​ជុំវិញ​ករណី​គ្រឿងចក្រ​ជីក​កាយ​ដី​នៅ​ព្រះ ភូមិ​ដំណាក់​ចង្អើរ ជំនាញ​អះអាងថា សុទ្ធតែ​មាន​អាជ្ញាប័ណ្ណ​

កែប ៖ ក្រោយពី​មាន​សារព័ត៌មាន​ក្នុងស្រុក ចុះផ្សាយ​ពី​ករណី​ចោទប្រកាន់ អាជ្ញាធរ​និង​ជំនាញ អនុញ្ញាត​ឲ្យមាន​គ្រឿងច​ក្រជី​កកកាយ​ដីភ្នំ​ព្រះ ស្ថិតក្នុង​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប​នោះ ជំនាញ​បាន​បញ្ជាក់​អះអាងថា ទីតាំង​នេះ​សុទ្ធតែ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ប៉ុន្តែ​ត្រូវបាន​បោះបង់​ចោល​ដោយ​សារ​ជើងភ្នំ​ខាងលើ​ពោរពេញ​ទៅដោយ​គ្រួស​ថ្ម​ធ្វើ​អា​ជី​កម្ម​មិនបាន​។​ប៉ុន្តែ​មាន​ចំណុច​ខ្លះ​ក៏​នៅតែ​បន្ត​អាជីវកម្ម​របស់​ខ្លួន​នៅឡើយ​មកដល់​សព្វថ្ងៃនេះ​។​

​ជាមួយនេះដែរ ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​ថា ទីតាំង​ភ្នំ​ព្រះ​កាលពី​ជាង​១០​ឆ្នាំ​មុន​គឺ​មាន​ក្រុមហ៊ុន​មក​ជី​យក​អាចម៍ដី​ជា​បន្តបន្ទាប់ ដោយ​បាន​បន្សល់​ស្លាកស្នាម​រណ្តៅ​រហូតមក​ដល់​បច្ចុប្បន្ន ប៉ុន្តែ​រយៈពេល​ចុងក្រោយ​នេះ​ពុំ​សូវ​មាន​សកម្មភាព​គគ្រឹកគគ្រេង​នោះទេ ។ ដោយឡែក អាជ្ញាធរ​ក្រុង​កែប បន្ទាប់ពី​មាន​ព័ត៌មាន​ដ៏​រសើប​នេះ​ក៏​បាន​ដឹកនាំ​មន្ត្រី​ចុះទៅ​ពិនិត្យ​ទីតាំង​ភ្នំ​ព្រះ​នេះ ដើម្បី​ស្វែងរក​ការពិត​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ករណី​ដូចខាងលើ លោកស្រី ទិត សុខា អភិបាល​នៃ​គណៈ​អភិបាលក្រុង​កែប បាន​ប្រាប់ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ខែ​មករា ឆ្នាំ​២០១៨​នេះ​ថា ទីតាំង​ចំណុច​ជើងភ្នំ​ព្រះ​នេះ កាលពី​ថ្ងៃ​ទី​២៥​និង​ទី​២៦​ខែ​មករា ឆ្នាំ​២០១៨ កន្លងទៅ​មាន​គ្រឿងចក្រ​មក​កាយ​ដី​ក្នុង​គោលបំណង​ធ្វើ​ផ្លូវ​នៅ​ចំណុច​នោះ ម្យ៉ាងទៀត​ទីតាំង​ដែល​គ្រឿងចក្រ​ជី​កកាយ​ដី​នេះ ស្ថិត​ក្នុង​ជ្រលង​ផ្លូវ​ចាស់​សម្រាប់​ភ្ជាប់​ទៅ​កាន់​ផ្លូវ​ម្ខាង​ទៀត​ដែល​មាន​ផ្លូវ​ចាស់​នៅទីនេះ​ស្រាប់​ទៅហើយ​។​

​លោកស្រី អភិបាលក្រុង បាន​បញ្ជាក់ទៀតថា ចំពោះ​ស្នាម​រណ្តៅ​ដី​ដែល​មាន​នៅ​កន្លែង​នោះ គឺជា​រណ្តៅ​ដី​ដែល​មាន​នៅ​ទី​នេះ​ស្រាប់​ប្រហែល​ជាង​១០​ឆ្នាំ​មកហើយ ដាច់ខាត​មិន​មែន​កើតឡើង​ក្នុង​ពេល​ថ្មីៗ​នេះ​ទេ​។​

​ជុំវិញ​ការចោទប្រកាន់ ពី​ករណី​ឃុបឃិត ពី​សំណាក់​អាជ្ញាធរ​និង​ជំនាញ លោក យស មុន្នី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កែប បាន​ប្រាប់​អ្នកយក​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ថា ទីតាំង​ភ្នំ​ព្រះ ក្នុង​ភូមិ​ដំណាក់​ចង្អើរ​នេះ គឺ​មាន​អ្នក​កាន់​អាជ្ញាប័ណ្ណ​ពី​រ ទី​១-​ចំណុច​ដែល​គ្រឿងចក្រ​កាយ​ដី​ធ្វើ​ផ្លូវ ជា​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន ស៊ុន ស្រី​មាស ប៉ុន្តែ​ត្រូវ​ផ្អាក​ធ្វើ​អាជីវកម្ម​ដោយសារ​ទីតាំង​នេះ​មាន​ថ្ម​ច្រើន​មិន​អាច​កាយ​បាន ហើយ​អាជ្ញាប័ណ្ណ​ក៏​ផុត​សុពលភាព​ដែរ​។​ទី​២-​ក្រុមហ៊ុន យូ យ៉ាន គឺ​មាន​ទីតាំង​នៅ​ខាងលើ ដោយ​ក្រុមហ៊ុន យូ​យ៉ាន នេះ​នៅតែ​បន្ត​អាជ្ញាប័ណ្ណ​រហូតមកដល់​បច្ចុប្បន្ននេះ​។​លោក​ប្រធាន​បាន​បញ្ជាក់ទៀតថា រឿង​ជី​កកាយ​ដី​ជើងភ្នំ​ព្រះ​ក្នុង​រយៈពេល​ពីរ​ថ្ងៃនេះ គឺជា​ការជីក​ត​ភ្ជាប់​ពី​ផ្លូវ​ម្ខាង​ទៅ​ម្ខាង​ប៉ុណ្ណោះ មិនមែន​ការ​ជីកដី​ធ្វើ​អាជីវកម្ម​នោះទេ​។​លើសពីនេះ ការចោទប្រកាន់ថា អាជ្ញាធរ​និង​ជំនាញ​ឃុបឃិត​គ្នា​ក្នុង​ការជីក​រំលើង​ភ្នំ​នេះ សុទ្ធ​តែ​រឿង​អុជអាល់​ផ្ទុយ​ពី​ការពិត​ទាំងស្រុង ដាច់ខាត​មិន​អាច​ទទួលយក​បាន​ទេ​។​ម្យ៉ាងទៀត​ចំណុច​រណ្តៅ​ដី​ដែល​បាន​នៅទីនេះ គឺ​បាន​បន្សល់​ទុក​ជាង​១០​ឆ្នាំ​មកហើយ ពោល​គឺ​តាំងពី​លោក​មិន​ទាន់​បាន​ស្គាល់​ទឹកដី​ខេត្ត​កែប​មក​ម្លេះ​។​

​ជាមួយនេះ​ក្នុង​នាម​ជា​មន្ត្រី​ជំនាញ លោក​សំណូមពរ​ដល់​ក្រុម​អ្នកសារព័ត៌មាន​ក្នុងស្រុក បើ​មុន​នឹង​ធ្វើ​ការចុះផ្សាយ សូម​វិភាគ​ឲ្យបាន​ល្អិតល្អន់ និង​សូម​ចុះផ្សាយ​តែ​ព័ត៌មាន​ពិត ដោយ​គ្មាន​ពាក្យ​ញុះញង់ ល្អ​ឬ​មិនល្អ ក៏​ដោយ​សូម​ចុះ​ផ្សាយ​ដោយ​ការពិត​ទៅ​ចុះ កុំ​បំផ្លើស​បែបនេះ​អី​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!