រដ្ឋបាល​ខណ្ឌដូនពេញ បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​ចាប់ ស្ទូច អូស​រថយន្ត ម៉ូតូ និង​សម្ភារៈ​ផ្សេងៗ ដែល​រំលោភ​ចិញ្ចើមផ្លូវ​សាធារណៈ​

​រាជធានី ភ្នំពេញ ៖ នៅ​ថ្ងៃ​អង្គារ៍ ១៤​កើត ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៤:៣០​នាទី​ព្រឹក លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​បញ្ជារ​អោយ​លោក យស យុទ្ធី អភិបាលរងខណ្ឌ និង លោក គឹម វុត្ថា ប្រធាន​ប្រជា​ការពារ​ខណ្ឌ សហការ​ជាមួយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ការចតរ​ត​ថយ​ន្តលើ​ជ​ញ្ចើម​ផ្លូវ​សាធារណៈ​នៅ​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ។​

​ដោយ​គិត​ចាប់​ពី​ខាង​មុខ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ រហូត​ដល់​រង្វង់​មូល​វិមានឯករាជ្យ ក្នុងនោះ​ជា​គោលការណ៍ គឺ​មិន​អនុញ្ញាត​អោយ​មាន​រថយន្ត ម៉ូតូ ម៉ូតូ​កង់​បី និង​ការ ប្រកប​អាជីវកម្ម​គ្រប់​ប្រភេទ នៅលើ​ជ​ញ្ចើម​ផ្លូវ​សាធារណៈ ជា​ពិសេស​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​ឡើយ ។​

​រដ្ឋបាល​ខណ្ឌដូនពេញ នៅតែ​បន្ត​ប្រើប្រាស់​វិធានការ​រដ្ឋបាល លើ​ករណី​មិន​ព្រមស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ ដោយ​បាន​ចាប់ ស្ទូច អូស​យានយន្ត​គ្រប់​ប្រភេទ រួមទាំង​សំភារៈ​ផ្សេងៗ ដែល​បាន​ឈប់​ចត និង​ដាក់​រំលោភ​ចិញ្ចើមផ្លូវ ជាក់ស្តែង​ជា​លទ្ធផល​ក្នុង​ថ្ងៃ​នេះ​កម្លាំង​យេ​ី​ង បាន​ស្ទួច​រថយន្ត​ចំនួន​០៤​គ្រឿង បញ្ជូនទៅ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការអប់រំ​ណែនាំ​ផងដែរ ៕

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!