​ក្រុម​តន្ត្រីសម័យ​៥​នាក់​ត្រូវ​ជន​សង្សយ​១​ក្រុមជិៈ​ម៉ូតូ​តាម​ព្រួត​វាយ​និង​គប់​ដុំថ្ម​ខ្លះ​បណ្តាលឲ្យ​របួស​ផ្ទៃមុខ​ខ្លះ​របួស​ដងខ្លួ​ន​សង្ស័យ​ខឹង​រឿង​សុំ​ត​ម៉ោង​មិនបាន​

ខេត្ត​បន្ទាយមានជ័យ ៖ ជន​សង្សយ​១​ក្រុមជិៈ​ម៉ូតូ​តាម​ព្រួត​វាយ​និង​គប់​ដុំថ្ម​ខ្លះ​របួស​ផ្ទៃមុខ​ខ្លះ​របួស​ដងខ្លួន​បង្ករ​ភ្ញាក់ផ្អើល​នៅ​ភូមិ​ដុង​អា​រញ្ញា សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្បន្ទាយមានជ័យ​កាល​ពី​វេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ទី​២៦​ខែ​មករា​ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មីៗ​នេះ​សង្ស័យ​ខឹង​ក្រុម​តន្ត្រីសម័យ​ទាំង​៥​នាក់​មិន​ត​ម៉ោង​ក្នុង​ពិធី​មង្គលការ​មួយ ។

​សូម​ជំរាប​ដែរ​ថា​៖​ក្នុងចំណោម​ជនរងគ្រោះ​ទាំង​៥​នាក់​គេ​ស្គាល់​អត្តសញ្ញាណ​២​នាក់​១/​ឈ្មោះ​ម៉ៃ ចាន់ថា ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​របួស​ក្រោម​ភ្នែក​ខាងស្តាំ​(​ម្ចាស់​តន្ត្រីសម័យ​ម៉ៃ​ចាន់ថា​)​និង​២/​ឈ្មោះ សៅ លី ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជា​សាច់ញាតិ​ជនរងគ្រោះ​ខាងលើ​ហើយ​អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។​ជនរងគ្រោះ​ទី​១/​ប្រាប់​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​ថា​គ្រួសារ​មួយ​នៅក្នុង​ភូមិ​កើតហេតុ​គេ​រៀប​អាពាហ៌ពិពា​ហ៌ហើយ​បានជួល​ក្រុមតន្ត្រី​គាត់​ទៅ​លេងដោ​យ​កំណត់​ត្រឹម​ម៉ោង​៣​រសៀល​បញ្ឈប់ ។​

​លុះដល់​ម៉ោង​កំណត់​ម្ចាស់​កម្មក​វិធី​គេ​សុំ​ត​ម៉ោង​១​ឬ​២​ម៉ោង​ថែមទៀត​តែ​គាត់​មិន​ត​ឲ្យ​ព្រោះ​រវល់​ជាប់​ទៅ​លេង​មួយកន្លែង​ទៀត​នៅ​ល្ងាច​ថ្ងៃ​ដដែល​ក្នុង​ទីប្រជុំជន​ប៉ោយ​ប៉ែត ស្រាប់តែ​មាន​អ្នក​ចង់រ​ករឿង​ដោយ​នាំគ្នា​ឡើង​លោត​រហូត​បាក់​ឆាក​តន្ត្រី​គាត់​អស់​១​ផ្ទាំង ។​

​ជនរងគ្រោះ​បន្ត​ថា​៖​ដើម្បី​បញ្ចៀស​បញ្ហា​គាត់​ហាម​ក្រុម​ភ្លេង​មិន​ឲ្យ​មាត់ទេ​ដោយ​ឲ្យ​នាំគ្នា​រើ​ឆាក​ដាក់​លើ​រថយន្ត​។​ក្រោយ​រៀបចំ​ឧបករណ៌និង​ឆាក​ដាក់​លើ​រថយន្ត​រួចរា​ល់​គាត់ក៌​បើករថយន្ត​ចេញ​មិន​ទាន់​បាន​២០០​ម៉ែត្រ​ផង​ស្រា​តែមាន​ជនសង្ស័យ​ជា​ច្រើន​នាក់​បើក​ម៉ូតូ​តាម​ពីក្រោយ​ប្រដាប់​ដោយ​ដំបង​និង​ដុំថ្ម​មក​ព្រួត​វាយ​និង​គប់​ក្រុម​ភ្លេង​របស់គាត់​៤​នាក់​ជិៈ​ម៉ូតូ​៣​គ្រឿង​តាម​ក្រោយ​រថយន្ត ។​

​គាត់​ថា​ដំបូង​គេ​វាយ​ចំ​ជនរងគ្រោះ​ឈ្មោះ​សៅ លី ១​ដំបង​ចំ​ត្រគៀក​ធ្លាក់​ពីលើ​ម៉ូតូ​ហើយ​ក្រុម​បង្ករ​នាំគ្នា​ព្រួត​វាយ​ទាត់​ធាក់​លុះ​គាត់​មើល​តាម​កញ្ចក់​មើល​ក្រោយ​ឃើញ​ក៏​ឈប់​រថយន្ត​ចុះ​ទៅ​ជួយ​ដឹងអី​ក្រុម​ជនសង្ស័យ​មក​ទាញ​ដែក​លើ​រថយន្ត​របស់​គាត់​វាយ​គាត់​ឲ្យ​របួស​ក្រោម​ភ្នែក​ខាងស្តាំ​ថែមទៀត ។​

​គាត់​ថា ដោយសារ​ឃើញ​សភាព​ការណ៌​មិន​ស្រួល​លើក​ជនរងគ្រោះ​ឈ្មោះ សៅ លី ដាក់​លើ​រថយន្ត​និង​ប្រាប់​អ្នក​ផ្សេង​ឲ្យ​បើក​ម៉ូតូ​រត់​រួមទាំង​គាត់​បើករថយន្ត​រត់​ផងដែរ ។ នៅ​ពេល​គាត់​បើករថយន្ត​រត់​ក្រុម​ជនសង្ស័យ​តាម​វាយ​បែក​កញ្ចក់​រថយន្ត​ផ្នែក​ខាង​មុខ​និង​បែ​កញ្ចក់​មើល​ក្រោយ ។​

​ក្រុម​ជនរងគ្រោះ​ប្រាប់ថា ៖ ក្រោយ​ហេតុ​ការណ៌កើត​ឡើង​គាត់​បាន​ដាក់ពាក្យ​បណ្តឹង​ក្រុម​បង្ករ​រួចហើយ​នៅ​ប៉ុស្តិនគរបាល​រដ្ឋបាល​សង្កាត់​និមិត្ត​ដើម្បីឲ្យ​ជួយ​រក​យុត្តិធម៌​និង​ចាប់​ជនសង្ស័យ​យក​ផ្តន្ទាទោស​តាមច្បាប់ ។​

​ជុំវិញ​ករណី​ខាងលើ​នេះ អ្នកសារព័ត៌មាន​មិន​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​ម្ចាស់​កម្មវិធី​បានទេ​ដោយ​មិន​មាន​លេខ​ទូរ​សព្ទ័ ៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 6391 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.