បែកធ្លាយ​លោក​ផ្កាយ​១ នេ​ត សំអាត យក​ចាន​គប់​នារី​ខារ៉ាអូខេ​ម្នាក់​បណ្តាលឲ្យ​បែក​ក្បាល​ដេ​៤​ថ្នេរ បញ្ចប់​ត្រឹម​ទឹកប្រាក់​១០០០​ដុល្លា​

ខេត្ត​បន្ទាយមានជ័យ ៖ ដោយសារ​តែ​ឥទ្ធិពល​ស្រា​បាន​ធ្វើឲ្យ​លោក​ឧត្តមសេនីយ៍ត្រី នេ​ត សំអាត អនុប្រធាន​ស្តីទី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ បាន​យក​ចាន​គប់​ទៅលើ​នារី​ខារ៉ាអូខេ​ម្នាក់​ដែល​បម្រើ​ការងារ​នៅក្នុង​ហាង​មួ​កន្លែង​ដែល​មាន​យីហោ​«​ស្រះ​ត្រជាក់ចិត្ត​ថ្មី​»​បណ្តាលឲ្យ​បែក​ក្បាល​ដេរ​ចំនួន​៤​ថ្នេរ​កាលពី​យប់​ថ្ងៃ​ទី​២៥​ខែ​មករា​ឆ្នាំ​២០១៨​។​ក្រោយពី​កើតហេតុ​ពោល​គឺ​នា​ថ្ងៃទី​២៦​ខែ​មករា​ឆ្នាំ​២០១៨ ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ដោយ​ប្ដឹង​ទៅ​លើ​លោក​ឧត្តមសេនីយ៍ត្រី នេ​ត សំអាត អនុប្រធាន​ស្តីទី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​។​

​ជាមួយគ្នានេះដែរ បើ​តាម​ប្រភព​បានឲ្យដឹងថា ៖ នៅ​រសៀល​ថ្ងៃ​ទី​២៧​ខែ​មករា​ឆ្នាំ​២០១៨ លោក​ផ្កាយ​១​នេ​ត សំអាត បាន​ធ្វើ​ការសម្របសម្រួល​ដោយ​បង់ប្រាក់​ជូន​ទៅ​នារី​រងគ្រោះ​ប្រមាណ​១០០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង ។​

​បើ​តាម​ស្ត្រី​ម្នាក់​ដែល​បាន​អះអាង​ថា​៖​ជា​ម្តាយ​នារី​មី​នារី​រងគ្រោះ​បានឲ្យដឹងថា​៖​ក្មួយ​របស់​គាត់​ដែល​ជា​បុគ្គលិក​បម្រើ​ការងារ​នៅក្នុង​ហាង​ផឹកស៊ី​យីហោ​«​ស្រះ​ត្រជាក់ចិត្ត​ថ្មី​»​នេះ​មាន​អាយុ​ត្រឹមតែ​១៥​ឆ្នាំ​ឈានចូល​១៦​ឆ្នាំ​តែ​ប៉ុណ្ណោះ​។​

​ម្ដាយមីង​នារី​រងគ្រោះ​បន្ថែមថា​៖​នៅ​មុនពេល​កើតហេតុ​គឺ​ខណៈពេលដែល​ក្មួយ​របស់​គាត់​បាន​បម្រើ​ក្នុង​កញ្ចុះ​ក្រុម​លោក នេ​ត សំអាត រួច​ហើយ​ស្រាប់តែ​មាន​ភ្ញៀយ​មួយទៀត​គេ​ស្គាល់​ជនរងគ្រោះ​បាន​ហៅ​នាង​ទៅ​កញ្ចុះ​របស់​ខ្លួន​តែ​នាង​បាន​បដិសេធ​រួច​ដើរ​ចូល​បន្ទប់ទឹក​ពេល​ចេញពី​បន្ទប់ទឹក​មក​ដល់​កញ្ចុះ​ក្រុម​លោក នេ​ត សំអាត វិញ​ស្រាប់តែ​លោក នេ​ត សំអាត បាន​យក​ចាន​មក​គប់​ទៅលើ​នារី​រងគ្រោះ​ខាងលើ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​នៅក្នុង​ហាង​«​ត្រជាក់ចិត្ត​ថ្មី​»​និង​បណ្ដាលឲ្យ​ជនរងគ្រោះ​បែកក្បាល​ដេរ​ចំនួន​៤​ថ្នេរ​។​

​ពាក់់​ពន្ឋ័ក​រ​ណី​ខាងលើ​នេះ​ដែរ​ត្រូវបាន​ប្រជាពលរដ្ឋ​ក៏ដូចជា​មហាជន​រិះគន់​ទៅលើ​លោក​ផ្កាយ​១ នេ​ត សំអាត ដែល​យក​អំណាច​របស់​ខ្លួន​ប្រើ​អំពើហឹងសារ​ទៅលើ​ជនរងគ្រោះ​ដែល​មាន​អាយុ​ជិត​១៦​ឆ្នាំ ហើយ​ពួកគាត់​នឹង​សង្ឃឹមថា​ថ្នាក់ដឹកនាំ​នឹងមាន​វិធានការ​ជា​បន្ទាន់​ទៅ​លើ​លោក​ផ្កាយ​១​រូបនេះ ដើម្បី​ជៀសវាង​ការបង្កហឹ​ង្សា​បែប​នេះ​បន្ត ។​

​ជុំវិញ​រឿង​រាវ​ខាងលើនេះ​អង្គភាព​គេហទំព័រ​ទូរទស្សន៍​ឡា​ញ ខ្មែរ​ម្ចាស់ការ មិន​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​សាមីខ្លួន​បាន​នោះ​ទេ​ដោយ​មិន​មាន​លេខ​ទូរ​សព្ទ័​។​តែ​ទោះ​យ៉ាងនេះ​ក៏ដោយ​អង្គភាព​យើងខ្ញុំ​រងចាំ​ការបំភ្លឺ​ពី​លោក​ឧត្តមសេនីយ៍ត្រី នេ​ត សំអាត អនុប្រធាន​ស្តីទី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​រាល់​ម៉ោង​ធ្វើការ​៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!