គណបក្ស​ប្រជាជន​ខេត្ត​កំពត ធ្វើ​ពិធី ផ្សព្វផ្សាយ ខ្លឹមសារ​មហាសន្និបាត​វិសាមញ្ញ តំណាង​ទូទាំងប្រទេស របស់​គណបក្ស ប្រជាជន​កម្ពុជា​

​កំពត ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ១១​កើត​ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៨ គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពត បាន​ធ្វើ​ពិធី ផ្សព្វផ្សាយ ខ្លឹមសារ​មហា សន្និបាត​វិសាមញ្ញ តំណាង​ទូទាំងប្រទេស របស់​គណបក្ស ប្រជាជន​កម្ពុជា ក្រោម​អធិបតីភាព លោក នៃ ប៉េ​ណា សមាជិក​អចិន្ត្រៃយ៍
​នៃ គណៈកម្មាធិការ​កណ្ដាល និង​ជា​ប្រធាន ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះ​ជួយ​ខេត្ត កំពត​។​

​ពិធី បាន​ប្រព្រឹត្តទៅ​ក៏​មាន​វត្តមាន​អស់លោក លោកស្រី ជា​សមាជិក សមាជិកា លោក​-​លោកស្រី ជា​សមាជិក សមាជិកា​នៃ គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ថ្នាក់កណ្ដាល ថ្នាក់​ខេត្ត និង​ថ្នាក់​មូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ សរុប​ចំនួន​ប្រមាណ​៥០០​នាក់​។

​ពិធី​ផ្សព្វផ្សាយ បាន​ប្រព្រឹត្តទៅ អស់​រយៈពេល ពេញ​មួយ​ថ្ងៃ​ដោយ ​​បាន​តាមដាន​ស្ដាប់​នូវ​របាយការណ៍​សកម្ម​ភាព​ការងារ​របស់​គណបក្ស​ខេត្ត​។​​​សេចក្ដីព្រាង​របាយការណ៍​ស្ដី​ពី​សភាព ការណ៍​ទូទៅ និង​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ឆ្នាំ ២០១៧​និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០១៨​។​ការអនុវត្ត​ផែនការ​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ឆ្នាំ​២០១៨​។​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ការកសាង​និង ការពារ​មាតុភូមិ ឆ្នាំ​២០១៨-២០២៣​។​

​ក្នុងឱកាស​នោះ លោក នៃ ប៉េ​ណា ក៏បាន​លើកឡើង​នូវ​គោលការណ៍​សំខាន់ៗ ជូន​ដល់​សមាជិក សមាជិកា នៃ​គណបក្ស​ប្រជាជន គ្រប់​លំដាប់ថ្នាក់ ដោយ​ជំរុញ​ដល់​ក្រុមការងារ ត្រូវ​បន្ត​បង្កើន​ការ​សាមគ្គីភាព​ឲ្យបាន​ល្អ​រវាង​ថ្នាក់​លើ​និង​ថ្នាក់​ក្រោម​គណបក្ស   ជំរុញ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យបាន​ចំ​ទិសដៅ​និង​សស្រាក់សស្រាំ​ថែម​ទៀត​រាល់​គោលការណ៍​គណបក្ស​ដែល​ប្រគល់​ជូន​។ សំដៅ​ឆ្ពោះទៅកាន់​គោលដៅ​តែ​មួយ​រួម​គ្នា​គឺ​ការដណ្ដើម​ប្រៀប​ឈ្នះ ជា​បន្ត​ទៀត ក្នុង​ការបោះឆ្នោត​ជាតិ​លើក​ទី​៦ ដែល​ជា​ការបោះ​ឆ្នោត​ដ៏​មាន​សារៈសំខាន់​បំផុត​សម្រាប់​គណបក្ស​ប្រជាជន​។ ពិសេស​រាល់​គោលនយោបាយ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បុព្វហេតុ​ការពារ​យ៉ាង​រឹងមាំ​ឯករាជ្យ សេរីភាព អធិបតេយ្យ បូរណភាព​ទឹកដី និង​សន្តិភាព  ធានា​ការអភិវឌ្ឍ​ប្រទេសជាតិ និង​ភាពសុខដុមរមនា​របស់​ប្រជាជន​កម្ពុជា​យើង​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 8761 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.