ក្រុមប្រឹក្សា​ខណ្ឌ​ដូនពេញ​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤៤ អាណត្តិ​ទី​២

ភ្នំពេញ​៖ ក្រុមប្រឹក្សា​ខណ្ឌដូនពេញ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤៤ អាណត្តិ​ទី​២ ក្រោម​អធិបតីភាព ហែម អាន ប្រធាន​ក្រុមប្រឹក្សា និង​លោក សុខ ពេញវុ​ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ នៅវេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​សុក្រ ១០​កើត ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៨​នេះ​។​

​កិច្ចប្រជុំ​នេះ មាន​ការចូលរួម​ពី គណៈ​អភិបាលខណ្ឌ អភិបាលរងខណ្ឌ ០៤​រូប តំណាង​អធិការនគរបាល​ខណ្ឌ តំណាង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ នាយក​-​នាយករង​រដ្ឋបាល​ខណ្ឌ ចៅ​សង្កាត់​ទាំង​១១ ប្រធាន​និង​តំណាង​ទី​រួម​ផ្សារ​ទាំង​៣ ប្រធាន​-​អនុប្រធាន​ការិយាល័យ អង្គភាព​ទាំង​៥ និង​ប្រធាន​ការិយាល័យ​ជំនាញ​ជុំវិញ​ខណ្ឌ ព្រមទាំង​តំណាង​ប្រជាពលរដ្ឋ​ផង​ដែរ ។​

​កិច្ចប្រជុំ​បាន​បន្ត​ធ្វើកា​រ​ពិនិត្យ និង​អនុម័ត​ខ្លឹមសារ​តាម​របៀបវារៈ​ដូចខាងក្រោម​៖
១- ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤៣ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អាណត្តិ​ទី​២ ។​
២- ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​របាយការណ៍​ស្តីពី​ការអនុវត្ត​ការងារ​ប្រចាំ​ខែ មករា ឆ្នាំ​២០១៨ របស់ រដ្ឋបាល​ខណ្ឌដូនពេញ ។​
៣- ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​របាយការណ៍​ការ​ចំណូល​-​ចំណាយ ថវិកា​សំរាប់​ការគ្រប់គ្រង ឆ្នាំ​២០១៧ របស់​រដ្ឋបាល​ខណ្ឌដូនពេញ ។​
៤- ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​តារាង​បែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ប្រចាំ​ខែ​មករា ឆ្នាំ​២០១៨ ដែល​បានមកពី​ការផ្តល់​សេវា​រដ្ឋបាល​សម្រាប់​ឧបត្ថម្ភ​ជូន​មន្ត្រី បុគ្គលិក​នៃ​រដ្ឋបាល​ខណ្ឌដូនពេញ ។​
៥- ការងារ​ផ្សេងៗ ៖
​ក​. ការងារ​ពង្រឹង​ការរៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ និង​អនាម័យ​ក្នុង​មូលដ្ឋាន​ខណ្ឌ ។​
​ខ​. ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។​
​គ​. ការអនុវត្ត​លិខិត​លេខ ២៣៩៣​ស​ជណ របស់​ក្រសួង​មហាផ្ទៃ ស្តីពី​លទ្ធផល​នៃ​ការតាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​កិច្ចការរដ្ឋបាល​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រចាំឆ្នាំ​២០១៦ ចុះ​នៅ​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៧ ។​
​ឃ​. ការងារ​ជម្រុញ​ម្ចាស់​ទីតាំង​អាជីវកម្ម​ក្នុង​មូលដ្ឋាន​ខណ្ឌ សុំ​ច្បាប់​អនុញ្ញាត​ឱ្យ​បាន​ត្រឹមត្រូវ ។​
​ង​. ការងារ​ពង្រឹង​យន្តការ​ច្រកចេញ​-​ចូល​តែ​មួយ ។​
​ច​. ការងារ​ពង្រឹង​ការគ្រប់គ្រង​សំណង់​គ្មាន​ច្បាប់ ខុស​ច្បាប់​អនុញ្ញាត និង​សាងសង់​មុន​ច្បាប់​អនុញ្ញាត​. ។​
​ឆ​. ផ្សព្វផ្សាយ​ប្រកាស​លេខ ១២៦៤ សហវ​.​ប្រក ចុះ​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៧ ស្តីពី​ការកែសម្រួល​ភារកិច្ច នឹង​តែងតាំង​មន្ត្រីរាជការ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ៕

 

 

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 8784 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.