លោក​អភិបាលក្រុង​ប៉ោយប៉ែ​ត​បញ្ជា​ឲ្យ​រុះរើ​ប៉ាណូ​ខ្នាត​ធំ​ដែល​នៅ​កាត់​ទទឹង​ផ្លូវ​ជាតិ​លេខ​៥​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​

ខេត្ត​បន្ទាយមានជ័យ ៖ ស្លាក​យីហោ​ប៉ាណូ​តូចធំ​លើ​ផ្លូវជាតិ​លេខ​៥ ត្រូវបាន​លោក​អភិបាលក្រុង​ប៉ោយប៉ែ​ត​បញ្ជា​ឲ្យ​រុះរើ​ចេញ​ដើម្បី​កែលំអរ​សោភ័ណភាព​ថ្មី​ក្នុង​ទីក្រុង​មួយ​នេះ​បន្តទៀត ។ សូម​ជំរាប​ដែរ​ថា​៖​ការដែល​លោក​សាន ស៊ាន ហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ដាក់​បទបញ្ជា​ឲ្យ​រុះរើ​ស្លាក​យីហោ​ប៉ាណូ​តូច​ធំ​នៅ​លើ​ផ្លូវជាតិ​លេខ​៥​នេះ​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​២៥​ខែ​មករា​ឆ្នាំ​២០១៨​នេះ នៅក្នុង​អង្គប្រជុំ​ជាមួយ​មន្ត្រីរាជការ​និង​ក្រុម​អាជីវករ​ជា​ច្រើន​នាក់​ទៀត​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ដល់​ក្រុម​អាជីវករ​ទាំងអស់​ដែល​មាន​ដី​ល្វែង​ពុះ​លក់​បែប​អានាធិបតេយ្យ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​សាធារណៈ​ទៀតផង ។​

​គួរ​រំលឹក​ដែរ​ថា ៖ នៅក្នុង​ក្រុង​ប៉ោយប៉ែ​ត​គេ​បាន​សង្កេតឃើញ​មាន​ប៉ាណូ​ច្រើន​ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ដែល​បិត​យីហោ​ធ្វើ​អាជីវកម្ម​កាត់​ទទឹង​លើ​ផ្លូវជាតិ​លេខ ៥​ក្នុង​ក្រុង​ប៉ោយប៉ែ​ត​កន្លងទៅ ហើយក៏​មាន​ក្រុមហ៊ុន​ខ្លះ​ត្រូវបាន​គេ​សម្គាល់​ឃើញ​ថា​ពុំ​មាន​បិទ​ស្លាក​យីហោ​របស់ខ្លួន​នោះ​ទេ គឺមាន​តែ​ប៉ាណូ​ទទេ​តែប៉ុណ្ណោះ ។​

​លោ ក​សាន ស៊ានហូ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ៖ ចាប់ពី​ពេលនេះ​តទៅ ម្ចាស់​ក្រុមហ៊ុន​ទាំងអស់ សូមមេត្តា​រុះរើ​ប៉ាណូ​របស់​ខ្លួន​ចេញ​ជាបន្ទាន់ ដើម្បី​ទុក​ពេល​ឲ្យ​អាជ្ញាធរ​រៀបចំ​ដាក់​ភ្លើង​ស្ទុប សួនច្បារ និង​ភ្លើង​បំភ្លឺ​បន្ថែមទៀត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ។ លោក​បាន​បន្តទៀតថា ៖ បើសិនជា​ក្រុមហ៊ុន​ណាមួយ​យឺតយ៉ាវ​ក្នុង​ការរុះរើ​ប៉ាណូ​ខាងលើ​នោះ លោក​នឹង​ប្រើ​កម្លាំង​ចម្រុះ​របស់​ក្រុង​ទៅ​រស់នៅ​ចេញ​ពី​ការខូចខាត​ពី​អាជ្ញាធរ​មិន​ទទួលខុសត្រូវ​ឡើយ​៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 6434 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.