​សាលាក្រុង​ប៉ោយប៉ែត​ហៅ​ក្រុម​អាជីវករ​ជាង​២០០​នាក់​ដែល​មាន​ដី​ពុះ​លក់​មក​អប់រំ​

ខេត្ត​បន្ទាយមានជ័យ ៖ ក្រុម​អាជីវករ​ដែល​មាន​ដី​សម្រាប់​ពុះ​ល្វែង​លក់ដូរ នៅក្នុង​ក្រុង​ប៉ោយប៉ែ​ត​កន្លងទៅ ត្រូវបាន​លោក​អភិបាលក្រុង​ហៅ​មក​អប់រំ និង​ជំរុញ​អោយ​ពួក​គាត់​យល់​ដឹង​ពី​ការ​បំបែក​ក្បាលដី​តូច​ឬ​ធំ ឲ្យ​សមស្រប​ទៅតាម​បែបបទ​បច្ចេកទេស​ដែល​បានកំណត់​រួចហើយនោះ ។​

​សូម​បញ្ជាក់​ដែលថា ៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មករា​ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ភោជនីយដ្ឋាន​តា​ឡាក់ ដែល​ស្ថិតនៅក្នុង​ភូមិ​ប៉ា​លិលេ​យ្យ​ព​២ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ គេ​បាន​សង្កេតឃើញ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​រួម​នឹង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ធរ​មូលដ្ឋាន​ភូមិ​/​សង្កាត់​បាន​កោះហៅ​ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ​ជាង​២០០​នាក់​មក​ប្រជុំ​ផ្សព្វផ្សាយ​ឲ្យ​ពួកគាត់ យល់​កាន់តែ​ច្បាស់​លើ​ការ​ពុះ​ល្វែង​ដី​លក់​ឬ​ធ្វើ​សំណង់​ផ្សេងៗ​ប៉ះពាល់​ទៅ​លើ​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​កន្លងទៅ ។​

​លោក ទូច មុនី អភិបាលរងក្រុង​ប៉ោយប៉ែត​បាន​លើកឡើង​ថា ៖ កន្លងទៅ​មាន​ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ​លក់​ដី​របស់​ខ្លួន​ចំនួន​៥០% ដែល​មាន​ដី​ហើយ​ធ្វើការ​ពុះ​ល្វែង​លក់​ខុស​បែបបទ​បច្ចេកទេស និង​គ្មាន​បទដ្ឋាន​ត្រឹមត្រូវ​ទៀតផង ។

​លោក ទូច មុនី បាន​បន្តទៀតថា ៖ ឧទាហរណ៍​មាន​បង​បង្អូន​ខ្លះ​មាន​ដី​ទំហំ​១០​ម​គុណ​៥០ ហើយ​គាត់​បាន​ពុះ​ល្វែង​តូចៗ​ដើម្បី​លក់ ដោយ​គាត់​មិន​ខ្វល់​ថា​ការ​ពុះ​ល្វែង​របស់​គាត់​នោះ​បាន​ធ្វើឲ្យប៉ះពាល់​ដល់​ដី​ចំណី​ផ្លូវ​តូចធំ​របស់​រដ្ឋ​នោះទេ បើទោះជា​គាត់​បាន​ឲ្យ​អាជ្ញាធរ​ឃុំ​សង្កាត់​រត់​ការឲ្យគាត់​បែបណាក៏ដោយ គឺ​គិត​នៅ​តែ​បំពាន​មកលើ​ចំណីផ្លូវ​ជា​ជា​បន្តបន្ទាប់​ផងដែរ ។ ដូច្នេះហើយ ទើប​អាជ្ញាធរ​ក្រុង​កោះអញ្ជើញ​ពួកគាត់​ឲ្យមក​ចូលរួម​ប្រជុំ​ហើយ​យើង​ធ្វើ​ការផ្សព្វផ្សាយ​ដើម្បី​អោយ​ពួក​គាត់​យល់​កាន់តែច្បាស់​មុននឹង​ធ្វើ​ការបែងចែក​ឬ​ជួល​ល្វែង​ដី​លក់​នាពេល​ក្រោយ​ទៅ​ឲ្យ​អ្នក​ផ្សេង​នោះ​។​

​ទាក់ទិន​នឹង​បញ្ហា​ខាងលើ​នោះ​ដែរ​លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​បាន​បញ្ជាក់ជូន​បងប្អូន​អាជីវករ​ថា ៖ ចាប់ពី​ពេលនេះ​តទៅ​យើង​ត្រូវ​ត្រួតពិនិត្យ​ឡើងវិញ​ទៅលើ​ប្រជាពលរដ្ឋ​ឬ​អាជីវករ​ណា​ដែល​មាន​ដី​ពុះ​ល្វែង​លក់​កន្លងទៅ ហើយ​បាន​រំលោភ​បំពាន​លើ​ដី​ចំណី​ផ្លូវ​របស់​រដ្ឋ គឺ​ត្រូវតែ​បញ្ឈប់​ជា​បន្ទាន់​ចាប់ពី​ពេលនេះ​តទៅ ។​

​លោក​សាន ស៊ានហូ បាន​បន្តទៀតថា​៖ ចំពោះ​អ្នក​ដែល​រក​ការ​រឿង​ធ្វើ​ប្លង់​ដី​ជូន​ពលរដ្ឋ និង​អាជីវករ​កន្លងទៅ​ក៏​ត្រូវតែ​បញ្ឈប់​ជា​បន្ទាន់​ផង​ដែរ ជាពិសេស គឺ​អាជ្ញាធរ​ភូមិ​ឬ​សង្កាត់​ដែល​តែងតែ​យកលុយ​ពួកគាត់ ធានា​រត់ការ​អោយ​ដោយ​មិន​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​មើល ថា​តើ​ដី​ដែល​គាត់​ត្រូវ​ពុះ​ទៅ​ត្រួតពិនិត្យ​មើល​ថា​តើ​ដី​ដែល​គាត់​ត្រូវ​ពុះ​ល្វែង​នោះ​វា​ប៉ះពាល់​ទៅលើ​ដី​ចំណី​ផ្លូវ​សាធារណៈ​ដែល​អត់​នោះទេ ។ ដូច្នេះ​ហើយ​លោក​សំណូមពរ​ទៅ​ដល់​លោក​ងាយស្រួល​ដល់​ការតាមដាន​ពីរ​របស់​គាត់​ងាយស្រួល​ដល់​ការតាមដាន​ពីរ​របស់​គាត់​ក​មេភូមិ​និង​ចៅសង្កាត់​ទាំងអស់​ឈប់​ទទួល​រត់ការ​រឿង​ប្លង់​ដី​ពុះ​ល្វែង​តទៅទៀត គឺ​ទុក​ឲ្យ​សមៃ​ខ្លួន​រត់​ការ​ខ្លួនឯង ចុះ​ងាយស្រួល​ដល់​ការតាមដាន​ពីរ​សំណាក់​មន្ត្រី​ជំនាញ​ទៀតផង ៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 6474 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.