ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត​លើ​ក​ទី​៧ ក្នុង​ខេត្ត​កំពត​-​កែប​

កំពត ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ​១០​កើត ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​-​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៦​ខែ​មករា ឆ្នាំ​២០១៨​នេះ មន្ទីរ​សុខាភិបាល​ខេត្ត​កំពត បាន​ធ្វើ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត លើក​ទី​៧ សម្រាប់​ខេត្ត​កំពត​-​កែប ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​។​

​ទិវា​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់​ក្រុម​ប្រឹក្សា គណៈ​គ្រូពេទ្យ​ភូមិភាគ និង​ក្រុមប្រឹក្សា​គណៈ គ្រូពេទ្យ​ទូទាំង​ខេត្ត​កំពត​-​កែប​ផង​ដែរ​។​

​លោក​វេជ្ជបណ្ឌិត កែវ សុផាន់ អនុប្រធាន​មន្ទីរ​សុខាភិបាល និង​ជា​ប្រធាន​គណៈ​គ្រូពេទ្យ​ខេត្ត​កំពត​-​កែប បានឲ្យដឹងថា​៖ ថ្ងៃ​នេះ​មន្ទីរ​សុខាភិបាល​ខេត្ត ក៏ដូចជា​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ ខេត្ត​កំពត​-​កែប សហការ​រៀបចំ​ដោយ​គណៈ​គ្រូពេទ្យ​ជាតិ ក្រោម​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ពី ក្រុមហ៊ុន SANOFI MEGA MEETHENG Intermohosat និង​ក្រុមហ៊ុន​មួយចំនួនទៀត ក្នុង​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត​លើក​ទី​៧ ឆ្នាំ​២០១៨​។​ក្នុងនាម​ជា​តំណាង​ឲ្យ​មន្ទីរ​សុខាភិបាល​ខេត្ត ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ ខេត្ត​កំពត​-​កែប ក៏​ដូចជា​រូប​លោក​ផ្ទាល់ សូម​សំដែង​នូវ​គា​វរៈ​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​វត្តមាន លោក​សាស្ត្រាចារ្យ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ ។​

​លោក​បាន​គូសបញ្ជាក់ថា​៖ សកម្មភាព​របស់​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ ខេត្ត​កំពត​-​កែប​បាន​អនុវត្ត​ក្នុង​អាណ​តិ្ត​ទី​៦ លើក​ទី​៣ និង​ការិយាល័យ​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ អាណ​តិ្ត​រយៈពេល​២​ឆ្នាំ លើក​ទី​១​ស្រប​តាម​ការណែនាំ​និង​ការបង្ហាញ​ពី​គណៈ​គ្រូពេទ្យ​ជាតិ គណៈ​គ្រូពេទ្យ ខេត្ត​កំពត​-​កែប បាន​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ខេត្ត​កំពត​-​កែប អាណ​តិ្ត​៦​ឆ្នាំ លើក​ទី​៣​និង​ការិយាល័យ​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្ត​កំពត​-​កែប អាណ​តិ្ត​២ លើក​ទី​១ នា​ថ្ងៃ​ទី​២៩ ខែ​មិនា ឆ្នាំ​២០១៦​កន្លងទៅនេះ ដែល​បាន​ទទួល​សមាជិក​ពេញសិទ្ធិ ១១​រូប​ស្របតាម​សេចក្តីណែនាំ​របស់​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​។​បាន​បែងចែក​តួនាទី និង​ភារកិច្ច​ជូន​សមាជិក សមាជិកា ស្រប​តាម​សេចក្តីណែនាំ​និង​បទបញ្ជាផ្ទៃក្នុង​របស់​គណៈ​គ្រូពេទ្យ​ជាតិ​។​

​លោក​វេជ្ជបណ្ឌិត​បានឲ្យដឹង​ទៀតថា ក្នុង​បច្ចុប្បន្ន​នេះ ចំនួន​សមាជិក​ចុះ​បញ្ជិកា​មាន​១៧៤​រូប ចំនួន​សមាជិក​ដែល​ចូល​ថ្មី ៣៧​រូប សមាជិក​ដែល​ផ្ទេរ​ចូល​ចំនួន​០៦​រូប សមាជិក​ផ្ទេរចេញ ចំនួន​១៦​រូប អ្នក​ដែល​បោះបង់​ចំនួន​០២​រូប សមាជិក​ស្លាប់​០១​រូប ចំនួន​សមាជិក​ចុះ​បញ្ជិ ប​ច្ច​ប្បន្ន​សរុប​១៩៨​រូប ចំនួន​ពេទ្យ​មិនទាន់​ចុះបញ្ជី​១៩​រូប​។​

​ក្នុងឱកាស​នោះ លោក​សស្ត្រា​ចារ្យ​ធា  គ្រុយ ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ បាន​មានប្រសាសន៍ថា ក្នុងនាម​ជា​គ្រូពេទ្យ​ត្រូវមាន​ជំនាញ​ច្បាស់លាស់ ធ្វើ​ជា​គ្រូពេទ្យ​ត្រូវ​ប្រកាន់​វិជ្ជាជីវៈ​របស់​ខ្លួន មិន​រើសអើង ដោយ​អនុវត្ត​ទៅ​តាម​ជំនាញ ប្រកាន់​តាម​ក្រម​សីលធម៌​ជា​គ្រូពេទ្យ ត្រូវ​ប្រកាន់​ជំហរ​ប្រាកដប្រជា ពិសេស​ត្រូវ​ខិតខំ​បន្ត​សិក្សា​ស្រាវជ្រាវ ផ្លាស់ប្តូរ​បទពិសោធន៍ ក៏​ដូចជា​ការអភិវឌ្ឍ​ន៍​សមត្ថភាព​របស់​ខ្លួន ឲ្យបាន​កាន់តែរីក​ចម្រើនជាប​ន្ត​បន្ទាប់ និង​ស្វែងយល់ឲ្យ​ច្បាស់​ពី​តួនាទី​របស់​ខ្លួន ព្រមទាំង​បំពេញ​កាតព្វកិច្ច​ឲ្យបាន​ត្រឹមត្រូវ​តាម​គោលការ​ណ៍​របស់​គណៈ​គ្រូពេទ្យ​ជាតិ ដើម្បី​ចូលរួម​សហការ​ថែរក្សា​សុខភាព និង​សុខុម​ល​ភាព​ជូន​អ្នកជំងឺ ពិសេស​ផ្តល់​សេវា​សុខភាព​ជូន​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 7517 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.