ក្មេងប្រុស ២ នាក់ បើកបរ​ដោយ​មាន​ជាតិ​ស្រវឹង បុក​រថយន្ត​ឡិច​ស៊ិស​ពេញទំហឹង រងរបួស​យ៉ាងដំណំ​

យោង​ទៅ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ក្មេងប្រុស 2 នាក់​ជិះ​ម៉ូតូ​និច មួយគ្រឿង ពណ៌​ស ក្នុង​ល្បឿន​លឿន ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ខ្លួន​មាន​ជាតិ​ស្រវឹង ព្យាយាម​វ៉ា​រថយន្ដ​មួយគ្រឿង នៅ​ពីមុខ ។ ដោយ​វ៉ា​មិន​ផុត ខណៈពេល​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បាន​បុក​ជាមួយនឹង​រថយន្ដ ឡិច​ស៊ី​ស GS300 ពណ៌​ស មួយគ្រឿង ភ្នំពេញ​2W-5945 បើកបរ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ។ បុក​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាលឲ្យ​ភាគី​ខាងក្មេង​ប្រុស​ពីរ​នាក់​ខាងលើ​រង​របួស​យ៉ាងដំណំ ។ ចំណែក​រថយន្ត និង​ម៉ូតូ រង​ការខូចខាត​ទាំងសងខាង​៕

ដោយ ហុក វិបុល

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 8715 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.