ឃាត់ខ្លួន​បុរស​ម្នាក់​តាម​អំណាច​ដីកា ពាក់ព័ន្ធ​ហិង្សា​ដោយ​ចេតនា​

កំពត ៖ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត កាលពី​ថ្ងៃ​ទី​២៣​ខែ​មករា ឆ្នាំ​២០១៨​បាន​ឃាត់ខ្លួន​បុរស​សង្ស័យ​ម្នាក់​តាម​អំណាចតុលាការ ក្រោម​បទ​ចោទប្រកាន់​ប្រើ​ហិង្សា​ដោយ​ចេតនា​មកលើ​ក្រុមគ្រួសារ​កាលពី​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០១៧​។​

​ជន​ត្រូវ​ចោទ​មានឈ្មោះ វង្ស វុទ្ធី ហៅ ខ្លូត វុទ្ធី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​កសិករ មាន​ស្រុកកំណើត ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌដង្កោ ក្រុងភ្នំពេញ និង​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​គាថា​វង្ស​ក្រោម ឃុំ​ត្រពាំង​សាលា​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត​។​

ចំពោះ​ការឃាត់ខ្លួន​នេះ​បាន​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​តាម​មា​ត្រា ២១៩ និង​មាត្រា​បន្តបន្ទាប់​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកំពត លី សូ​ដា​ណែ​ត ដែល​ប្រកាស​ឲ្យប្រើ​ប្រាស់តា​ម​ព្រះរាជក្រម​លេខ នស​/​រក​ម​/០៨០៧/០២៤ ចុះ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៧​។​

​ពាក់ព័ន្ធ​នឹង​អង្គ​ហេតុ​នៃ​ការឃាត់ខ្លួន​ខាងលើ ត្រូវបាន​សមត្ថកិច្ច​បង្ហើប​ថា​៖ ជន​នេះ​ត្រូវបាន​ដាក់​ឲ្យ​ស្ថិត​នៅក្រោម​ការពិនិត្យ​ពីបទ ហិង្សា​ដោយ​ចេតនា​និង​គំរាម​ថា​នឹង​សម្លាប់ ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​គាថា​វង្ស​ក្រោម ឃុំ​ត្រពាំង​សាលា​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៧ នេះ​ជា​ទម្រង់​បទល្មើស​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញតិ្ត​មាត្រា ២១៧,២៣៣ នៃ​ក្រម​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្ត បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​កំពត ចាត់ការ​តាម​នីតិវិធី នៅ​ព្រឹក​ថ្ងៃទី​២៤​ខែ​មករា ឆ្នាំ​២០១៨​នេះហើយ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!