ស្នងការ​ខេត្ត​កំពត​រិត​បន្តឹង​សន្តិសុខ​តាមរយៈ​ការបំពាក់​កាមេរ៉ា​សុវត្ថិភាព​តាម​ប៉ុស្តិ៍​គោលដៅ​សំខាន់ៗ​

កំពត ៖ ខេត្ត​កំពត ជា​ខេត្ត ទេសចរណ៍ មួយ​ដ៏​សំខាន់ និង​ជា​មុខមាត់ របស់​កម្ពុជា ដូច្នេះហើយ ទាក់ទង នឹង​សន្តិសុខ យើង​ត្រូវ តែ​រិត​បន្តឹង រិត​ត្បិត ឲ្យបាន យ៉ាង​ម៉ឺងម៉ាត់ ដោយ​ការបំពាក់ កាមេរ៉ា​សុវត្ថិភាព តាម​ប៉ុស្តិ៍​ប្រចាំការ​២៤​ម៉ោង លើ​២៤​ម៉ោង នៃ​គោលដៅ និ​មួយៗ នៅក្នុង ក្រុង​កំពត និង​កាត់បន្ថយ បទល្មើស ផ្សេងៗ រួម​ទាំង​ការ អនុវត្ត​ច្បាប់ ចរាចរ​ផ្លូវគោក ផងដែរ ជាពិសេស ដើម្បី​ជួយ​សម្រួល ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ ពេល​មាន​បញ្ហា គឺ​មាន​កម្លាំង ចាំ​ជួយ​អន្តរាគមន៍​២៤​ម៉ោង លើ​២៤​ម៉ោង​តែ​ម្តង​។​

​នេះ​បើ​តាម​ការ លើកឡើង​របស់ លោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័​ន្ធ មធុ​រិទ្ធ ស្នងការ នគរបាល​ខេត្ត​កំពត បាន​ប្រាប់ឲ្យដឹង នៅ​ព្រឹក​ថ្ងៃ ២៣ ខែ​មករា ឆ្នាំ ២០១៨​នេះ​។​លោកស្នងការ​បាន​បន្ត​ថា​៖ ការដាក់ កាមេរ៉ា សុវត្ថិភាព នៅក្នុង ក្រុង​កំពត តាម​គោលដៅ ប៉ុស្តិ៍​ប្រចាំការ​២៤​ម៉ោង លើ​២៤​ម៉ោង សំខាន់ៗ​នេះ មិនមែនជា គម្រោង​របស់ ក្រសួង ឬ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នោះ​ទេ ប៉ុន្តែ​វា​ជា​ផ្នែក មួយ​ដើម្បី ឆ្លើយតប​តាម គោលការណ៍ ភូមិ​ឃុំ​មាន​សុវត្ថិភាព ក្នុងការ រិត​បន្តឹង សន្តិសុខ នៅក្នុង ខេត្ត​កំពត​របស់​យើង​។​ហើយ​ការ​ដាក់​កាមេរ៉ា​សុវត្ថិភាព​ក្នុង​ក្រុង​កំពត​នេះ​គឺ​មាន​គោលដៅ ត្រូវដាក់ ៦​កន្លែង ជាក់ស្តែង ស្នងការ នគរបាល ខេត្ត បានដាក់ រួចរាល់ ពីរ​គោលដៅ សាកល្បង សិន ទី​១ នៅ​រង្វង់ មូល​ធូរេន និង​ទី​២ នៅ​ផ្សារ​ត្រី​។ ហើយ​នឹង បន្ត​បំពាក់ នៅ​គោលដៅ​ទី​៣ ដែល​បាន​ព្រៀងទុក​នៅ​ម្តុំ សាលា ខេត្ត​, ទី​៤ នៅ​ជិត កន្លែង​រូប សំណាក់ ត្រី​ផ្សោត (​កីឡា ហែល​ទឹក​) , ទី​៥ នៅ​ផ្លូវ​វៀង ក្រុង និង ទី​៦ នៅ រង្វង់ ទឹករលក ហើយ​លោក ចង់​ដាក់ នៅ​បរិវេណ ជុំវិញ​ផ្សារ​សាមគ្គី កំពត មួយកន្លែង​ទៀត ប៉ុន្តែ​មិន​មាន​ដី​រដ្ឋ ដើម្បី​ដាក់​ទូ​កុងទឺន័រ​។​

​លោកស្នងការ ខេត្ត​កំពត បាន បញ្ជាក់ថា​៖ តាម​គោលដៅ និ​មួយៗ នឹង​បំពាក់ ចំនួន​កាមេរ៉ា ទៅតាម​ស្ថានភាព ជាក់ស្តែង​។​ដោយឡែក ចំពោះ​រង្វង់ មូល ធុរេ​ន បាន​បំពាក់ ១៣​កាមេរ៉ា គោលដៅ​ផ្សារ​រាត្រី ក៏​ដូចគ្នា​ដែរ ហើយ​គោលដៅ ណា​ដែល ស្មុគស្មាញ នឹង​បំពាក់ កាមេរ៉ា បន្ថែមទៀត​។

​ចំពោះ​នៅ​ក្នុង​ប៉ុស្តិ៍ ប្រចាំការ​២៤ លើ​២៤ ម៉ោង​នោះ ត្រូវ​ប្រើប្រាស់ កម្លាំងចំរុះ ទាំង​កម្លាំង ប៉ុស្តិ៍​រដ្ឋបាល កម្លាំង ចរាច​រណ៍ ព្រហ្មទណ្ឌ កម្លាំង អន្តរាគមន៍ ពិសេស  និង កម្លាំង អន្តោប្រវេសន៍ ។

​ការដាក់​កាមេរ៉ា សុវត្ថិភាព​នេះ គឺជា​គំនិត​ច្នៃប្រឌិត ក្រោយ ទទួល បាន​ការណែនាំ ពី​សម្តេច ក្រឡា​ហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ជា ពិសេស ឯកឧត្តម នាយ ឧត្តមសេនីយ៍ អគ្គ​នគរបាល ជាតិ ក្នុង បំណង ជួយ​កាត់ បន្ថយ កម្លាំង​ចេញ យាម​ល្បាត ហើយ​មក​អង្គុយ ប្រចាំការ​នៅ ក្នុង​ប៉ុស្តិ៍ ប្រចាំការ​វិញ ដើម្បី ត្រួតពិនិត្យ សកម្មភាព​ផ្សេងៗ​ស្ថិតក្នុង​តំបន់ និង​ភូមិសាស្ត្រ​ខេត្ត​កំពត​ទាំងមូល​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 6660 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.