វិទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា​

​កំពត ៖ វេទិកា​សាធារណៈ​ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ ការអនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៨ ស្ថិតនៅ​ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត ក្រោម​វត្តមាន លោក អ៊ីវ ផល្លី អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​កំពង់ត្រាច និង​មាន​ការចូលរួម ពី​សំណាក់ អាជ្ញាធរ​ដែនដី​គ្រប់​ស្រទាប់ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ​។​

​អង្គ​វេទិកា​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​ថ្នាក់ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​បង្កើត​បាន​នូវ​វប្បធម៌ នៃ​ការពិភាក្សា និង​លើកកម្ពស់​គណនេយ្យភាព​តាម​បែប​ប្រជាធិបតេយ្យ និង​ធ្វើ​ការបង្ហាញ​ទិសដៅ​ស​ខាន់ៗ​រួមមាន​៖​ផ្ដល់​ព័ត៌មាន​អំពី​សមិទ្ធិផល​នានា​ដែល​សម្រេច​បាន​កន្លងមក​។ ផ្ដល់ព័ត៌មាន​ពី​សកម្មភាព​អាទិភាព​នៃ​ការងារ អភិវឌ្ឍន៍​មូលដ្ឋាន​។​រាយការណ៍​ពី​សកម្មភាព​ដែល​បាន​ឆ្លើយតប​នឹង​លទ្ធផល​ក្នុង​វេទិកា​នេះ​។​ពិភាក្សា​ក្នុង​ការ​រិះរក​ដំណោះស្រាយ​រួម​គ្នា​លើ​ប្រធានបទ​ជាក់លាក់ ដែល​ជា​បញ្ហា​ប្រឈម​នានា ដែល​មិន​ទាន់​ដោះស្រាយ​បាន​ជោគជ័យ​នា​ពេលកន្លងមក​។​

​អង្គ​វេទិកា​នេះ បាន​បើក​ឱកាស​ដល់​ប្រជាពលរដ្ឋ លើក​ជា​សំណួរ សំណូមពរ អនុសាសន៍ និង​ការឆ្លើយបំភ្លឺ ដំណោះស្រាយ លើ​ប្រធានបទ រួមមាន​៖​ការផ្ដល់់សេវា​សាធារណៈ​សេវា​រដ្ឋបាល និង​ការអភិវឌ្ឍ​មូលដ្ឋាន​ក្នុង​ពេល​បច្ចុប្បន្ន​និង​ពេលអនាគត​។​

​ដោយឡែក​នៅ​រសៀល​ថ្ងៃ​ដដែល គណៈអធិបតី និង​ក្រុមការងារ​ក៏​បាន​បន្ត​បើក​អង្គ​វេទិកា​នៅ​ឃុំ​បឹង​សាលា​ខាងជើង ក្នុង​ស្រុក​កំពង់ត្រាច ដោយ​មាន​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ចំនួន​៣៥០​នាក់​ផង​ដែរ​។​ហើយ​របៀបវារៈ​នៃ​ខ្លឹមសារ ត្រូវ​អនុវត្ត​ទៅតាម​គោលការណ៍​រួម ទាក់ទិន​នឹង​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​កាន់តែ​ស៊ីជម្រៅ​និង​ដើម្បី​ឆ្លើយតប​រាល់​សំណូមពរ និង​តម្រូវការ​ចាំបាច់​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យបាន​ទាន់ពេ​ល​វេលា​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!