​ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែ​ត​ចាប់​ឃាត់ខ្លួន​ពាក់​ពន្ឋ័ក​រ​ណី​ចែកចាយ​គ្រឿងញៀន​

​ខេត្ត​បន្ទាយមានជ័យ ៖ កម្លាំង​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ប្រតិបត្តិ​ការណ៍​បង្ក្រាប​និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ពាក់​ពន្ឋ័ក​រ​ណី​ចែកចាយ​គ្រឿងញៀន​។​

​សូម​ជំរាប​ដែរ​ថា​៖​ការចុះ​ប្រតិបត្តិ​ការណ៍​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១៦​ថ្ងៃទី​១៨​ខែ​មករា​ឆ្នាំ​២០១៨​ម្សិលមិញ​នេះ ស្ថិតនៅក្នុង​ភូមិ​ប៉ោយ​ប៉ែត សងា្ក​ត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​បើ​តាម​សមត្ថកិច្ច​បានឲ្យដឹងថា​៖​ជនសង្ស័យ​ដែរ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នោះ​ទី​១/​ឈ្មោះ ឡី ឡូញ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ ស្នាក់នៅ​ភូមិ​ប៉ោយ​ប៉ែត សង្កាត់​/​ក្រុង​ប៉ោយប៉ែត​និង​ទី​២/​ឈ្មោះ ផុន ភី​ន ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយប៉ែត​។​ក្រោយពី​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាង​លើ​កម្លាំង​សមត្ថកិច្ច​រឹបអូស​បាន​នូវ​វត្ថុតាង​មួយចំនួន​រួមមាន​៖
១ – ម្សៅ​ស​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៣​កូន​ថង់​តូច​និង​១​កូន​ថង់​ធំ សរុប​(​បួន​ថង់​)
២ – ដែកកេះ​ចំនួន​៧
៣ – ទូរ​សព្ទ័​ចំនួន​៤​គ្រឿង​
៤ – បំពង់​កែវ​ឡត​ចំនួន​២
៥ – ប្រដាប​កៀ​ថ្នាំ​ចំនួន​២
៦ – ការ​បូ​ប​ចំនួន​៤
៧ – បំពង់​បឺត​មួយចំនួន​
៨ – ពិល​បត់​១
៩ – កន្ត្រៃ​ច្រិប​ចំនួន​១
១០ – ស្កុត​១​ដុំ​
១១ – ថង់​មាត់កឹប​សំរាប់​ច្រក​ថ្នាំញៀង​មួយចំនួន​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ៖ កាលពី​វេលា​ម៉ោង​១៦.០០​នាទី មាន​ប្រជាពលរដ្ឋ បាន​រាយការណ៍​មក​ប៉ុស្តិ៍​អូរជ្រៅ​វរៈ​៨៩១​ថា​មាន​គេ​ចែកចាយ​គ្រឿងញៀន​នៅក្នុង​បន្ទុប់​ជូ​ល​ម្ចាស់​ឈ្មោៈ​យាយ ង៉ែត ស្ថិតនៅក្នុង​ភូមិ​ប៉ោយ​ប៉ែត សងា្ក​ត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ពេលនោះ​កម្លាំង​ប៉ុស្តិ៍ ក៏​សុំ​យោបល់​លោក​មេបញ្ជាការ រួច​ក៏​លោក​មេ​ប៉ុស្តិ៍​ដឹកនាំ​កម្លាំង​ចំនួន​៤​នាក់ ចុះ​ទៅដល់​គោលដៅ​ហើយ​បាន​សូម​ម្ចាស់ផ្ទះ​ត្រួតពិនិត្យ​បន្ទប់​ក៏​បាន​ឃើញ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​២​នាក់​
​ហើយ​កម្លាំង​ប៉ុស្តិ៍ ក៏​បាន​ចាប់​ប្រគល់​អោយ​មក​កម្លាំង​ជំនាញ​គ្រឿងញៀន​នៃ​អធិការនគរបាល​ក្រុង ប៉ោយប៉ែ​ត​ដើម្បី​ធ្វើ​និត្តិវិធី​បន្ត​៕

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 0229 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.