គេ​មាន​ការសង្ស័យថា​លោក គុណ ញឹម បើកភ្លើង​ខៀវ​ឲ្យ​លោក ឆែ សុធា និង​លោក ហ៊ុយ សុជាតិ គៀបសង្កត់ ប្រជាពលរដ្ឋ​ដឹក​ទំនិញ​បន្ទិច​បន្ទួ​ច ធ្វើឲ្យ​ពួកគាត់​ខឹង​គោវាយ​រទេះ​

​ខេត្ត​បន្ទាយមានជ័យ ៖ កម្មករ​អូស​រទេះ​នឹង ក្រុម​ឈ្មួញ​ជាច្រើន​បាន​លួចខ្សឹប​ថា ការដែល​លោក ហ៊ុយ សុជាតិ មេ​គយ​
​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ប្រើ​អំណាច​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង ប្រព្រឹត្ត​អំពើ​ពុករលួយ អោយ​មន្ត្រី​ក្រោមបង្គាប់ ជម្រឹត​ទារលុយ​
​ប្រជាពលរដ្ឋ តាមតែ​អំពើ​ចិត្តបាន​ក៏​អាស្រ័យ មាន​ការឃុបឃិត​បើកដៃ ពី​សំណាក់​លោក ឆែ សុធា ប្រធាន​សាខាគយ​
​ខេត្ត​បន្ទាយមានជ័យ​បាន​ផងដែរ ទើប​អាច​ទៅបាន ។ បញ្ហា​នោះ​អាច​ងាយ​យល់​ទេ គឺ​ចាប់​ជ​ម្រឹត​
​ប្រជាពលរដ្ឋ​ក្រីក្រ រកស៊ី​កំប៉ិកកំប៉ុក​អោយ​បង់លុយ​យក​ស្នាដៃ បង្គ្រប់កិច្ច​ប្រមូល​ពន្ធ ឯ​ឈ្មួញ​ស្និទ្ធ​ក្រុមហ៊ុន​ធំៗ​បើកភ្លើង​
​ខៀវ អោយ​នាំ​ទំនិញ​គេច​ពន្ធ ចូល​យ៉ាង​សេរី​ប្រសិនបើ​គ្មាន​ការ បើកភ្លើង​ខៀវ​ពី​សំណាក់ លោក​មេ​សាខាគយ​
​ខេត្ត​បន្ទាយមានជ័យ ឆែ សុធា ដ៏​មាន​អំណាច​ក្រអឺតក្រទម​ទេនោះ ។​

​ជាក់ស្ដែង​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ស្ទើរតែ តាម​គ្រប់​ច្រកល្ហក​របៀង​ព្រំដែន និង​តាម​ច្រកទ្វារ​អន្ដ​រះ​ជាតិ​
​ប៉ោយ​ប៉ែត សុទ្ធតែ​ត្រូវបាន​គេ​មើលឃើញ​ថា ៖ កំពុង​កើតមាន​ដោយ​មាន​ការឃុបឃឹត បើកភ្លើង​ខៀវ​ពី​សំណាក់ លោក​
​មេ​គយ​មានអំណាច​អោយ មានការ ចរាចរ​លំហូរ​ទំនិញគេចពន្ធ​ចូល យ៉ាង​អនាធិបតេយ្យ​បំផុត​ទាំង​ថ្ងៃ ទាំងយប់ ដោយ​
​ជ្រក​ក្រោម​ការប្រើ​រូបភាព ដឹកជញ្ជូន​អូស​តាមរ​ទះ ប្រភេទ​ធំៗ​យក​មក​ស្តុក តាម​ឈ្លាំង​ជាច្រើន​ទីតាំងនៅ ក្នង​ក្រុង​ប៉ោយ​ប៉ែត​
​ទាំងមូល ដោយ​គ្មាន​ការត្រួតពិនិត្យ នឹង​សួរនាំ​ពី​សំណាក់​ក្រុម​ជំនាញ មន្ត្រី​គយ​ណា​ម្នាក់​ក្រោម​ការដឹកនាំ របស់លោក​
​ហ៊ុយ សុជាតិ មេ​គយ​ប្រចាំ​ច្រកទ្វារ​នេះ​សូម្បី​បន្តិច​ទេ​។​

​ប្រភព​ផ្ទៃក្នុង​គយ​បាន​អះអាង​ទៀតថា ៖ ជាធម្មតា​ព្រោះថា​ពួក​គេ​ស្គាល់​ឈ្មួញ​ទាំងនោះ ច្បាស់​ដូច​បាតដៃ​អញ្ចឹង​បើ​អ្នក​
​អូសរ​ទះ ទំនិញ​ទាំងនោះ​ចម្លែក​គឺ​គេ​ពួក​គ្រាន់តែ​សួ​ថា ៖ ជា​របស់​អ្នកណា​តែប៉ុណ្ណោះ គឺ​ទៅ​បាន​ដោយ​សុវត្ថិភាព ពុំ​ចាំ​
​បាច់​រុះរើ​ឆែកឆេរ ឫ​តាមដាន​ទៅដល់​ឃ្លាំង ស្តុក​ទំនិញ​នោះទេ ។​

​បើ​តាម​ប្រភព​របស់​ប្រជាពលរដ្ឋ អូសរ​ទេះជា​ច្រើន​ចេញចូល​ទៅ​ប្រទេស​ថៃ ឆ្លងកាត់​មុខ​ការិយាល័យ​ស្នាក់ការ​គយ នឹង​
​រដ្ឋាករ ប៉ោយ​ប៉ែត បាន​ខ្សឹប​នឹង​រិះគន់​អោយដឹង ជា​បន្ដបន្ទាប់​ក៏​ដូចជា​បាន សំណូមពរ​ឲ្យ​ថ្នាក់ដឹកនាំ ក្រសួង​សេដ្ឋកិច្ច​
​និង​ហិរញ្ញវត្ថុ ក៍​ដូចជា​លោកនាយ គុណ ញឹម ដែល​ជា​នាយ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ថា គួរតែ​
​ចាត់វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​ផង ហើយក៏​មិន​ត្រូវ​បណ្ដែតបណ្ដោយ​អោយ​បុរស ហ៊ុយ សុជាតិ ជិះ​សេះ​
​លែងដៃ​ប្រព្រឹត្ត​អំពើពុករលួយ ជា​បន្ដ​ទៅ​ទារពន្ធ​គាប​ក​ប្រជាពលរដ្ឋ តាម​ទំនើងចិត្ត​តាម​ឥ​ប​បេមាត់​ទៀត​ដែរ ។​

​ផ្ទុយទៅវិញ រហូតមកដល់​ពេលនេះ ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច នឹង​ហិរញ្ញវត្ថុ ក៍​ដូចជា​អគ្គ នាយកដ្ឋាន​គយ​នឹង​រដ្ឋ​
​ក​រ មិនទាន់​ឃើញ​ចាត់វិធានការ ទប់ស្កាត់​អំពើ​ពុករលួយ របស់លោក ហ៊ុយ សុជាតិ មេ​គយ​ច្រក​នឹង​បក្ខពួក​នៅ ច្រកទ្វារ​
​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន ជ័យ​នោះ​ឡើយ​។​

​ហេតុនេះហើយ​ទើប​លោក ហ៊ុយ សុជាតិ នឹង​បក្ខពួក​ដែល​មាន​ការឃុបឃិត បើកដៃ​ពី​សំណាក់ ប្រធាន​សាខាគយ ខេត្ត​
​បន្ទាយមានជ័យ​ផង​នោះ នៅតែ​បន្ត​សកម្មភាព​កើប​ប្រមូល​លុយ តាម​បៀ​ប​ពុករលួយ ពី​ឈ្មួញ​ធំំៗ​នាំចូល​ទំនិញគេចពន្ធ​
​ពី​ស្រុក​ថៃ​ចូល​មក​ក្រុង​ប៉ោយ​ប៉ែត កាន់តែ​ខ្លាំង​ជាង មុន​ទៅ​ទៀត សម្រាប់​ទប់​កៅអី​ខ្លាញ់​របស់ខ្លួន​។​

​មិនតែប៉ុណ្ណោះ បើ​តាម​ការ​លួច ខ្សឹប​ង្ហើ​ប​ពី​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បានឲ្យដឹង​ទៀតថា​
​បើទោះបីជា​ឈ្មួញ នឹង​ក្រុម​អាជីវករ ក្រុមហ៊ុន ដឹកជញ្ជូន​ទំនិញ ដែល​បង់ពន្ធ​ត្រឹមត្រូវ​ក៍ដោយ ក៍​ចៀ​សមិន​ផុត​ពី​ការ​យក​
​លុយ​ទៅ​ទម្លាក់​បង់​ក្នុង​ហិប​ខ្មៅ​ពុករលួយ​របស់​មន្ត្រី​គយ ក្រោម​ការគ្រប់គ្រង របស់លោក ហ៊ុយ សុជាតិ នោះឡើយ​។​

​មាន​ការលើកឡើង​ពី​ក្រុម​មន្ត្រី​អោយ​ដឹងថា ៖ បច្ចុប្បន្ន​នេះ​លោក ហ៊ុយ សុជាតិ នឹង​បក្ខ​ពូក​មួយចំនួន​តូច ត្រូវបាន​
​ក្រុម​ឈ្មួញ​រិះគន់​យ៉ាង​ខ្លាំងៗ​ថា ៖ បញ្ជា​របស់​លោក ហ៊ុយ សុជាតិ បានដាក់​ការគាបសង្កត់​មន្ត្រី បណ្ដាល​អោយ​
​មន្ត្រី​ទៅ​គាបសង្កត់​ក ឈ្មួញ នឹង​ប្រជាពលរដ្ឋ​ឲ្យ​បង់លុយ​លើ​តុ ក្រោម​តុ​កាន់តែ​ច្រើន​ជាង​មុន​ទៅទៀត ដោយ​មិន​ខ្វល់​ពី​
​ទុក្ខវេទនា របស់​ប្រជា​ក្រីក្រ​រកស៊ី​លំបាក ឪ​ឪ​ចិញ្ចឹម​ឆ្នាំង​នោះទេ ។​
​ហើយ​ដោយសារតែ​ប្រការ​ទាំងនេះ​ហើយ បាន​ធើ្វ​អោយ​មហាជន​ជាច្រើន បាន​ធ្វើ​ការរិះគន់​ទៅលើ​លោក គុណ ញឹម​
​ក៏​ដូច​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ នឹង​បាន​សុំ​អំពាវនាវ​ឲ្យ​លោក គុណ ញឹម ដែល​ជា​មេ​គយ​ធំ និង​លោក អូន​ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​នឹង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ របស់លោក ហ៊ុយ សុជាតិ​
​នឹង​បក្ខពួក​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ជា​បន្ទាន់​ផង ដើម្បី​បង្កើន​កំណើន​លើ​ការប្រមូល​ពន្ធ​អោយបាន​គ្រប់​
​ជ្រុងជ្រោយ​។ ជាពិសេស​ទៅទៀត  មកទល់ពេលនេះ ឯ​លោក ឆែ សុធា ជា​ប្រធាន​សាខាគយ នឹង​រដ្ឋាករ ខេត្ត​បន្ទាយមានជ័យ វិញ ទំនង​​ធ្វើ​ជា​មិនដឹងមិនលឺ ដែល​ប្រភព​បាន​អះអាងថា ៖ អាច​សង្ស័យ​ជា​មុខ​ស​ញ្ញ​នៅ​ពីក្រោយ លោក ហ៊ុយ សុជាតិ មេ​គយ ប្រចាំ​ច្រក​ប៉ោយ​ប៉ែត ព្រោះតែ​គេ​ដឹងថា ៖ មាន​មេ​ឈ្មួញ​ធំៗ​ជាច្រើន​ដែល​ជា មេ​ឈ្មួញ​ដុះ​ស្លែ​រកស៊ី​ពី​អតីតះ បាន​នឹង​
​កំពង់តែ​សម្រុក នាំចូល​នូវ​ទំនិញគេចពន្ធ​យ៉ាង​មមាញឺក ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ដែល​បញ្ហា​នេះ មិនគួរ​បើ​បណ្ដោយឲ្យ​
​លោក ហ៊ុយ សុជាតិ ប្រព្រឹត្ត​អំពើ​ពុករលួយ តាមរបៀប​ជិះសេះ​លេង​ដៃ កោរ​លើ​ក្បាល​រដ្ឋ​ជា​បន្ត ទៀត​នោះ​ឡើយ​។​

​ជុំវិញ​ពាក់ព័ន្ធ​ការលើកឡើង​របស់​ប្រភព​ផ្ទៃក្នុង​ខាងលើ អង្គភាព​យើងខ្ញុំ មិនអាច​សុំ​ការបំភ្លឺ ពី​លោក​
​ហ៊ុយ សុជាតិ បាន​នោះ​ទេ អង្គភាព​យើងខ្ញុំ រង់ចាំ​ការបំភ្លឺ​ពី​លោក ហ៊ុយ សុជាតិ រាល់​ម៉ោង​ធ្វើការ​៕
​លោក រ៉ុន សារ៉េត​

 

Filed in: ខេត្តបន្ទាយមានជ័យ, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.