​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ចុះ​ជួប​សំណេះសំណាល​ពលករ​ខ្មែរ​ជាង​៤​ម៉ឺន​នាក់​និង​ប្រជុំ​ផ្សព្វផ្សាយ​ស្តីអំពី​បញ្ហា​ប្រឈម​ផ្សេងៗ​ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ទាន់ពេលវេលា​

ខេត្ត​បន្ទាយមានជ័យ ៖ មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​បាន​ចុះសួរសុខទុក្ខ​ពលករ​ខ្មែរ​ចំនួន​៤​ម៉ឺន​នាក់​ដែល​កំពុង​ប្រកប​មុខរបរ​ទទួលទាន នៅ​ឯ​ប្រទេស​ថៃ​និង​មាន​វិធានការ​ជាច្រើន​ដល់​ពលករ​ខ្មែរ​ក្រែងលោ​មាន​ភាគី​ខាង​ថៃ​រំលោភ​បំពាន​លើ​រាងកាយ ការប្រើ​ហិង្សា​នឹង​ការគំរាមកំហែង​ផ្សេងៗ ងាយស្រួល​ឲ្យ​ពលករ​ខ្មែរ​ទាំងនោះ រាយការណ៍​ជា​បន្ទាន់​មក​មន្ត្រី​ទំនាក់ទំនង​កម្ពុជា​ថៃ ដែល​ប្រចាំការ​នៅ​ទីនោះ​ដើម្បី​ទប់ស្កាត់​ឲ្យបាន​ទាន់ពេ​ល​វេលា​។​

​គួរ​រំលឹក​ដែរ​ថា ៖ ប្រជា​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​បាន​សម្រុក​ចេញពី​ភូមិឋាន​របស់ខ្លួន​ឆ្ពោះទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តាមរយៈ​ការធ្វើ​បែបបទ​ចេញពី​ប៉ូលីស​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ដោយឡែក​មាន​ពលករ​ខ្លះ​ធ្វើដំណើរ​តាម​ផ្លូវ​ច្រករបៀង​នៅ​ប៉ែក​ខាងត្បូង​និង​ខាងជើង​ក្រុង​ប៉ោយប៉ែត​។​

​តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា​៖​នាយក​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ ប្រចាំ​ក្រុង​ប៉ោយប៉ែត​បាន​ដឹកនាំ​កម្លាំង របស់​ខ្លួន​ជាមួយ​នឹង​កម្លាំង​ទំនាក់ទំនង​ព្រំដែន​ខាង​ថៃ បាន​ចុះ​ទៅ​ដល់​មូលដ្ឋាន ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ដើម្បី​ជួបជុំ​ពលករ​ខ្មែរ​ដែល​មាន​ចំនួន​ជាង​៤​ម៉ឺន​នាក់ ដែល​ពួកគាត់​ខ្លះ​កម្មករ​កាប់​អំពៅ  ខ្លះ​ធ្វើ​សំណង់ ខ្លះ​ទៀត​ធ្វើការ​ក្នុង​រោងចក្រ​។​ក្នុង​គោលបំណង​របស់​មន្ត្រី​ខាងលើ​នោះ បាន​ធ្វើ​ការផ្សព្វផ្សាយ​ដល់​ពលករ​ខ្មែរ​ក្នុង​ការទំនាក់ទំនង​គ្នា​ឲ្យបាន​ច្បាស់ ងាយស្រួល​រាយការណ៍​ពី​សកម្មភាព​ផ្សេងៗ ពី​សំណាក់​ថៅកែ​ថៃ​ដែល​បង្ក​បញ្ហា​ផ្សេងៗ​លើ​ខ្លួន​នោះ​។​

​សេចក្តីរាយការណ៍​ពី​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​នោះ​បាន​បញ្ជាក់ថា​៖​ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ មាន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​ក្នុង​ប្រទេស​ថៃ នួន​៧​ម៉ឺន​នាក់ ក្នុងនោះ​មាន​កុមារ​ចំនួន​៧៣២៩​នាក់​។​

​ដោយឡែក​សម្រាប់​ឆ្នាំ​២០១៨ គឺ​យើង​មិនទាន់​ដឹង​ទូរលេខ​ច្បាស់ការ​នៅឡើយ​ទេ សម្រាប់​ពលករ​ដែល​ចេញ​ទៅ​ជា​បន្តបន្ទាប់​ថ្ងៃនេះ គេ​បាន​បន្ត​ទៀត​ថា​ពលករ​ខ្មែរ​យើង​ខ្លះ បាន​ទៅ​រក​ទទួលទាន​នៅ​ប្រទេស​ថៃ​ឬក៏​ជួប​ករណី​ប្រឈម ជាច្រើន​ករណី​រួច​មក​ហើយ​ដូចជា​៖​ការបាត់បង់​ជីវិត របួស ក្នុងករណី​គ្រោះថ្នាក់​ចរាចរ ការបាត់បង់​ជីវិត លើ​អំពើ​ឃាតកម្ម​នឹង​ដេកស្លាប់​ដោយ​ខ្យល់គ​ក៏មានដែរ នេះ​ហើយ​ជា​បញ្ហា​មួយ​ដែល​គួរតែ​ពលរដ្ឋ​ខ្មែរ​យើង​គ្រប់រូប ត្រូវ​រក​ការងារ​ធ្វើ​ក្នុង​ប្រទេស​របស់​ខ្លួន​វា​ល្អ​ជាង​«​ជួញ​ជិត​ជាជាង​ជួញ​ឆ្ងាយ​» ដើម្បី​សុវត្ថិភាព​របស់​ខ្លួន​បានយូ​អង្វែង​ត​ទៅ​មុខ​ទៀត​៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 6540 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.