អបអរសាទរ​ពិធី​បើក​ការសាងសង់​សាលាបឋមសិក្សា​ជ័យ​សែន​ជ័យ ជា​អំណោយ​របស់​ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ម៉ាន សា​រ៉ស់​

នា​ព្រឹក​ថ្ងៃទី ០៧ ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង ៧ ៖៣០​នាទី នៅក្នុង​ភូមិ​ជ័យ​សែន​ជ័យ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ត ក្រចេះ បានប្រារឰ​បើក​កម្មវិធី​សាងសង់​សាលា​បឋមសិក្សា​ជ័យ​សែន​ជ័យ មួយ​ខ្នង មាន ៣​បន្ទប់ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់ ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ម៉ាន សា​រ៉ស់ ក្រោម​អធិបតីភាព លោក គង់ គឹម​នី អភិបាល​នៃ​គណៈ អភិបាល​ខេត្ត​ស្រុក​ស្នួល ខេត្ត​ក្រចេះ ។ ភ្ញៀវ​ចូលរួម​មាន ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ម៉ាន សា​រ៉ស់ ព្រមទាំង​អស់លោក​-​លោកស្រី តាម​ក្រសួង​មន្ទីរ​នៅក្នុង​ស្រុក មន្ត្រី​យោធា កងរាជអាវុធហត្ថ នគរបាល និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត​អញ្ជើញ​ចូលរួម ។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោកស្រី ថ្លាង សារ៉េត មេឃុំ​ឃ្សឹ​ម បាន​ឡើង​អាន​របាយការណ៍ និង​រាយការណ៍​ជូន​គណៈ​អ​ធិ ប​តី បន្ទាប់មក​លោក គង់ គឹម​នី អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស្នួល​ឡើង​មានមតិ​សំណេះសំណាល​ជា​មួយ​អង្គ​កម្មវិធី​ដោយ បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​លោក​ទាំង​ពីរ​តែងតែ​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា ។​

​លោក​មានប្រសាសន៍​បន្ត​ទៀតថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា យើង​ឃើញថា​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ យើង​រីកចំរើន​ឥតឧបមា​ផ្លូវថ្នល់ សាលារៀន វិទ្យាល័យ អនុ​វិទ្យា ល័យ វត្ត​អារាម ស្ពាន​អាកាស …​៘​

​ដូចជា នៅក្នុង​ពេល​នេះ​ដែល​យើង​កំពុងតែ​បើក​ការសាងសង់​សាលាបឋមសិក្សា​ជ័យ​សែន​ជ័យ ដោយ​បាន​ការឧបត្ថម្ភ ពី​សំណាក់ ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ម៉ាន សា​រ៉ស់ នៅ​ទឹកប្រាក់​ចំនួន ២២.៣២០​ដុល្លារ ដែល​ផុសចេញ​ពី​ទឹក ចិត្ត​សប្បុរសធម៌​រប​ស់លោក​ឧកញ៉ា និង​លោកជំទាវ ដែល​បាន​ត្រងត្រាប់​នូវ​អនុសាសន៍​ដ៏​ល្អ​ថៃ​ថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន លោក​ឧកញ៉ា លោកជំទាវ បាន​ចំណាយ​ថវិកា​ជាច្រើន​ជួយ​ក្នុង​ស្រុក​ស្នួល នៅ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ ដើម្បី​ជួយ​ជាតិ មាតុភូមិ ។ ដូចនេះ​ក្នុងនាម​ខ្ញុំ​ជា​អភិបាល​ស្រុក​ស្នួល សូម​ថ្លែងអំណរគុណ​ដល់​លោក​ឧកញ៉ា និង​លោកជំទាវ បាន​ទទួល​នូវ​ពុទ្ធ ពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

​បន្ទាប់ពី​លោក គង់ គឹម​នី មានមតិ​សំណេះសំណាល​រួចមក លោក​ក៏​បាន​ប្រគល់​ប័ណ្ណ​ថ្លែងអំណរគុណ​ជូន​ដល់​ឯកឧត្តម ឧកញ៉ា ចិត្ត​ធម៌ គង់ ក្រឹ​ង និង​លោកជំទាវ ។ នៅ​ចុងបញ្ចប់​នូវ​កម្មវិធី ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ម៉ាន សា​រ៉ស់ បាន​ចែក​អំណោយ​ជា​ថវិកា​ជូន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ដោយ​ភាព​រីករាយ​ក្រៃលែង ៕

 

Filed in: ខេត្តក្រចេះ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.