លោក សុខ ពេញវុ​ធ ចុះ​ត្រួតពិនិត្យ​មើល​ប្រព័ន្ធ​លូ​ចាស់ៗ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដើម្បី​ជួសជុល​ឲ្យ​ដំណើរការ​ឡើងវិញ​

ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ លោក​សុខ ពេញវុ​ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ដាក់​ផែនការ ឲ្យ​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​បញ្ហា​ផ្លូវ​សំបុកមាន់ និង​បញ្ហា​លូ​ស្ទះ​ឲ្យបាន​ជាក់ស្តែង​បន្ថែមទៀត ដើម្បី​បន្ត​លើក​គម្រោង​ជួសជុល​ក្នុង​សង្កាត់​ផ្សេងៗ ដែល​នៅ​សេសសល់ ដើម្បី​ដោះស្រាយ​រំដោះ​បញ្ហា​កក់ស្ទះ​ប្រព័ន្ធ​លូ ។​

​ជាក់ស្តែង កាលពី​ថ្ងៃ​អង្គារ ១៥​រោច ខែ​បុស្ស ឆ្នាំ​រកា ពស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ ២០១៨ វេលា​ម៉ោង​២​រសៀល លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ សាធារណកា​ខណ្ឌ ចុះ​ត្រួតពិនិត្យ ការស្តា​អណ្តូង​លូ និង អូស​កៅឡាក់ នៅ​បណ្តោយ​ផ្លូវ​លេខ​៩០០ កែង​លេខ​៩៣ ផ្លូវ​លេខ​៦១ និង ផ្លូវ​លេខ​៨៦ ស្ថិតនៅក្នុង សង្កាត់​ស្រះចក ខណ្ឌដូនពេញ ជាប់​ព្រុំប្រទល់​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ដ​ក់លើ​ចិញ្ចើមផ្លូវ អាច​បណ្ដាលឲ្យ​មាន​ទឹកស្អុយ​ហៀរ​ចេញ​លិច​ផ្លូវ​ផងដែរ ។​

​លោក សុខ ពេញវុ​ធ បន្តទៀតថា ដើម្បី​ទប់ស្កាត់​និង​កាត់បន្ថយ​ផលប៉ះពាល់​ដែល​កើតមានឡើង បង្ក​ការលំបាក ខាតបង់​ទ្រព្យសម្បត្តិ ក៏ដូចជា​ប៉ះពាល់​ដល់​ការប្រកប​របរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​និង​អាជីវករ​។​ម្យ៉ាងវិញទៀត គឺ​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម លើ​ការដោះស្រាយ​បញ្ហា​ផ្លូវ​សំបុកមាន់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ជា​យថាហេតុ និង សម្រួល​ការធ្វើដំណើ​ររ​បស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ ។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ ក៏បាន​លើកសរសើរ​លោក​សុខ ពេញវុ​ធ ថា​បើ​ទោះបី​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ជន់​លិច​ផ្លូវ​យ៉ាងណាក៏ដោយ គេ​តែ​ឃើញ​លោក​អភិបាលខណ្ឌ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដោយ​ផ្ទាល់​ដើម្បី​ជួយ​សម្រួល​រើស​ឬ​កកាយ​សម្រាម​ដែល​កក់ស្ទះ​មុខ​ប្រព័ន្ធ​លូ​ងាយស្រួល​ឲ្យ​ទឹក​ហូរ​ឆាប់​ស្រក់​ឡើង​វិញ​ផង​ដែរ ជា​ពិសេស​តំបន់​ផ្សារកណ្ដាល​តែម្តង ៕

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 6973 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.