អភិបាលខណ្ឌ​ដូនពេញ​ដឹកនាំ​កម្លាំង​ចុះ​អន្តរាគមន៍​ជួយ​សង្គ្រោះកុមារ​២​នាក់​ក្នុង​ហេតុការណ៍ ភ្លើង​ឆេះ​ផ្ទះ​

រាជធានី​ភ្នំពេញ ៖ នៅវេលា​ម៉ោង ១៤,២០​នាទី ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៨ មាន​ករណី​អគ្គីភ័យ​ឆាបឆេះ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ នៅ​ចំណុច​ផ្ទះ​លេខ ២៧​អឺ​៤ ផ្លូវ​លេខ​១៩ ភូមិ​១០ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ     ក្នុង​ហេតុការណ៍​អគ្គីភ័យ​នេះ ពុំ​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់​ទេ ប៉ុន្តែ​បាន​បណ្តាល​ឲ្យ​ក្មេងចំនួន ០២​នាក់ រងរបួស​រលាកភ្លើង​ផងដែរ ។​

​កម្លាំងចម្រុះ​ដឹកនាំ​ដោយ លោក សុខ  ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ បាន​អន្តរាគមន៍​វាយ​ទម្លុះ​ជញ្ជាំង​ផ្ទះ​អ្នកជិតខាង ដើម្បី​រំដោះ​ក្មេង​ចំនួន ០២​នាក់ ដែល​ជាប់​នៅក្នុង​ផ្ទះ​កើតហេតុ បាន​ដោយ​ជោគជ័យ និង​អង្គភាព​ពន្លត់​អគ្គីភ័យ​រាជធានី​ភ្នំពេញ បាន​ចុះ​អន្តរាគមន៍​ភ្លាមៗ ហើយ​អគ្គីភ័យ​បាន​រលត់​នៅ​ជា​ស្ថាពរ នៅវេលា​ម៉ោង ១៤,៤៥​នាទី ។​

​នៅវេលា​ម៉ោង ១៤,២០​នាទី ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៨ មាន​ករណី​អគ្គីភ័យ​ឆាបឆេះ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ នៅ​ចំណុច​ផ្ទះ​លេខ ២៧​អឺ​៤ ផ្លូវ​លេខ​១៩ ភូមិ​១០ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ     ក្នុង​ហេតុការណ៍​អគ្គីភ័យ​នេះ ពុំ​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់​ទេ ប៉ុន្តែ​បាន​បណ្តាល​ឲ្យ​ក្មេងចំនួន ០២​នាក់ រងរបួស​រលាកភ្លើង​ផងដែរ ។ កម្លាំងចម្រុះ​ខណ្ឌ សង្កាត់ បាន​អន្តរាគមន៍​វាយ​ទម្លុះ​ជញ្ជាំង​ផ្ទះ​អ្នកជិតខាង ដើម្បី​រំដោះ​ក្មេង​ចំនួន ០២​នាក់ ដែល​ជាប់​នៅក្នុង​ផ្ទះ​កើតហេតុ បាន​ដោយ​ជោគជ័យ និង​អង្គភាព​ពន្លត់​អគ្គីភ័យ​រាជធានី​ភ្នំពេញ បាន​ចុះ​អន្តរាគមន៍​ភ្លាមៗ ហើយ​អគ្គីភ័យ​បាន​រលត់​នៅ​ជា​ស្ថាពរ នៅវេលា​ម៉ោង ១៤,៤៥​នាទី ៕

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.