​ពិព័រណ៍​យោធា និង​ការប្រកួត​កីឡា​កងទ័ព​ឆ្នាំ​២០១៨

​ពិព័រណ៍​យោធា និង​ការប្រកួត​កីឡា​កងទ័ព​នឹងត្រូវ​បើក​ធ្វើ​ជា​ផ្លូវការ​រយៈពេល​៣​ថ្ងៃ​គឺ​ថ្ងៃទី​១២ ១៣ និង​១៤ ខែ​មករា ឆ្នាំ​២០១៨​នេះ ដែល​ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី​២​នៃ​ការរៀបចំ​បង្ហាញ​សកម្មភាព​ពី​សមិទ្ធផល​យោធា​នៅ​មជ្ឃមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។

​ការបង្កើត​ពិធី​នេះ គឺ​ក្នុង​គោលបំណង​ទី​១​គឺ ដើម្បី អបអរ​ខួប​លើក​ទី​៣៩ នៃ​ថ្ងៃជ័យ​ជំ​នៈ​៧​មករា ទី​២ រំលឹក​ដល់​គុណូបការៈ​ដល់​អតីតយុទ្ធជន​កម្ពុជា ទី​៣ គឺ​ដើម្បី​ឲ្យ​មហាជន និង​យុវជន បាន​ស្វែងយល់​អំពី​កងទ័ព​ក្នុង​ការចូលរួម​ការពា​រ​ជាតិ និង​រក្សា​សន្តិភាព និង​ទី​៤ គឺ​ដើម្បី​បង្កើន​ទំនាក់ទំនង​រឹងមាំ​រវាង​មហាជន​និង​កងទ័ព​។​

​តាមរយៈ​ពិព័រណ៍​យោធា​នេះ គឺ​មាន​ស្តង់​របស់​អង្គភាព​ចូលរួម​ជាង ៣០ មាន​បង្កើត​ជា​ព្រៃ​សិប្បនិម្មិត មាន​ការ​យក​សម្ភារៈ​យោធា មាន​រថ​គ្រោះ រថពាសដែក និង​អាវុធ​មួយចំនួនទៀត មក​ដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​នោះ​ផង​ដែរ​។ ក្រៅពី​ការតាំង​ពិ​ពរ​ណ័ នៅ​ពេល​ល្ងាច និង​ពេលយប់ ក៏​មាន​ការប្រគំ​តន្ត្រី ដែល​មាន​តារា​ចម្រៀង​ល្បីៗ​ជាច្រើន​ចូលរួម​ផងដែរ​។

​សូម​បង ប្អូន​ប្រជាពលរដ្ឋ យុវជន សិស្ស និស្សិត ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលរួម​ទាំងអស់គ្នា ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ​៕

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.