សម្ដេច​តេជោ អញ្ជើញ​ជួប​សំណេះសំណាល និង​ពិសា​របាយ ជាមួយ​កម្មករ​ធាក់​ស៊ីក្លូ​

​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មករា​នេះ បាននិងកំពុង​អញ្ជើញ​សំណេះសំណាល និង​ពិសា​របាយ ជាមួយ​កម្មករ​ធាក់​ស៊ីក្លូ​។​

​សូមបញ្ជាក់​ថា ក្នុង​ពិធី​សំណេះសំណាល ជាមួយ​កម្មករ​ជាង ១​មុឺន​នាក់ នៅ​តំបន់​ទួល​សង្កែ កាលពី​ថ្ងៃ​៣ ខែ​មករា សម្តេច បាន​ថ្លែងថា នឹង​បង្កើត​មូលនិធិ​ស៊ីក្លួ ដើម្បី​ជួយ​សម្រួល​ដល់​អ្នកធាក់ស៊ីក្លូ​ទាំងអស់ ដោយ​នឹង​ចំណាយ​ថវិកា ប្រហែល ១០០​លាន​រៀល​។ ព្រម​ជាមួយ​គ្នា​នោះ សម្តេច បានអនុញ្ញាត​ឲ្យ​អ្នកធាក់ស៊ីក្លូ​ទាំងអស់ ទៅ​ព្យាបាល​ជំងឺ នៅតាម​បណ្តា​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់ មិន​យក​កម្រៃ​សេវា​នោះទេ​។​

​ក្រោយពី​ការប្រកាស​របស់​នាយក​រដ្ឋមន្ត្រី មិន​បាន​ប៉ុន្មាន​ម៉ោង​ផង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ក៏​បាន​ដាក់​ចេញ​កម្មវិធី​ព្យាបាល​ជំងឺ ដល់​អ្នកធាក់ស៊ីក្លូ​ទាំងអស់​ផងដែរ​៕

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!