​ប្រទះឃើញ​អាវុធ​ធុន​វែង​មួ​យ​ដើម​នាំ​ទៅ​រក្សាទុក​

​ខេត្ត​រតនគិរី ៖ អាវុធ​ធន់​វែង​មួយ​ដើម ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ ហើយ​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កា​ចាញ​និង​បញ្ជូនបន្ត​ទៅ​ការិល័​យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤​ខែ​មករា​ឆ្នាំ​២០១៨​។​

​ប្រភព​អោយ​ដឹងថា កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១៨​ប្រជាពលរដ្ឋ​ម្នាក់​ប្រកប​របរ​រើស​អេតចាយ​បា​ប្រទះឃើញ អាវុធ​ធន់​វែង​មួយ​ដើម ស្ថិតក្នុង​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​ខេត្តរតនគិរី​ត្រង់​ចំណុច​ចុង​ព្រលានយន្តហោះ ។ ប្រភព​ដដែល​បន្តថា ក្រោយ​មាន​ការផ្ញែក​ផ្អើល​គ្រា​ប្រទះឃើញ​អាវុ​ធធន់​វែង​នោះ​ពលរដ្ឋ​ខាងលើ​បាន​រាយការណ៍​បន្ទាន់​ដល់​នគរបាល​ប៉ុស្តិ៍​រដ្ឋបា​លឃំុ​កាចាញ​ដើម្បី​ត្រួតពិនិត្យ​និង​ដកហូត​នាំ​ទៅ​រក្សាទុក​។​

​បើ​តាម​ការអះអាង​ពី​លោក​អនុសេនីយ៍ឯក សួន សាវុធ នាយប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កាចាញ ឲ្យដឹងថា អាវុធ​ខាងលើ​ជា​ប្រភេទ ធន់​អាវុធ​AK 47​មាន​បង់​មួយ​និង​គ្រាប់​៥​គ្រាប់ ។ លោក​បន្តថា អាវុធ​ខាងលើ​ត្រូវបាន​ប្រជាព​រដ្ឋ​ម្នាក់​ឈ្មោះ ឆុន សា​រុំ សង្កាត់​កា​ចាញ ប្រទះឃើញ​នៅ​ចុង​ព្រលានយន្តហោះ គ្រា​រូបគាត់​ដើរ​រើស​អេតចាយ​។​

​ទាក់ទិន​ការប្រទះឃើញ​អាវុធ​ដ៍​គ្រោះ ខាងលើនេះ​មិន​មាន​ការ​បញ្ជាក់​អោយ​ច្បាស់លាស់​ពី​សមត្ថកិច្ច​នោះឡើយ តែ​គេ​សង្ស័យថា ជន​មិន​ស្គាល់​មុខ​មាន​ចេតនា​លាក់ទុក​ក្នុង​សកម្មភាព​បង្ករ​គ្រោះថ្នាក់ ។ បច្ចុប្បន្ន អាវុធ​ធន់​វែង​ខាងលើ​នោះ​ត្រូវ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កា​ចាញ​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រក្សាទុក ដើម្បី​ធ្វើ​ការស្រាវជ្រាវ​បន្ត ៕

 

Filed in: ខេត្ត​រតនៈគីរី

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!