អ្នកភូមិ​កំពង់បាយ​ខាងជើង​ជាង​៤០​គ្រួសារ​ប្រមូលផ្តុំ​គ្នា​តវ៉ា​បញ្ឈប់​ការសង់​ផ្ទះ​លើ​ចិញ្ចឹម​ផ្លូវ​

កំពត ៖  ក្រោយ​ពេល​ដាក់​ពាក្យបណ្តឹង​ជាច្រើន​ដង​ទៅ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​កំពត ឲ្យជួយ​អន្តរាគមន៍​ដោះស្រាយជ​ម្លោះ ប្រជាពលរដ្ឋ​ប្រមាណ​៤០​គ្រួសារ រស់នៅ​ក្នុងភូមិ​កំពង់បាយ សង្កាត់​កំពង់បាយ ក្រុង​កំពត នៅ​ព្រឹក​ថ្ងៃទី​១២​ខែ​មករា ឆ្នាំ​២០១៨​នេះ ពួកគាត់​បាន​ប្រមូលផ្តុំ​គ្នា​នៅមុខ​ផ្ទះ​ដែល​កំពុង​សាងសង់ ស្ថិតនៅក្នុង​ទីតាំង​ខាងលើ ដើម្បី​ទាមទារ​តវ៉ា​ម្តងទៀត​ក្នុង​គោលបំណង​ឲ្យ​ម្ចាស់ផ្ទះ​បញ្ឈប់​ការសាងសង់​និង​រំកិល​ផ្ទះ​ចេញពី​ផ្លូវ ព្រោះ​ពលរដ្ឋ​ទាំងនោះ​បាន​លើកឡើង​ថា ផ្ទះ​នោះ​សង់​លើ​ចិញ្ចើមផ្លូវ​សាធារណៈ ធ្វើឲ្យ​ផ្លូវកាន់​តែ​រួម​តូច ពិបាក​ក្នុង​ធ្វើដំណើរ​។​ដោយ​ករណី​នេះ ខាង​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ហាក់​ឆ្លើយ​មិន​ស៊ីចង្វាក់​គ្នា និង​លាក់លៀម​អា​ថិ្ំ​បាំង ឬ​ការ​ពិត​អ្វី​ម្យ៉ាង​ផងដែរ​។

​ចំណែក​តំណាង​អ្នកភូមិ​កំពង់បាយ លោកស្រី រ័ត្ន បាន​ប្រាប់ថា​៖ មិនមែន​ជា​លើកទីមួយ​ទេ​ដែល​អ្នក​ភូមិ​បាន​ដាក់​បណ្តឹង​និង​ទាមទា​តវ៉ា​ចំពោះ​ការសាងសង់​ផ្ទះ​មួយ​ខ្នង​នេះ ហើយ​ថា​ការប្រមូលផ្តុំ​គ្នា​នៅ​ថ្ងៃនេះ ក៏​មិន​ខុស​ពី​ថ្ងៃ​មុន​ដែរ​គឺ ដើម្បី​តវ៉ា សុំ​ឲ្យ​អាជ្ញាធរ បញ្ឈប់​ការ​សង់ផ្ទះ​លើ​ចិញ្ចើម​ផ្លូវ និង​រំកិល​ផ្ទះ​ចេញពី​ផ្លូវ ដែល​ពីមុន​រថយន្ត​ពីរ​គ្រឿង​អាច​ចៀស​គ្នា​បាន​យ៉ាង​ស្រួល តែ​ពេល​នេះ​រថយន្ត​មួយ​គ្រឿង​ស្ទើ​ចេញចូ​លទាំង​លំបាក​នោះ​។​

​ចំណែក​ម្ចាស់ផ្ទះ​កំពុង​សាងសង់ លោក ស្រី​សេង សា​ឡេង បាន​ប្រាប់​ឲ្យដឹង​ដែរថា ការ​សាង់​ផ្ទះ​មាន​ឯកសារ​សុំ​ការអនុញ្ញាត​ពី​ជំនាញ និង​មាន​ប្លង់​ត្រឹមត្រូវ​តាមច្បាប់ មិន​ដូចជា​អ្នកភូមិ​ចោទប្រកាន់​នោះទេ ទើប​គាត់​ហ៊ានា​ង​សង់​បែបនេះ​។

​ទាក់ទិន​នឹង​ជម្លោះ​ខាង​លើ  អភិបាលក្រុង​កំពត លោក លាង រឿន​សុធី បាន​ប្រាប់ឲ្យដឹង​ថា ការសាងសង់​ផ្ទះ​នេះ​ដំបូង​មិនមាន​ច្បាប់​អនុញ្ញាត​ទេ ហើយ​ពលរដ្ឋ​បាន​ដាក់ពាក្យ​ប្តឹង​យូរហើយ ព្រោះ​ផ្លូវ​នេះ​មុន​សាង​ផ្ទះ គឺ​មាន​ទំហំ​ធំ​ទូលាយ អ្នកភូមិ​មិន​អាច​ទទួល​បាន​ទេ​ពេល​ផ្លូវ​រួម​តូច​បែបនេះ​។​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ទេ​ថា តើ​ការ​សង់ផ្ទះ​នេះ​ខាង​សាលាក្រុង​បាន​ដឹង​និង​បាន​ត្រួតពិនិត្យ​ឯកសារ​ត្រឹមត្រូវ​មុន​និង​អនុញ្ញាត​ឲ្យ​សាងសង់​នោះទេ​។​

​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង​ខេត្ត​កំពត  លោក ស៊ឹម សុខ​ជា បាន​ប្រាប់ឲ្យដឹង​ថា ម្ចាស់ផ្ទះ​មាន​លិខិត​សុំ​ច្បាប់​សាងសង់ ត្រឹមត្រូវ​តាមច្បាប់ ប៉ុន្តែ​ការសង់​ជាក់ស្តែង​ប៉ុណ្ណា​ឬ​លើ​ចិញ្ចើម​ផ្លូវ​លោក​មិន​បានដឹង​ទេ ហើយ​បើ​ម្ចាស់ផ្ទះ​រំលោភ​លើ​ផ្លូវ​សាធារណៈ​មែន មន្ត្រី​ជំនាញ​របស់​លោក នឹង​ឲ្យ​ម្ចាស់​សំណង់​រុះរើ​ចេញ​ពី​ផ្លូវ​នេះ​ដោយ​គ្មាន​លក្ខខណ្ឌ​។

​គួ​រំឭកថា ៖ ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យបណ្តឹង​តាំងពី​ឆ្នាំ ២០១៦ ហើយ​មិន​មាន​ដំណោះស្រាយ អ្វី​ទេ មានតែ​ការបញ្ឈប់​សាងសង់​មួយ​រយៈពេល​ខ្លី រួច​សាងសង់​វិញ​ដដែល​។​ហើយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មុន​ពេល​ពលរដ្ឋ​ប្រមូលផ្តុំ​គ្នា​តវ៉ា មិន​មាន​អ្នកណា​ហ៊ាន​ចេញ​មុខ​មក​ស្រាយ​បំភ្លឺ​អ្វី​ទេ ដោយ​ខ្លាច​នេះ​ខ្លាច​នោះ ទាំង​ការ​ពិត​ខ្លួន​បាន​ដឹង​រឿង​ទាំងអស់ និង​បាន​ចូលរួម​ផ្តល់​ការអនុញ្ញាត​ឲ្យ​សាងសង់​ថែម​ទៀត​ផង​។

​ចំណែក​ម្ចាស់ផ្ទះ​អាង​អំណាច​លុយ គ្រប​លើ​អំណាចច្បាប់​រដ្ឋ ហ៊ាន​បំពាន​ទៅលើ​ពលរដ្ឋ​ជា​ភូមិ​ផង​របង​ជាមួយ ថែម​ទាំង​ស្ទុះ​មក​ទាញ​ក្រវាត់ កាមេរ៉ា​អ្នកសារព័ត៌មាន​មិន​ឲ្យ​ថត​ផ្សាយ​ថែមទៀត​ផង ៕
​សេង ណា​រិទ្ធ​

 

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!