​កម្មករ​ម្នាក់​ស្លាប់​ដោយសារ​ផ្លែរ​ណា​រ៉ៃ​នៅ​ដេប៉ូ​អា​ឈើ​បាត​អាង​សេ​សាន​

ខេត្ត​ស្ទឹងត្រែង ៖ កម្មករ​ស៊ីឈ្នួល​អារឈើ​ម្នាក់​បា ន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង កាលពី​វេលា​ម៉ោងជាង​១៧​ថ្ងៃទី​១០​ខែ​មករា​ឆ្នាំ​២០១៨​នៅ​ក្នុង​ដេប៉ូ​អា​ឈើ​ដ៍​ធំ​ភូមិ​ស្រែគរ​ស្រុក​សេ​សាន​ខេត្ត​ស្ទឹងត្រែង​។​

​សព​កម្មករ​ម្នាក់​នោះ​ត្រូវបាន​ក្រុមកម្មករ​ ស៊ីឈ្នួល​ដូចគ្នា​ទម្លាយ​អោយដឹងថា សព​ជនរងគ្រោះ ត្រូវ​គេ​ខ្ចប់​ដាក់់​ក្នុង​តង់​ផ្លា​ស្ទិក ដឹក​ជម្លៀស​ចេញពី​ដេប៉ូ​អា​ឈើ​បាត​អាង វា​រី​អគ្គីសនី​សេ​សាន​ក្រោម ២ បញ្ជូន​ទៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល ក្រោយ​ស្លាប់​ដោយសារ​ផ្លែរ​ណា​រ៉ៃ​បញ្ឈ ដាច់ វាត់​ត្រូវ​បំពង់ក​។​

​ប្រភព​អោយ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ធី អាយុ​ជាង​៣០​ឆ្នាំ មាន​ប្រពន្ធ​និង​កូន​ម្នាក់​រស់នៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល មក​ធ្វើជា​កម្មករ​ស៊ីឈ្នួល​អារ និង​ជ្រៀក​ឈើ ក្នុង​ដេប៉ូ​បាត​អាង​វា​រី​អគ្គី​នី​សេ​សាន​ក្រោម ២ ដ៏​ធំ​នៅ​ភូមិ​ស្រែគរ​ថ្មី ស្រុក​សេ​សាន ដោយ​បាន​កម្រៃ​ឈ្នួល ៥ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​។​

​ប្រភព​បន្ត​មុន​កើតហេតុ​ជនរងគ្រោះ​ឈរ​ក្បែរ​ណា​រ៉ៃ ទប់​និង​ត្រៀម​យក​ជំនៀរ​ឈើ​ចេញ ជា​អកុសល​ផ្លែរ​ណា​ដាច់​វា​ត​មក​ត្រូវ​បំពង់ក ប្រកាច់​កន្ត្រាក់ដៃ កន្ត្រាក់ជើង ស្លាប់​ក្នុង​ថ្លុកឈាម​តែម្តង ។

​បន្ទាប់​កើតហេតុ ក្រុមហ៊ុន​ខាងលើ​នោះ ផ្តល់​លុយ​ចំនួន​៤​ពាន់​ដុល្លារ ដើម្បី​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត បំបិទ​ព័ត៌មាន និង​ហាម​មិនអោយ​មាន​ការចែករំលែក​រូ​ម​ភាព ព្រមទាំង​ព័ត៌មាន​ចេញ​ទៅ​ក្រៅ​នោះដែរ ៕

 

Filed in: ខេត្តស្ទឹងត្រែង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!