ពលករ​ខ្មែរ​រាប់ពាន់​នាក់​កំពុង​សម្រុក​ចេញ​ទៅ​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដូច​ទឹកបាក់​ទំនប់​អញ្ចឹង​

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ច្រកទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែត​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ គេ​បាន​សង្កេតឃើញ​សន្ទុះ​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​បាន​សម្រុក​ចេញពីផ្ទះ​របស់​ខ្លួន​ដើម្បី​ធ្វើ​បែបបទ​ចេញ​ទៅ​ប្រទេស​ថៃ ក្នុងនោះ ក៏​មាន​អ្នកខ្លះ​ពុង​ចាញ់បោក​មេខ្យល់​ចេញ​តាម​ច្រករបៀង​ខុសច្បាប់ ទៀតផង​។​

​សូម​បញ្ជាក់​ដែរ​ថា ៖ នៅ​ដើមឆ្នាំ​២០១៨ គេ​បាន​សម្គាល់​ឃើញ​ពលករ​ខ្មែរ​ប្រុស ស្រី ក្មេង ចាស់​បាន​ធ្វើដំណើរ​ចេញពី​ស្រុកកំណើត​របស់​ខ្លួន​មក​ដូច​ទឹកបាក់​ទំនប់​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ពួកគេ​បាន​ធ្វើ​បែន​បទ​តាមរយៈ​ប៉ូលិសអន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​បន្តដំណើរ​ចេញ​ទៅ​ប្រទេស​ថៃ​តែម្តង​។​

​បើ​តាម​ប្រភព​ពី​ពលករ​ខ្មែរ​បានឲ្យដឹងថា ៖ ពួកគេ​មក​ពី​បណ្ដា​ខេត្ត​នានា ក្នុងប្រទេស​កម្ពុជា​មាន​បំណង​ទៅ​រក​ការងារ​ធ្វើ​ក្នុង​ប្រទេស​ថៃ​ទៀត បន្ទាប់​ពី​ច្រូតកាត់​និង​ប្រមូល​ផល​ផ្សេងៗ​នៅតាម​មូលដ្ឋាន​របស់​ខ្លួន​រួចមកហើយ​នោះ​។

​ពួកគាត់​បាន​បន្តថា​៖​ការរក​ចំណូល​ក្នុង​ស្រុក​គឺ​មិន​គ្រប់គ្រាន់​ក្នុង​ការផ្គត់ផ្គង់​ជីវភាព​នោះទេ ដូច្នេះ​ពួកគាត់​ត្រូវតែ​ចេញ​ទៅ​ស៊ីឈ្នួល​នៅ​ប្រទេសក្រៅ​បន្តទៀត ធ្វើយ៉ាងណា​ឲ្យ​ជីវភាព​ពួកគាត់​មាន​ការរីកចម្រើន​ទៅ​មុខ​តទៅទៀត​នោះ​គឺ​ពួកគាត់​ត្រូវតែ​សម្រេច​ចិត្ត​ចាកចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​ដើម្បី​ទៅរក​ចំណូល​មក​ចិញ្ចឹម​ជីវិត​ទៅ​ទៀត​។​

​គេ​បាន​បន្តទៀតថា​៖ ខ្លះ​មក​ពី​ខេត្ត​កំពង់ចាម មកពី​ខេត្ត​កំពង់ធំ ព្រៃវែង សៀមរាប បាត់ដំបង បន្ទាយមានជ័យ ក្នុង​មួយ​ថ្ងៃ ពួកគេ​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ មិន​លើស​ពី​៣០០​ទៅ ១០០០​នាក់ នោះទេ ។​

​ដោយឡែក ក៏​មាន​ពលករ​ខ្មែរ​បាន​លួច​បង្ហើប​ឱ្យដឹងថា​៖ មាន​ក្រុម​មេខ្យល់​ខ្លះ​ប្រចាំការ​នៅ​ប៉ោយប៉ែត​បាន​កំពុងតែ​ធ្វើ​សកម្មភាព​នាំ​ពួកគាត់​ទៅ​តាម​ច្រករបៀង​នានា​នៅ​ប៉ែក​ខាងត្បូង និង​ប៉ែក​ខាងជើង​នៅ​ក្រុង​ប៉ោយប៉ែត តែ​ទង្វើ​បែបនេះ មិនឃើញ​មាន​អស់លោក​អាជ្ញាធរ​ណា​ម្នាក់​ធ្វើ​សកម្មភាព​ទុកចិត្ត​ទៅលើ​ក្រុម​មេខ្យល់​ឡើយ ។​

​មន្ត្រី​ច្រកទ្វារ​អន្តរជាតិ​ម្នាក់​បាន​បង្ហើប​ឲ្យដឹងថា ៖​នៅ​ដើមឆ្នាំ ២០១៨ នេះ​គឺ​ពិតជា​មាន​ពលករ​ខ្មែរ​ចេញទៅ​ក្រៅ​ប្រទេស​ច្រើន​មែន ។​

​មន្ត្រី​ច្រកទ្វារ​ដដែល​ក៏​បាន​បន្តទៀតថា ៖​ចំនួន​កើន​ឡើង​លើ​ពលករ​ខ្មែរ​ចេញ​ទៅ​ប្រទេស​ថៃ​គឺ​ខុស​ពី​ឆ្នាំ​មុន​ដូច្នេះ​បើ​ទោះជា​ពួកគាត់​ធ្វើដំណើរ​ចាកចេញ​ពី​ស្រុកទេស​របស់គាត់​ធ្វើដំណើរ​ចេញពី​ស្រុកទេស​របស់​ពួកគាត់​ទៅ​ប្រទេស​ថៃ​នោះ តាមរយៈ​ការធ្វើ​បែបបទ​ស្របច្បាប់​យ៉ាងណាក៏ដោយ​ក៏​គួរតែ​អាជ្ញាធរ​មូលដ្ឋាន ធ្វើការ​អប់រំ​ក្នុង​ពន្យល់​ពួកគាត់ អោយ​រក​ការងារ​ធ្វើ​ក្នុង​ប្រទេស​របស់​ខ្លួន វា​ល្អ​ជាង​ទៅ​ឆ្ងាយ ហើយ​ប្រថុយ​គ្រោះថ្នាក់​ជា​យថាហេតុ​ដោយ​មើលមិនឃើញ​នោះទេ​។ ព្រោះ​កន្លង​ទៅ មាន​ពលរដ្ឋ​ខ្មែរ​ខ្លះ​បាន​ជួប​ឧប្បត្តិហេតុ គ្រោះថ្នាក់​ចរាចរណ៍​បាត់បង់​ជីវិត​និង​រងរបួស​យ៉ាងគំហុក​នៅលើ​ដី​ថៃ កន្លងទៅ នេះ​ហើយ​ជា​ហេតុការណ៍​មួយ​គួរតែ​អាជ្ញាធរ​ខ្មែរ​គ្នាឯង រួមគ្នា​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​យើង​ការងារ​ធ្វើ​ក្នុងស្រុក​ល្អ​ជាង កុំឲ្យ​ពួកគាត់​ចាញ់បោក​មេខ្យល់​ដើ​រទៀត​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.