រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤៤​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​២

​កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​៨​រោច ខែបុស្ស​ឆ្នាំរកា​នព្វស័ក ព​.​ស ២៥៦១
​ត្រូវ​ថ្ងៃ​ទី​១០​ខែ​មករា​ឆ្នាំ​២០១៨​រដ្ឋបាល​ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត​លើក​ទី​៤៤​អាណត្តិ​ទី​២​ក្រោម​អធិបតីភាព​លោក អ៉ឹង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​លោក ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​។​កិច្ចប្រជុំ​បាន​ប្រព្រឹត្តទៅ​ដោយ​មាន​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ចូលរួម​១៧​រូប​លើ​កូរ៉ុម​១៧​រូប និង​មាន​គណៈ​អភិបាល​ចំនួន​០៦​រូប​លើ​០៧​រូប​ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត​ផងដែរ​។

​កិច្ចប្រជុំ​នេះ​មាន​របៀបវារៈ​រួមមាន​៖
១-​ផ្សព្វផ្សាយ​ប្រកាស​លេខ ៧២០៩ ប្រក ស្ដីពី​ការទទួលស្គាល់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពត​ចំនួន​៤​រូប​ដើម្បី​បំពេញបន្ថែម​ជំនួស​សមាជិក​ដែល​បាត់​សុពលភាព​។​
២-​ពិនិត្យ​និង​អនុម័ត​លើ​របៀបវារៈ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤៤​របស់​ក្រុមប្រឹក្សា​ខេត្ត​។
៣-​ពិនិត្យ និង​អនុម័ត​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤៣​របស់​ក្រុមប្រឹក្សា​ខេត្ត​។​
៤-​ពិនិត្យ និង​អនុម័ត លើ​របាយការណ៍ ស្ដីពី​លទ្ធផល សម្រេចបាន​ក្នុង​ខែ​ធ្នូ​ឆ្នាំ​២០១៧​របស់​រដ្ឋបាល​ខេត្ត​។​
៥-​ពិនិត្យ និង​អនុម័ត លើ​របាយការណ៍​ប្រចាំឆ្នាំ​២០១៧​និង​ឯកសារ​សម្រាប់​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧​និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០១៨​របស់​រដ្ឋបាល​ខេត្ត​។​
៦-​ពិនិត្យ និង​អនុម័ត លើ​របាយការណ៍​ស្ដីពី​លទ្ធផល​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​សម្រាប់​ឆ្នាំ​២០១៧​។​
៧-​ពិនិត្យ​និង​អនុម័ត លើ​ការបែងចែក​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ជូន​មន្ត្រីរាជការ បុគ្គលិក​សាលាខេត្ត​សម្រាប់​ខែ​ធ្នូ​ឆ្នាំ​២០១៧​។​
៨-​បញ្ហា​ផ្សេងៗ​និង​ការចូលរួម​មតិ​របស់​អង្គប្រជុំ​។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.