​បទល្មើស​នេសាទ​នៅក្នុង​បឹង​ទន្លេសាប​បាន​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅ ឃុំ អន្លង់ សំណរ ស្រុក​ជីក្រែង មន្ត្រី​ជំនាញ​មិន​បង្ក្រាប់​សង្ស័យ​ឃុបឃិត​គ្នា​ជា​ប្រពន្ធ័​ពុករលួយ​!!

​ខេត្តសៀមរាប ៖ សមត្ថកិច្ច​ជំនាញ​ពាក់​ពន្ធ័​និង​បទល្មើស​នៅ​ក្នុង បឹង​ទន្លេសាប ក្នុង ឃុំ អន្លង់ សំណរ ស្រុក​ជីក្រែង ខេត្ត សៀមរាប កំពុងតែ​បណ្តែតបណ្តោយ​អោយ​កើតមាន​បទល្មើស​នេសាទ​ខុស​ច្បាប់​ជា​ច្រើន​កន្លែង ដោយ​ប្រើប្រាស់ ឩ​បក​ណ៍ ខុស​ច្បាប់​ជាច្រើន ជំនាញ​ពាក់​ពន្ធ័​នៅ​ទីនោះ មិន​ធ្វើ​ការបង្ក្រាប់ ដោយ សង្ស័យ ថា​អាច​ទទួល​លាភ​សក្តារៈ​ជា​ថ្ន ូ​រដោយ​ដោះដូ​រមិន​ធ្វើការ​បង្ក្រាប់ ! ដែល​ជា​អំពើ​ពុករលួយ រវៀង ក្រុម​បទល្មើស នឹង​សមត្ថកិច្ច​ជំនាញ​នៅ​ទីនោះ​តែម្តង មាន​សេចក្តីរាយការណ៍ មក​ថា បទ​លើ្មស​ដែល​កើតឡើង​មាន​គ្រប់​ប្រភេទ ដូចជា អូស យ៉ាំង កៅ ! អូស​ចេញពី​ចំនុច ពេជ្រ ក្រី ដល់​ជ្រោយ ស ! នឹងដាក់​បរ  រាប់រយ​ម៉ែត្រ ! នៅ​ក្ន ុ​ង​តំបន់ មាត់​ខ្លា កោះ​ក្របី ឃុំ អ​ន្ល ុ​ង សំណរ ស្រុក​ជីក្រែង និង​ឡូ លេខ 6 នឹង 7 ក្រុម​ល្មើសច្បាប់​ទាំងនោះ ត្រូវបាន​គេ ស្គាល់ ឈ្មោះ ស៊ូ ឈ្មោះ ហេង និង​ឈ្មោះ ហុង ក្បាល​ដែក ជា​ជនជាតិ​វៀតណាម !

​ប្រភព​បាន​បន្តទៀតថា សកម្មភាព អូស​នឹងដាក់​បទល្មើស​ខាងលើ​នេះ​គឺ​ធ្វើ ឡើង​ទាំង​ថ្ងៃ​តែ​ម្តង​ដែល​មិន​អាច​លាក់​ពី​ភ្នែក សមត្ថ​កិច្ជ​ជំនាញ​នៅទីនោះ​បាន​ឡើយ ! តែ​ទោះ​ជា​សកម្មភាព​យ៉ាងណា​ក៍ដោយ គេ​មិន​បាន​ឃើញ​សមត្ថកិច្ច​ជំនាញ ចាប់​ក្រុម​ទាំងនោះ​ម្តងណា​ឡើយ ។​

​ទា​ក់ទង់​នឹង​បទល្មើស​កើតឡើង​នៅ​ចំណុច​ខាងលើ​នេះ​ផង​ដែរ អង្គភាព​យើង​បានធ្វើការ​ទំនាក់​ទំ​នង់ លោក វ័​ន្ត ជំនាញ​ជល់ផល នៅ​ទីនោះ​ផងដែរ តាមរយៈ​លេខ​ទូរស័ព្ទ ០១២ ៧១៣ ៦៩៦ នៅវេលា​ម៉ោង ០៣ / ០០​នាទី​នៅ​រសៀល​ថ្ងៃ អង្គារ​ទី ២៦ ខែ ធ្នូ ឆ្នាំ​២០១៧ នេះ​ដើម្បី សុំ​ការបំភ្លឺ​ជុំវិញ ករណី​បទល្មើស​ដែល​កើតឡើង នៅ​តំបន់​ខាងលើ​នេះ​ផងដែរ ! តែ​ទូរស័ព្ទ មិន​អាច​ទា​ក់ទង់​បានទេ​។

​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ ដែល​នេសាទ​ជា​លក្ខៈ គ្រួសារ បន្តិច​បន្តូច​សុំណូមពរ​ដល់ ជំនាញ​សមត្ថកិច្ច ថ្នាក់លើ ពិនិត្យមើល ចំណុច​ខាងលើ​នេះ​ផង ព្រោះថា ជា​រៀងរាល់ឆ្នាំ បទល្មើស​នេសាទ​តែងតែ​កើតឡើង ដោយ​មិន​បាន​ធ្វើ​ការបង្ក្រាប់ ព្រោះថា ក្រុម​បទ​លើស​ទាំងនោះ បាន​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ​ជំនាញ​ប្រចាំ​នៅ​ទីនោះ នឹង​ផ្តល់ លាភសក្ការៈ ដាក់​ហោប៉ៅ ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ ! ដូច្នេះ​ហើយ​បទល្មើស​តែងតែ​កើតឡើង​ជា​រៀងរាល់​ឆ្នាំ​ផង​ដែរ ៕​

 

\

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.