​ស្លាប់​ម្នាក់ និង​របួស​ធ្ងន់​ស្រាល​ពីរ​នាក់ ដោយសារ​រថយន្ត​ធុន​ធំ​ពីរ​គ្រឿង​ព្រលះ​គ្នា​ពេញទំហឹង​

កំពត ៖ បុរស​ម្នាក់​បាន​ស្លាប់​និង​ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល ដោយសារ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ខ្នាត​យក្ស​ព្រលះ​ជាមួយ​រថយន្ត​ធុន​ធំ ក្នុងទិសដៅ​ផ្ទុយគ្នា លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​ព្រះសីហនុ​។​

​ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​១៥៩-១៦០​ស្ថិតក្នុង​ភូមិ​គីឡូ​១២ ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត កាលពី​វេលា​ម៉ោង​២២​និង​២០​នាទី​យប់ ថ្ងៃទី​០៦​ខែ​មករា ឆ្នាំ​២០១៧​។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​បានឲ្យដឹងថា​៖ ការប៉ះទង្គិច​គ្នា​យ៉ាងដំណំ​រវាង​រថយន្ត​ខ្នាត​យក្ស​និង​រថយន្ត​ខ្នាត​ធំ​នេះ គឺ​ផ្តើមឡើង​ដោយសារ​កត្តា​មនុស្ស ពោល គឺ​ការបើកបរ​ដោយ​មិន​គោរព​ច្បាប់​និង​ការបើកបរ​ខ្វះ​ភាព​ប្រុងប្រយ័ត្ន មិន​យោគយល់​គ្នា ទើប​ងាយ​ប្រឈម​នឹង​ហេតុការណ៍​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​បែប​នេះ​។​សមត្ថកិច្ច​បាន​បញ្ជាក់​ផងដែរ​ថា​៖ គ្រោះថ្នាក់​ចរាចរណ៍​បណ្តា​ល​ឲ្យមាន​មនុស្ស​ស្លាប់​និង​របួស​ខាងលើ បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស​ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-3947​ធ្វើដំណើរ​មក​ពី​លិច​ទៅ​កើត ហើយក៏​បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត​មួយគ្រឿង​ទៀត​ដែល​បើក​មកពី​ទិស​ដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង​បណ្តាលឲ្យ​ភាគី​ម្ខាង​ស្លាប់​និង​របួស រួច​អ្នកបើកបរ​នោះបាន​
​ចត​រថយន្ត​ចោល​នៅលើ​ដងផ្លូវ រួច​គេចខ្លួន​បាត់​ស្រមោល​តែម្តង​។​

​ដោយឡែក​អ្នកបើកបរ​រថយន្តរ​ង​គ្រោះ ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស ទ្រុង​ពណ៌​ខៀវ ពាក់​ស្លាក​លេខ 3C-4710​ធ្វើដំណើរ​ពី​កើត​ទៅ​លិច​ក្នុងទិសដៅ​ផ្ទុយគ្នា អ្នកបើកបរ​ឈ្មោះ លីន នី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​ភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​-​ខេត្ត​កំពត​(​របួសស្រាល​) ចំណែក​អ្នករួមដំណើរ ដែល​រង​បួស​ធ្ងន់ ឈ្មោះ លន លីម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។​ចំពោះ​អ្នក​ស្លាប់​ក្នុងករណី​នេះ​មានឈ្មោះ​ទិត្យ រដ្ឋា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​(​អ្នករួមដំណើរ​) រស់នៅ​ភូមិ​អន្លង់​គគីរ ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​ក្រោយ​ពី​វាស់វែង​មធ្យោបាយ​ធុន​ធ្ងន់​ទាំង​ពីរ​គ្រឿង ប៉ូលិស​ចរាចរណ៍​ស្រុក​ក៏បាន​នាំយក​ទៅ​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ សម្រាប់​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​។​ចំណែក​អ្នក​របួស សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ស៊ុនយា​ឃៀ​ល ។ ដោយឡែក សព​បុរស​រងគ្រោះ ក្រុមគ្រួសារ​ក៏​បាន​មក​ទទួលយក​ទៅ​កាន់​លំនៅដ្ឋាន​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.