​សាខា​កាកបាទក្រហមកម្ពុជា​ចែក​អំណោយ​ជូន​ប្រជាជន​ក្នុង​ខណ្ឌ​ដូនពេញ​

នៅ​ល្ងាច ថ្ងៃ​សុក្រ ៤​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​មករា គ​.​ស​២០១៨ វេលា​ម៉ោង  ១៧,០០​នាទី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ជីវភាព ចាស់ជរា ពិការ និង​ផ្ទុកមេរោគ​អេដស៍ សរុប​ចំនួន ២៥០​គ្រួសារ មក​ពី​សង្កាត់​ទាំង​១១ ក្នុង​ខណ្ឌ​ដូនពេញ នៅ​បរិវេណ​សាលាខណ្ឌ​ដូនពេញ ។ ចែក​អំណោយ​មនុស្សធម៌​រួមមាន​៖ អង្ករ​សរុប​ចំនួន ២៥០​បាវ ស្មើនឹង ៦,២៥០​គីឡូក្រាម​, ទឹកត្រី​ចំនួន ១២៥​យួរ​, ទឹកស៊ីអ៊ីវ​ចំនួន ១២៥​យួរ និង​ថវិកា​ចំនួន ៥,០០០,០០០​រៀល ដោយ​ក្នុង​នោះ​មួយ​គ្រួសារ​ទទួលបាន​៖ អង្ករ​ចំនួន ០១​បាវ ស្មើនឹង ២៥​គីឡូក្រាម​, ទឹកត្រី​ទឹកស៊ីអ៊ីវ ០១​យួរ​, និង​ថវិកា​ចំនួន ២០,០០០​រៀល ។

​លោក ប្រធានកិត្តិយស បាន​មានប្រសាសន៍ថា អំណោយ​ទាំងអស់​នេះ គឺជា​ទឹកចិត្ត​សម្បុរ​ស​ធម៌​ដ៏​ថ្លៃថ្លា​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា  ដែល​ជានិច្ចកាល សម្តេច តែងតែ​គិតគូរ​ដល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ជានិច្ច ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត ចាស់ជរា ពិការភាព និង​ផ្ទុកមេរោគ​អេដស៍​ជាដើម ថ្វីដ្បិតតែ​អំណោយ​ពេលនេះ បាន​ឆ្លើយតប​នឹង​តម្រូវការ​រយៈពេល​ខ្លី​ពិតមែន ប៉ុន្តែ​វា​ជាការ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​បងប្អូន​បាន​ខ្លះ ព្រមទាំង​កាត់​បន្ថយ​ការចំណាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​បាន​មួយកម្រិត​ទៀត​ផង​ដែរ ៕

 

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!