​មេ​ឆ្នោត​ដុះ​ស្លែ​ឈ្មោះ​ចែ ម៉ាច នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ត្រូវ​សមត្ថកិច្ច​ចាប់​បង្ក្រាប​ជា​លើក​ទី​២ ​ចាំ​មើល​តើ ចែ​ម៉ាច ជាប់គុក​ប៉ុន្មាន​ថ្ងៃ ព្រោះ​គាត់​មាន​ខ្លាញ់​ច្រើន​លើក​មុន​រអិល​រួច​ពី​គុក​ព្រៃ​ស មក​បើក​កត់​ឆ្នោត​ដដែល​?

ភ្នំពេញ​៖ ទីតាំង​កត់​កន្ទុយលេខ​(​ឆ្នោត​វៀតណាម​)​ចំនួន​២​កន្លែង ត្រូវបាន​កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក ដឹកនាំ​ដោយ​លោក ទៀ​វ សំអឿន អភិបាលរង​ខណ្ឌ​ទួលគោក បាន​ដឹកនាំ​ក្រុម​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ ជាក់ស្តែង​ឃាត់ខ្លួន​មនុស្ស​៦​នាក់ រួម​នឹង​វត្ថុតាង​ជាច្រើន​ផងដែរ ។​

​ករណី​បង្ក្រាប​ល្បែងស៊ីសង​ខាងលើនេះ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ៣​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី ០៤ ខែ​មករា ឆ្នាំ​គ​.​ស​២០១៨ ដឹកនាំ​ដោយ​លោក ទៀ​វ សំអឿន អភិបាលរង​ខណ្ឌ​ទួលគោក នឹង​មាន​ការសម្របសម្រួល​ពី​លោក ឡុង ជាប ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​កន្ទុយលេខ​ឆ្នោត​វៀតណាម​) ចំនួន​០២​ទីតាំង ផ្ទះ​លេខ​៧២ និង​ផ្ទះ​លេខ​៧៦ ផ្លូវ​លេខ​១២៨Z ក្រុមទី​២០ ភូមិ​៦ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់ និង​វត្ថុតាង​ពាក់ព័ន្ធ​និង​ល្បែង​មួយ​ចំនួន ។​
​ទី​តាំងទី​១-​ផ្ទះ​លេខ​៧២ ផ្លូវ​លេខ​១២៨Z ក្រុម ទី​២០ ភូមិ​៦ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ៖
១- ឈ្មោះ កែវ ដួង​ច័ន្ទ ហៅ អាម៊ី ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ (​ជា​ភ្នាក់ងារ​កត់ ស៊ីសង ) ស្នាក់នៅ​ផ្ទះជួល ផ្លូវ សង្កាត់ វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ចាប់​យក​វត្ថុតាង​មាន​៖ លុយ​ខ្មែរ​ចំនួន ៣២.៤០០​រៀល (​បី​មុឺន​ពីរ​ពាន់​បួន​រយ​រៀល ) , ម៉ាស៊ីន​គិត​លេខ​ម៉ាក Casio ចំនួន​០២​គ្រឿង , ម៉ាស៊ីន​ចុះ​ថ្ងៃ ខែ​ចំនួន​០១ , ក្រដាស​កត់​កន្ទុយលេខ​មួយចំនួន , ប្រដាប់​កិប​ចំនួន​០២ ។​
​ទី​តាំងទី​២-​ផ្ទះ​លេខ​៧៦ ផ្លូវ​លេខ​១២៨Z ក្រុម ទី​២០ ភូមិ​៦ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួលគោក ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ ៖
២-​ឈ្មោះ លី ស្រី​ម៉ាច ហៅ ម៉ាច ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ ( ជា​ភ្នាក់ងារ​កត់ ស៊ីសង​) ស្នាក់​នៅផ្ទះ​លេខ​២២C ផ្លូវ​លេខ​លំ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
៣-​ឈ្មោះ ហេង ប្រុស ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិខ្មែរ ( ជា​អ្នក​ចាក់​ភ្នាល់​) ស្នាក់​នៅផ្ទះ​លេខ​៤៧៣Eo ផ្លូវ​លេខ​១២៨ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួលគោក ។​
៤-​ឈ្មោះ អៀ មួយ ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ (​ជា​អ្នក​ចាក់​ភ្នាល់ ) ស្នាក់​នៅផ្ទះ​លេខ​៤៧៤ ផ្លូវ​លេខ​១២៨ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួលគោក ។​
៥-​ឈ្មោះ ផេង នី​តា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ (​ជា​អ្នក​ចាក់​ភ្នាល់ ) ស្នាក់​នៅផ្ទះ​លេខ​១៩D ផ្លូវលំ សង្កាត់​ចោមចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ ។​
៦-​ឈ្មោះ គុជ ស្រី​កែវ ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ (​ជា​អ្នក​ចាក់​ភ្នាល់​) ស្នាក់​នៅផ្ទះ​លេខ​៤៦ ផ្លូវ​លេខ​៤៨០ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន និង​ចាប់យក​វត្ថុតាង​រួមមាន​៖
១,​ឯកសារ​កត់​កន្ទុយលេខ​ចំនួន​១០​សន្លឹក , ក្រដាស​ចេញ​លទ្ធផល​មួយចំនួន , ម៉ាស៊ីន​គិត​លេខ​ម៉ាក Casio ចំនួន​០១ , ក្រដាស​កា​គា​០២ , លុយ​ខ្មែរ​ចំនួន​៥៤.៧០០​រៀល (​ប្រាំ​មុឺន​បួន​ពាន់​ប្រាំពីរ​រយរៀល ) ក្រុម​ប្រតិបត្តិ​ការសម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៦​នាក់ និង​ចាប់យក​វត្ថុតាង​ខាងលើ​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ដោយឡែក ទីតាំង​ប្រព្រឹត្ត​ទាំង​ពីរ​ក្រុម​ប្រតិបត្តិការ​សម្រេច​បិទ​ឃ្លុំបេ​ផ្ទះ​ជា​បណ្ដោះអាសន្ន ។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៦​នាក់​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​សាកសួរ កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ផ្លូវច្បាប់ ។ សូមបញ្ជាក់​ថា មេ​ឆ្នោត​ឈ្មោះ លី ស្រី​ម៉ាច ហៅ​ចែ​ម៉ាច ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​ចាប់​យក​ទៅ​ដាក់គុក​ម្តង​រួច​ហើយ​ដែរ​ពី​បទ​បើក​អាជីវកម្ម​កត់​ឆ្នោត​ខុសច្បាប់ តែ​ទំនងជា​គាត់​មាន​ខ្លាញ់​ច្រើន​បានជា​រអិល​រួច​ចេញពី​គុក​ព្រៃ​ស​ហើយ​មក​កត់​ឆ្នោត​នៅ​កន្លែង​ដដែល ហើយ​បោះសំដី​ខែងរ៉ែង​ណាស់​ដាក់​សមត្ថកិច្ច   និង​អ្នកកាសែត​ពេល​សួ​នាំ​ពី​ច្បាប់ទម្លាប់​នៃ​ការបើក​កត់​ឆ្នោត ចែ​ម៉ាច​តែងតែ​ប្រាប់ថា​គាត់​កត់​ឆ្នោត​គឺ​ស៊ីឈ្នួល​គេ​ទេ ហើយ​ថា​ទីតាំង​មានច្បាប់​គាត់​មិន​ខ្វល់​រឿង​សមត្ថកិច្ច​ចាប់​បង្ក្រាប ឬ​អ្នកកាសែត​ចុះផ្សាយ​អី​នោះទេ ។ ចាំ​មើល​ការចាប់​លើក​នេះ ចែ​ម៉ាច​ជាប់គុក​បាន​ប៉ុន្នា​ន​ថ្ងៃ​?  ៕

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!