បទល្មើស​នេសាទ​នៅក្នុង សង្កាត់​ចុង ឃ្នៀ​ស កើតឡើង​ជា​រៀង រាល់​ឆ្នាំ​ត្រូវបាន​គេ​ស្គាល់ ជន​ប្រព្រឹត្ត​បទល្មើស ក្នុង​បឹង​ទន្លេសាប​មុខ​ដែរៗ !!

ខេត្តសៀមរាប ៖ មាន​សេចក្តីរាយការណ៍​ពី ភ្ញាក់​ងារ​ព័ត៍មាន​មកថា បទល្មើស​ ​នេសាទ​ខុសច្បាប់​នៅក្នុង បឹង​ទន្លេសាប ក្នុង សង្កាត់​ចុង ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប កំពុងតែ​កើត​ឡើង​ជា​ហូរហែរ នៅ​ចំណុច កោះ ភេ នឹង ចំណុច​ជ្រោយ​តូច ដោយ​ប្រើ ឧបកណ៍​នេសាទ​ខុសច្បាប់ គ្រប់​ប្រភេទ ជនល្មើស ដែល បាន​កំពុង ធ្វើ​សកម្មភាព នោះ​ត្រូវបាន​គេ​ស្គាល់ ឈ្មោះ តា ទ្រី ២ ឈ្មោះ ធី !​ប្រពន្ធ ឈ្មោះ ណា​រី ! ជនល្មើស ដែល​មាន​ឈ្មោះ​ខាងលើ​នេះ ត្រូវ​

​បាន​គេ​ដឹងថា​ជា​សកម្មជន រកស៊ី​ក្នុង​បឹង​ទន្លេសាប ប្រើស​ប្រាស់​ឧបកណ៍​នេសាទ​ខុសច្បាប់ ដុះ​ស្លែ​ជា​យូរ​ឆ្នាំ​មកហើយ ក្នុង​ ​សង្តាត់ ចុង ឃ្នៀ​ស មិន​ត្រូវបាន ជំនាញ​ពាក់​ពន្ធ័ ដូចជា​ជំនាញ​ជល់ផល​ធ្វើការ​បង្ក្រាប​ម្តងណា​ឡើយ ទើប​ដាក់​ការ​សង្សយ័ ថា ឃុបឃិត គ្នា ប្រព្រឹត្ត​អំពើ​ពុករលួយ ទទួល លាភសក្ការៈ ពី​ក្រុម​ល្មើស​ទាំងនោះ ដោះ​ដូ​ជា​ថ្ន​រ ដើម្បី​មិន​ធ្វើការ​បង្ក្រាប ដើម្បី​ផលប្រយោជន៍​ដាក់​ហោ​ប៉ាវ​រៀងៗ​ខ្លួន​។​

​ហើយ​ក្រុម​ប្រើ​ឧបកណ៍ ដែល​ល្មើសច្បាប់​នេះ​មាន​ដូចជា ដៃ  បរ ដែលមាន ក្រឡា ញឹក ដែល​បង្ករ​ឲ្យ​ប៉ះពាល់​ដល់​កូន​មច្ឆារ​តូចៗ ធ្វើ​អោយ​ដាច់​ពូជ​ទៅ​ថ្ងៃមុខ ដែល​ច្បាប់​មិន​អនុ​ញាត់​អោយ​ប្រើប្រាស់​នោះ​។​ទា​ក់ទង់​នឹង​បទល្មើស​កើតឡើង នៅ​ចំណុច​ខាងលើ​នេះ​ផង​ដែល ភ្ងាក់ងារ​សារព័ត៍មាន​<​សៀមរាប​ទាន់​ហេតុការណ៍​> មិន​អាច​ទំនាក់​ទំ​នង់​ជាមួយ​មន្ត្រី​ជំនាញ​នៅ​ទីនោះ​បាន​ទេ​។

​ប្រជា​ពលរដ្ធ​រស់នៅ​ទីនោះ ដែល​នេសាទ​ជា​លក្ខៈ គ្រួសារ បន្តិច​បន្ត ូ​ច​សុំណូមពរ​ដល់ ជំនាញ​សមត្ថកិច្ច ថ្នាក់លើ ចុះ​ពិនិត្យ​មើល ចំណុច​ខាងលើ​នេះ​ផង ព្រោះថា​ជា​រៀងរាល់​ឆ្នាំ​បទល្មើស​នេសាទ​តែងតែ​កើតឡើង នៅ​ចំណុច​ខាងលើ​នេះ​ដោយ​មិន​មាន​ការបង្ក្រាប​ពី​ក្រុម​ជនល្មើស​ខាងលើ​នេះ​នោះ​ឡើយ​។​

 

Filed in: ខេត្តសៀមរាប, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 8143 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.