​ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ សម្ពោធ​ដាក់​អោយ​ប្រើប្រាស់ អគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ថ្មី ចំនួន​៣ ​និង​សមទ្ធិ​ផល​ថ្មីៗ​អភិវឌ្ឍន៍​ជា​ហូរហែរ

​ខេត្ត​ត្បូងឃ្មុំ ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ២​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២០៥៦១ ត្រូវ​នឹង​ថ្ងៃទី ០៣ ខែ មករា ឆ្នាំ​២០១៨​បាន​ប្រា​រព​ពិធី​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​អគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំនួន ០៣ គឺ​ប៉ុស្តិ៍​រូង ចាន់​មូល និង​ចាន់​មូល ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ចេង ប៊ុណ្ណា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ស្រុក​មេមត់ អមដំណើរ​ដោយ​លោក​ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោកនាយ​-​នាយរង​ការិយាល័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​មាន​ការចូលរួម​អបអរសាទរ​ពី​សំណាក់​លោក​អធិការនគរបាល​ស្រុក​-​ក្រុង​ទាំង​៧  អធិការរង​ស្រុក​មេមត់  នាយ​-​នាយរង​ផ្នែក​ស្រុក​មេមត់ នាយ​-​នាយរង​ប៉ុស្តិ៍​ទាំង ១៤ មន្ត្រីក្រោមឱវាត  លោក​មេឃុំ  មេភូមិ ប្រជា​ការពារ និង​ប្រជាពលរដ្ឋ នៅ​ឃុំ​រូង ផង​ដែល ។​

​អគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​រូង ចាន់​មូល និង​ជាំ​តា​ម៉ៅ ដែល​ទើបនឹង សាងសង់​រួចរាល់​ជា​ស្ថាពរ ដែលជា​អំណោយ​របស់​សម្តេច​ក្រឡា​ហោ​ម ស ខេង និង​លោកជំទាវ  ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន និង​លោកជំទាវ  និង​ឯកឧត្តម ប្រាជ្ញ ចន្ទ និង​លោកជំទាវ  ឯកឧត្តម លី ឡេង និង​លោកជំទាវ រួម​និង​សប្បុរសជន​នានា ដោយ​ទទួល​បន្ទុក​សាង សង់​ដោយ​លោក​ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត្ត​្បូ​ង​ឃ្មុំ និង​លោក​វរសេនីយ៍ឯក ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​មេមត់ ។​

​ពិធី​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​អគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង ០៣ នោះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទីតាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​រូង ស្ថិតនៅក្នុង​ភូមិ​ចំបក់ ឃុំ​រូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។ សូម​រំលឹក​ផង​ដែរ​ថា រយៈកាល​កន្លងមកនេះ​អគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង ០៣ គឺ​សាងសង់​អំពី​ឈើ ប្រក់​សង្ក័សី មាន​សភាព​ចាស់​ទ្រុឌទ្រោម (​ដំបូល​ធ្លុះធ្លាយ ជញ្ជាំង​រហែក ) ។

​ដោយ​មើលឃើញ​ការលំបាក​នេះ​ថ្នាក់ដឹកនាំ​ស្រុក​ខេត្ត ពិសេស​ស្នងការ​ខេត្ត បាន​ពិភាក្សា​មូលមតិ​ដោយ​មាន​ការឯកភាព​យល់ព្រម​ពី​លោក លោកស្រី មេឃុំ លោក​អភិបាលស្រុក ធ្វើ​ការស្នើ​សុំ​ការសំរេច​ពី​ឯ​ឧត្តម លី ឡេង អភិបាលខេត្ត និង​ជា​អាណា​ព្យាបាល​ផ្ទាល់​បាន​សំរេច​សាងសង់​នូវ​អគារ​នេះ​ឡើង ដោយ​ប្រើប្រាស់​ថវិកា​សប្បុរសជន ដែល​មាន​មូលនិធិ សម្តេច​ក្រឡាហោម នាយ​ឧត្តម​អគ្គស្នងកា​រ ឯកឧត្តម​អភិបាល​រហូត​កសាងបាន​រួចរាល់​ជា​ស្ថាពរ​និង​សម្ពោធ​ដាក់​អោយ​ប្រើប្រាស​ពី​ថ្ងៃ ០៣ ខែ​មករា ឆ្នាំ​២០១៨ នេះ​តទៅ ។​

​យើងខ្ញុំ​ជា​ថ្នាក់ដឹកនាំ​និង​ជា​កងកម្លាំង​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ទាំងអស់ សូម​គោរព​ថ្លែង​អំណរ​អ​គុណ សម្តេច ឯកឧត្តម នាយ​ឯ​ឩ​ត្ត​សេនីយ៍ លោក លោកស្រី ដែល​បាន​ផ្តល់​នូវ​ជំនួយ​ដ៏​សប្បុរស​នេះ យើងខ្ញុំ​និង​ខិតខំ​បំរើ​ការពារ បំពេញ​កា​ងារ​តាម​មុខជំនាញ​និង​ប្រកបដោយ​វិជ្ជាជិវៈ សមស្រប​និង​ពាក្យស្លោក​ថា នគរបាល​ជា​កូនចៅ​ប្រជាជន ។  ដោយឡែក​នៅ​រសៀល​ថ្ងៃ​ទី​៤​មករា​២០១៨​នេះ​ដែរ​នៅក្នុង​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ត្បូងឃ្មុំ​ក៏​មាន​ការចាក​បញ្ចាំង​ខ្សែភាពយន្ត​ស្តីពី​ដំណើរ​ឆ្ពោះ​ទៅ​សង្គ្រោះ​ជាតិ​របស់​បក្ស​ប្រឆាំង​និង​ប្រវត្តិ​ត​ស៑ូ​រំដោះ​ជាតិ​របស់​សម្តេច​តេជោ​ហ៑ុន​សែន និង​ថ្ងៃ​៧​មករា​១៩៧៩ ជូន​បងប្អូន​មន្ត្រីនគរបាល​ទាំងអស់​និង​ពលរដ្ឋ​ទស្សនា​ដើម្បី​ស្វែងយល់​ពី​ការពិត ផងដែរ​។​

 

Filed in: ខេត្តត្បូងឃ្មុំ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 7725 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.