ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយ​អនុក្រឹត្យ លុបចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់ ក្នុង​ខេត្ត​ពោធិ៍សាត់​

(​ពោធិ៍សាត់​)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​អនុវត្ត​អនុក្រឹត្យ​លេខ​១២៩ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧ ស្តី​ពី​ការលុបចោល និង​ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុងកាន់​កាប់ និង​ប្រើប្រាស់ ដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅ​សាលប្រជុំ​ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់​។​

​ក្នុងនោះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត ស្នងការ ស្នងការរង​គ​របាល​ខេត្ត មេបញ្ជាការ បញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត អភិបាលក្រុង ស្រុក អធិការ អធិការរង​ក្រុង ស្រុក មេឃុំ ចៅសង្កាត់ ព្រមទាំង​តំណាង​សមាគម​ជនជាតិ​វៀតណាម ក្នុង​ខេត្ត​បាត់ដំបង​ផងដែរ​។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយក​p​រង បាន​មានប្រសាសន៍ថា ការលុបចោល និង​ដកហូត រាល់​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស កំពុង​កាន់កាប់ ប្រើប្រាស់ គឺជា​គោលនយោបាយ ថ្មី​របស់​រាជរដ្ឋាភិបាល កម្ពុជា ក្នុង​ការគ្រប់គ្រង និង​លុបបំបាត់ ពាក្យ​ចចាមអារ៉ាម ដែល​និយាយថា ប្រទេស​កម្ពុជា​មាន​ជនអន្តោប្រវេសន៍ រស់នៅ​ដោយ​ខុសច្បាប់​។ ឯកឧត្តម​បន្តថា ដើម្បី​ឱ្យ​ការអនុវត្ត​ការងារ​មាន​ភាពរលូន និង​ទទួលបាន​ភាពជោគជ័យ រាជរដ្ឋាភិបាល​បាន​បង្កើត​នូវ​ក្រុមការងារ អន្តរក្រសួង ដែល​មាន​ការចូលរួម ចំនួន​៤​ក្រសួង​គឺ ១-​ក្រសួងការបរទេស​។ ២-​ក្រសួង​យុត្តិធម៌​។ ៣-​ក្រុមប្រឹក្សា​អ្នកច្បាប់ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​៤-​ក្រសួងមហាផ្ទៃ គឺ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដោយមាន​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជា​អ្នកដឹកនាំ មាន​ភារកិច្ច អនុវត្តន៍​ចំនួន ៤​ករណី​គឺ ១-​ការ​បញ្ជូ​ល និង​អនុវត្តន៍ លើ​ចំណុច​ខ្វះខាត ដែល​មាន​ចាប់​តាំង ពី​ឆ្នាំ​២០០២ នៃ​រយៈពេល​ដ៏​យូរ​នេះ​។ ២-​ជា​អ្នក​កាន់​ឯកសារ​មិន​ប្រក្រតី មានន័យ​ថា​ការ​ធ្វើ​ឯកសារ ដែល​មិនទាន់​សមស្រប​ទៅតាម ច្បាប់​។ ៣-​អ្នក​កាន់​ឯកសារ​អត្តសញ្ញាណ​កម្ម ។ ៤-​អ្នក​ស្នាក់ នៅ​យូរ ដែល​អ្នក​ទាំង​បួន​ជំពូក​នេះ ត្រូវ​មក​អនុវត្តន៍​តាម​អនុក្រឹត្យ​លេខ ១២៩​អនក្រ​.​បក ស្តី​ពី​ការលុបចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់ នៅ​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម​បន្ថែមទៀតថា ការអនុវត្ត​ការងារ​ទាំងអស់​នេះ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ពួក​ជនអន្តោប្រវេសន៍ ដែល​ចង់​រស់ នៅលើ​ទឹកដី​កម្ពុជា ក្នុង​ការផ្តល់​នូវ​សិទ្ធិ​ស្របច្បាប់ ដែល​មាន​ការទទួលស្គាល់​ដោយ​នីតិរដ្ឋ ដែល​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍ ដល់​ជនអន្តោប្រវេសន៍ នូវ​ភាពងាយស្រួល ក្នុងការ​ធ្វើ​ដំណើរ​ទៅវិញទៅមក​។ ឯកឧត្តម​បាន​បញ្ជាក់ថា​នៅក្នុង​ប័ណ្ណ​មាន​ឈីប ដែល​បាន​បញ្ចូល​នូវ​សមាជិក​គ្រួសារ របស់​ពួកគាត់ កូនៗ​របស់​គាត់​មាន​សិទ្ធិ​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់ អាច​ទៅ​លេង​ប្រទេស​ខ្លួន​ដោយ​ធ្វើ​ការប្តូរ​នូវ​ប័ណ្ណ​អន្តោប្រវេសន៍​ជូន​ដល់​ពួកគាត់ ជាពិសេស​នោះ ក្រោយ​ពី​ការចុះ​សញ្ជាតិ​រួចហើយ ពួកគាត់​អាច​រៀន​អក្សរ​ខ្មែរ និង​ឈ្វេងយល់ ពី​វប្បធម៌​ប្រពៃណី​ខ្មែរ​បាន​។​

​ឯកឧត្តម​ក៏បាន​សំណូមពរ​ដល់​មន្ត្រីនគរបាល និង​អាជ្ញា​មូលដ្ឋាន ឲ្យជួយ​សហការគ្នា​ក្នុង​ការអនុវត្ត​ច្បាប់ និង​ចំណាត់ការ​ផ្សេងៗ ទាក់ទង​នឹង​ជនបរទេស ដែល​រស់នៅ​ខុសច្បាប់ ឬ​កាន់កាប់ និង​ប្រើប្រាស់​ឯកសារ​ដោយ​ខុស​នីតិវិធី ឬ​ផ្ទុយ​ពី​លិខិត​បទដ្ឋាន​គតិ​យុទ្ធ​ផ្សេងៗ​។​

​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​មានប្រសាសន៍ និង​កោតសរសើរ​ដល់​អគ្គនាយ​កដ្ឋានអន្តោប្រវេសន៍ ដែល​បាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​អនុវត្ត​អនុក្រឹត្យ​លេខ​១២៩ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧ ស្តី​ពី​ការលុបចោល និង​ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់ និង​ប្រើប្រាស់ និង​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​នូវ​តួនាទី​ភារកិច្ច​របស់​ខ្លួន និង​សុំ​ឲ្យ​ជំរុញ​បន្ថែម​ក្នុង​ការអនុវត្ត​នូវ​ចំណាត់ការ​នេះ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការសហការ​ឲ្យបាន​ទូ​លំ​ទូលាយ ជា​ពិសេស​មន្ត្រី​នគរបាល​ជំនាញ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!