លោក ឃួ​ង ស្រេង : ចៅហ្វាយខណ្ឌ​ឬ​ស្សី​កែវ​កុំ​អាង​អាវ​ក្រោះ បើ​មិន​ធ្វើការ​បញ្ឈប់​សកម្មភាព ឡាន​ដឹក​ដី និង​ឡានធំៗ​ចូល​ក្រុង​បានទេ នឹង​មាន​បញា​ជា​មួយ​លោក​?

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង បាន​ព្រមាន  អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ ថា​យើង​និង​មាន បញ្ហា​ជាមួយគ្នា​ប្រសិនបើ​នូវតែ បណ្ដោយ ឲ្យ​ឡានធំ​ចូល​ដឹក​ដី ឆ្លងកាត់​ក្រុង​យ៉ាង​អ​នាធិ បតេ​យ្យ​បែបនេះ ទៀត ។ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់ ឲ្យដឹង​បែប​នេះ នៅក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃ​អង្គា ១​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វស័ក​ព​.​ស​២៥៦១ ត្រូវ​និង​ថ្ងៃ ទី​០២ មករា ឆ្នាំ​២០១៨​។

​លោក​ឃួង ស្រេង អភិបាល​បាន លើកយក​ករណី​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ ដែល​មិន​យកចិត្តទុកដាក់​ទៅលើ​វិធានការ ទប់ស្កាត់​រថយន្ត​ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់​គំ​ពុប​ធ្លាក់​លើ​ផ្លូវ​ប៉ះពាល់​ខ្លាំង​ដល់​សណ្តាប់ធ្នាប់ និង​បរិស្ថាន​ក៏​ដូច​សុខ ភាព​អ្នកធ្វើ​ដំណើរ​ទូទៅ ។ បើ​នៅ​តែ​បន្ដសកម្មភាព​ឡានធំ​ចូល និង​បើក​ឆ្លងកាត់​ក្រុង យ៉ាង​អ​នាធិ​តេ​យ្យ​បែប​នេះ​ទៀត យើង​មាន​វិធានការ​ក្ដៅ​ជាមួយគ្នា ទៅ​ថ្ងៃក្រោយ ។

​លោក​អភិបាល​ថា ៖ រឿង​ដដែលៗ​បាន​កើតមានឡើង និង​មិន​បាន​អនុវត្ត​តាម​ការណែនាំ​ដោយ​បណ្តោយ​ឲ្យ​កើត​មាន​ការដឹកដី​យ៉ាង​គគ្រឹកគគ្រេង​គំ​ពុប​ហៀរហូរ​លើផ្លូវ​គ្មាន​ការទប់ស្កាត់ ពិសេស​លើ​ផ្លូវ​លេខ​៥៩៨ និង​កំណាត់​ផ្លូវជាតិ​លេខ​៥ ។​

​លោក​បញ្ជាក់ថា​៖ បើ អស់លោក​ធ្វើ​មិន​បាន​ប្រាប់​ឲ្យបាន​ច្បាស់​មក ព្រោះ​មន្ត្រី​ខណ្ឌ​ឬ​ស្សី​កែវ​នេះ​និយាយ​ដដែលៗ​ច្រើនដង​ពេក​ហើយ​ហត់​ពេក​ហើយ​។​សុំ​អស់លោក​កុំ​អាង​អាវ​គ្រោះ អាវ​គ្រោះ​មិន​អាច​ការពារ​អស់លោក​បាន​ទេ​ពេល​ជ្រមុជ​ក្នុង​ទឹក ។

​ក្រុមហ៊ុន​ដឹក​ដី​ដឹក​ខ្សាច់​មិន​មាន​ច្រើន​ទេ​ក្នុង​មូលដ្ឋាន​អស់លោក​ទទួលខុសត្រូវ ចុះ​ហេតុអ្វី​ក៏​ទប់ស្កាត់ ឬ​ណែនាំ​ឲ្យ​អនុវត្ត​តាម​សេចក្តីជូនដំណឹ​ង​មិនបាន​។​អស់លោក​ត្រូវ​ចេះ​ទាស់ភ្នែក​រាល់​ចំណុច​ខុសឆ្គង​ដែល​មាន​ក្នុង​មូលដ្ឋាន និង​មាន​ឆន្ទះ​ទទួលខុសត្រូវ​ពិតប្រាក​ដ​។

​លោក ឃួ​ង ស្រេង មាន​ប្រសា​ស​ន៏​ថា​៖​ពាក្យ​ថា​ត្រូវ​ចុះ​មើលផ្លូវ គឺ​មានន័យ​ណាស់​។​ពេល​មើល​ផ្លូវ​គឺ​បាន​ឃើញ​អ្វីៗ​ច្រើន​រឿង ឃើញ​ពី​សំណូមពរ​របស់​ប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ លោ​ល​អភិបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់​ត្រូវ​ពង្រឹង​ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ទាំង​១១​ខ្សែ​សំខាន់ៗ​ក្នុង​ក្រុង​ដែល​មាន​ស្រាប់ ក៏​ដូច​ជា​ការ​ត្រូតពិនិត្យ​ទីតាំង​ហាង​បញ្ចាំ​ដែល​មាន​ក្នុង​ភូមិ សាស្ត្រ​ទទួលខុសត្រូវ​របស់​ខ្លួន​ឲ្យបាន​ជាប់​ជាប្រចាំ  ៕

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 3582 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!