លោក​សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ ដឹកនាំ​កម្លាំង​ចុះ​ឃាត់​យានយន្ត​ដែល​ជិះ​បញ្ច្រាស​ផ្លូវ​

​ភ្នំពេញ ៖ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៨​នេះ លោក​សុខ ពេញវុ​ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​បាន​ដឹកនាំ​កម្លាំង​ខណ្ឌ​មាន​ទាំង​ប៉ូលិស​និង​ប៉េអឹម​ជាច្រើន​នាក់​យក រនាំង​ដាក់​ស្ទាក់​ចាំ​ឃាត់​លើ​យានយន្ត​ណា​ដែល​បើក​បំពាន​បញ្ច្រាសទិស​ដៅ​ហាមឃាត់​ជុំវិញ​វិមានឯករាជ្យ​និង​ជា​ពិសេស​នៅ​ផ្លូវ​សុរាម្រិត ក្នុង​សង្កាត់​ចតុមុខ​ខណ្ឌ​ដូនពេញ​។​

​លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ​បាន​មានប្រសាសន៍ថា ដោយ​មើលឃើញ​អំពី​ការបើកបរ មិន​គោរព​ច្បាប់​ចរាចរ របស់​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន ដែល​បើក​បញ្ច្រាសទិស​នៅ​ជុំវិញ​វិមានឯករាជ្យ និង ផ្លូវ​សុរា​ម្រឹត​នោះ​ដែល​ទង្វើ​នេះ អាច​នាំ​ឲ្យ​គ្រោះថ្នាក់​ចរាចរ​ជាយថាហេតុ និង ជា​ពិសេស​ទៀត​នោះ វា​នាំ​ឲ្យ​ស្ទះ​ចរាចរ​ដល់​អ្នក​ដែល​គោរព​ច្បាប់​ត្រឹមត្រូវ​ចឹង​ហើយ​ទើប​លោក​ដាក់​កម្លាំង​ខណ្ឌយ​ក​រនាំងដែក​មក​ដាក់​ជា​កុងត្រូលចា​ប់​ឃាត់​យក​យានជំនិះ​ទាំងនោះ​ទៅ​រក្សាទុក​នៅ​សាលាខណ្ឌ​ដូនពេញ ដើម្បី​អប់រំ​ដល់​អ្នកបើកបរ​ទាំងអស់ ឲ្យ​ចេះ​គោរព​ច្បាប់​ចរាចរ​ទាំងអស់គ្នា ទើប​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​បាន​។​

​ម៉ូតូ​និង​កង់​បី​ជា​ច្រើន​គ្រឿង ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ឃាត់​យក​មក​រក្សាទុក​នៅ​សាលាខណ្ឌ​ដូនពេញ ដើម្បី​អប់រំ​ដល់​អ្នកបើកបរ​ឲ្យ​ចេះ​គោរព​ច្បាប់​ចរាចរ​ផង​កុំ​ចេះ​ជិះ​បញ្ច្រាស​ផ្លូវ​ហាមឃាត់ នាំ​ឲ្យ​កាន់តែ​ស្ទះ​ចរាចរ​ដល់​គេ​ឯង​នោះ​៕
​ដោយ សារ៉េត

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2529 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!