បុណ្យ​ឆ្លង​ឆ្នាំ​សាកល​នៅ​ខេត្ត​កំពត​ឆ្នាំ​នេះ​អាជ្ញាធរ​ខេត្ត​រៀបចំ​មាន​ភាព​អធិកអធម​ជាង​ឆ្នាំមុន​

កំពត ៖ ដោយសារតែ​ប្រទេស​មាន​សុខសន្តិភាព ប្រជាពលរដ្ឋ​មាន​ជីវភាព​រស់នៅ​ប្រកប​ដោយ​ភាព​ធូរធា ក្រោម​មាគ៌ា​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ បាន​ស្តារ​និង​អភិវឌ្ឍន៍​តាំងពី​បាតដៃ​ទទេ​រហូតមកដល់​ពេល​ម៉ោង​នេះ​ប្រទេស​កម្ពុជា​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​ពុទ្ធចក្រ ទាំង​អាណាចក្រ​។​

​ដោយឡែក នៅក្នុង​ទឹកដី​ខេត្ត​កំពត​នា​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​២០១៧​ឈានចូល​២០១៨​នា​យប់​ថ្ងៃ​ទី​៣១​ខែ​ធ្នូ នេះ ថ្នាក់ដឹកនាំ​ខេត្ត​ក្រោម​គំនិត​ឆ្នៃប្រឌិតរ​បស់​ លោក ចាន់ ចេស្តា អភិបាល​នៃ​គណ​អភិបាលខេត្ត បាន​ ​រៀបចំ​កម្មវិធី​សប្បាយៗ​ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ​- អន្តរជាតិ និង​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​យ៉ាង​សប្បាយ​រីករាយ​ដោយ​បង្ក​បរិយាកាស​សប្បាយ​នៅ​តាម​សួនច្បារ​ឆ្នេរ​ ​ព្រែក​រហូត​ចាប់ពី​ស្ពាន​ព្រែក​កំពង់បាយ​ថ្មី​មក​ដល់​ផែ​កំពង់​កណ្តាល​។

នៅ​មុខ​សាលាខេត្ត​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ប្រគុំ​បទ​ភ្លេងបុរាណ​និង​ភ្លេង​ប្រពៃ​ ​ណី​ជូន​ភ្ញៀវ​ស្តាប់​កំសាន្ត​លាយឡំ​និង​ស្នូរ​កាំជ្រួច​និង​បង្ហោះគោម​រាប់រយ​គោម​ពេញ​ផ្ទៃមេឃ ។ រីឯ​ទិដ្ឋភាព​នៅ​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ខេត្ត​ឯណោះ​វិញ ក៏​មាន​រៀបចំ​ឆាក​ក្រុម​តន្ត្រី​លេង​ប្រគុំ​ជូន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​រួម​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​រាំលេង​យ៉ាង​សប្បាយ​​រីករាយ​រហូតដល់​ម៉ោង​០០​នាទី​ឆ្លង​ឆ្នាំ​ផង​ដែរ​។​

​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​បាន​ថ្លែងឲ្យដឹងថា​៖ បុណ្យ​ឆ្លង​ឆ្នាំ​សាកល​ឆ្នាំ​នេះ​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មក​​លេង​កំសាន្ត​ក្នុង​ខេត្ត​កំពត​មាន​ការកើនឡើង​ជាង​ឆ្នាំ​​មុនៗ សរុប​ចំនួន ៧៧៧៦៩​នាក់​កើនឡើង​៤,០២% ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦​កន្លងទៅ​។​

​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បានឲ្យដឹង​ទៀត​ថា​៖​នៅ​រាត្រី​ថ្ងៃទី​៣១ ខែ​ធ្នូ​នេះ  គោលដៅ​សំខាន់​ដែល​ភ្ញៀវ​មក​កំសាន្ត​មាន​ពីរ​គឺ​៖ ក្រុង​កំពត និង​រមណីដ្ឋាន​ឋាន​សួគ៌បូកគោ ដែល​មាន​ទេសចរណ៍​ទៅ​កំសាន្ត​យ៉ាងច្រើន​កុះករ​ចំណែក​សណ្ឋាគារ ផ្ទះសំណាក់ បឹង​កា​ឡូត៍ ក្នុង​ខេត្ត​ជាង​៣​ពាន់​បន្ទប់​គឺ​ពេញ​ទាំង​អស់​នៅ​យប់​ថ្ងៃទី​៣០​និង​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ២០១៧​នេះ​។​

​លោក ចាន់ ចេស្តា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​ ​បាន​មានប្រសាសន៍ថា​៖​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៣០​មកដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ ២០១៧ ភ្ញៀវ​ទេស​ ​ចរណ៍​មកពី​តាម​បណ្តា​ខេត្ត រាជធានី​បាន​មកលេង​កំសាន្ត​ នៅក្នុង​ទឹកដី​ខេត្ត​កំពត​យ៉ាងច្រើន ហើយ​កម្មវិធី​កំសាន្ត​ពេល​ថ្ងៃ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នេះ​មាន​ការប្រកួត​កីឡា​បាល់ទាត់ ប្រណាំង​កង់​ជិះ​ចម្ងាយ​៩​គីឡូម៉ែត្រ​របស់​មន្ត្រីរាជកា​រ​តាម​មន្ទីរ​ស្ថាប័ន​នានា​និង​ប្រជាពលរដ្ឋ​។

​លោក​អភិបាលខេត្ត​បាន​ឲ្យដឹង​បន្ត​ទៀត​ថា នៅក្នុង​ពិធី​នាពេល​នេះ​ផង​ដែរ ដោយ​ខេត្ត​កែប​ទើប​និង​ធ្វើបុណ្យ​សមុទ្រ​ហើយ​រួចរាល់​ថ្មីៗ​ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នា​យក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​នា​ពេល​ថ្មីៗ​នេះ ដូច្នេះ​ខេត្ត​កំពត​និង​ខេត្ត​កែប​ជាប់​គ្នា​តែ​មួយ ហើយ​កម្មវិធី​នា​ពេល​នេះ​ប្រារព្វ​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​ផង​និង​ពិធី​អបអរសាទរ​ថ្ងៃ​បុណ្យ​សមុទ្រ​ខេត្ត​កែប​ផង​ដែរ​៕
​សេង ណា​រី​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!