សម្ពោធ​អគារ​ការិយាល័យ​រដ្ឋ​បាល​មួយ​ខ្នង​ចំនួន​១០បន្ទប់ ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី​

ខេត្ត​រតនគិរី​៖ ដើម្បី​រំលឹក​គុណ​យុទ្ធជន យុទ្ធ​នារី ដែល​បាន​ពលី​ជីវិត​ដើម្បី​បុព្វហេតុ​រំដោះជាតិ​មាតុភូមិ​ពី​របប​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ អាវខ្មៅ​ពល​ពត​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី​បាន​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​បាំង​ស្គូល ឧទិស​ជូន​ដល់​អ្នក​ដែល​ស្លាប់​បាត់បង់​ជីវិត​ដើម្បី​បុព្វហេតុ​ប្រទេសជាតិ​ហើយ​រំដោះ​ប្រទេស​បាន​នៅ​ថ្ងៃ ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩​។ នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​នៅ​ព្រឹក​ថ្ងៃ អាទិត្យ ទី ៣១ ខែ​ធ្នូ ឆ្នាំ ២០១៧ បាន​ប្រារព្វ​ទិវា​ជ័យជំនះ​ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ៧​មករា ២០១៨ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ។​

​នៅក្នុង​កម្មវិធី​នេះ​ផង​ដែរ​ក៏​មាន​ដាក់​សម្ភោ​ធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​នៅ​អាគារ​ការិយាល័យ​រដ្ឋបាល​មួយ​ខ្នង​ចំនួន ១០​បន្ទប់​ផងដែរ​។​

​បើ​តាម​ការបញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគីរី​បានឲ្យ​អ្នកយក​ព័ត៌មាន​ដឹង​ថាថៃ្ង​នេះ​ក្រុមគ្រូសារ​កងរាជអាវុធហត្ថ​បាន​និមន្ត​ព្រះសង្ឃ​រាប់​បាទ​ឧទិស​កុសល​ជូន​ដល់​វិញ្ញាណខ័​ណ្ឌ​កម្មាភិបាល​យុទ្ធជន យុទ្ធ​នារី ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​បុព្វហេតុ​រំដោះជាតិ​មាតុភូមិ​ពី​របប​សាហាវយង់ខ្នង​ប៉ុលពត​នា​ថ្ងៃ ៧​មករា ១៩៧៩​ដែល​ជា​ថ្ងៃ ដែល​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ចងចាំ​ជានិច្ច​មិនអាច​បំភ្លេច​បាន​ឡើយ​។​

​ហើយ​នៅក្នុង​ពិធី​នេះ​ផង​ដែរ​ក៏​មាន​ការ​សម្ភូ​ត​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អាគារ​ការិយាល័យ​រដ្ឋបាល​មួយ​ខ្នង​ចំនួន ១០​បន្ទប់​ដែល​ជា​គំនិត​ផ្តួចផ្ដើម ដោយ​លោក​ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ចំណាយ​ថវិការ​ផ្ទាល់ខ្លួន​រួម​និង ថវិការ​សប្បុរសជន​មួយចំនួន​ផង​ដែរ សរុប​អស់​ទឹកប្រាក់​ចំនួន ១២​ម៉ី​ន​ដុល្លារ ដែល​ប្រើ​ពេល​សាងសង់​អស់​រយៈពេល ៧​ខែ​១៥​ថ្ងៃ​ទើប​ហើយ​ជា​ស្ថាពរ​៕

 

Filed in: ខេត្ត​រតនៈគីរី

Recent Posts

Bookmark and Promote!

© 7829 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.