​ពុទ្ធោ​បាត​អាង​សេ​សាន​ក្រោម​២​លិច​ទឹក​ជាង​៧០​ម៉ែត្រ​ទៅ​ហើយ​តើ​គេ​នៅ​សម្អាត​ដល់​អស់​ព្រៃឈើ​មួយ​ចំហៀង​ភូមិភាគ​ឥសាន​ទើប​ឈប់​មែន​ទេ

ខេត្ត​ស្ទឹងត្រែង ៖ បាត​អាង​វា​រី​អគ្គីសនី​សេ​សាន​ក្រោម​២​ត្រូវបាន​បញ្ចប់​ការ​បោសសម្អាត​ក្រោយ​សំណង់​គ្រឹះ​ត្រួតពិនិត្យ​គុណភាព​សំណង់​និង​បង្ហូរទឹក​ចូល​ទំ​បន់​និង​បិទ​ជា​ស្ថាពរ​បន្ទាប់​ពី​សម្ភោ​ធន៍​ជា​ផ្លូវការ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​។​

​ជាគោលការណ៍​ការសម្អាត​បាត​អាង​ត្រូវ​​ផ្តើម​ការអនុវត្ត​មុន​គ្រា​សំណង់​គ្រឹះ​ត្រូវ​ចាប់ផ្តើម​សាងសង់​សំណង់​ហើយ​និង​ត្រូវ​បញ្ចប់​ការសម្អាត​តាម​ផែនការ​មុនពេល​ត្រូវ​បង្ហូរទឹក​ចូល​ទំនប់​។​ហើយ​ក្នុង​សកម្មភាព​សម្អាត​នោះ​បាត​អាង​នោះ​ព្រៃឈើ​តូច​ធំ​គ្រប់​ប្រភេទ​ត្រូវ​សម្អាត​ទាំងអស់​ទៅតាម​ផែនទី​ក្នុង​ទំហំ​ជាង​៣៦០០០​ហិតា  តែ​បច្ចុប្បន្ន​ការសម្អាត​បាត​អាង​នៅតែ​​បន្ត​យ៉ាង​សកម្ម​ហួស​ចំណុច​ផែនទី​រហូតដល់់​ព្រំប្រទល់​ខេត្ត​រតនគិរី​ថែម​ទៀត​។​ចំណែក​នៅ​តំបន់​ភូមិសាស្ត្រ​ញ៉ើន​១០១​តំបន់ ស្រុក​សៀម​ប៉ាង តំបន់​ស្រុក​សេ​សាន ឃុំ​ស្តៅ​១​និង​ស្តៅ​២ តំបន់​ដែន​ព្រៃ​អភិរក្សឩ​ទ្យាន​ជាតិ​វរៈជ័យ តំបន់​ព្រៃ​អភិរក្ស​កន្ទុយ​នាគ​កំពុង​តំណើរ​បោសសម្អាត​ដោយរ​ណា​យន្ត​ដឹកជញ្ជូន​តាម​រថយន្ត​ប៉ា​កុង​ទៅ​ស្តុក​នៅ​រោងចក្រ​ភូមិសាស្ត្រ​ត្រើយម្ខាង​ស្រុក​សេ​សាន​អា​ជ្រៀក​ដោយ​រណា​រ៉ៃ​រាប់សិប​ខ្សែ​ក្នុង​ដេប៉ូ​នោះ​។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​អោយដឹងថា ទាក់ទង​ច្បាប់រដ្ឋបាល​ព្រៃ កាលណា​តំបន់​នោះ​មាន​ច្បាប់​អនុញ្ញាត​អោយ បោសសម្អាត​ទោះបី​តំបន់​នោះ​មាន​ប្រភេទ​ឈើ​អ្វី​ក៍​ដោយ​មិន​ថា​តូច​ឬ​ធំ​ត្រូវ​សម្អាត​ទាំងអស់​។​លោក​បន្តថា​ក្នុង​ឈើ​ទំហំ​ត្រឹម​៣០​សង់ទីម៉ែត្រ​ចុះ​គេ​គិត​ជា​ប្រភេទ​ឈើ​អុស​ចំណែក​ទំហំ​៣០​សង់ទីម៉ែត្រ​ឡើងទៅ​គឺជា​ប្រភេទ​ឈើ​ប្រើប្រាស់​ធម្មតា ហើយ​បើ​សិន​តំបន់​នោះ​ មិនមាន​ច្បាប់​អនុញ្ញាត​អោយ​បោសសម្អាត​ទេ​ទោះ​ក្នុង​លក្ខណ​ប្រភេទ​ឈើ​តូចធំ​អ្វី​ក៍ដោយ​មិន​អាច​អនុញ្ញាត​អោយ​កាប់​គាស់​ឡើយ ។​

​ជាក់ស្តែង​រថយន្ត​ប៉ាង​កុង​ជាច្រើន​គេ​ប្រទះឃើញ​ដឹកជញ្ជូន​ឈើ​តូច​ធំ​គ្រប់​ប្រភេទ​ដោយ​ស្រក​ជ័រ​ថ្មី​ទាំង​ហ៊ុបៗ ចេញពី​តំបន់​ភូមិ​សាស្ត្រ​ញ៉ើន​១០១ ព្រម​ទាំង​នៅ​ស្រុក​សេ​សាន ឃុំ​ស្តៅ​ឆ្ពោះ ទៅ​រោងចក្រ​កែ​ច្នៃ​ក្នុង​ដេប៉ូ ដោយ​មាន​ការគ្រប់គ្រង​ដោយឩ​កញ៉ា​និង​មេការ​មួយចំនួន​ពាក់ព័​ន្ធ​ការសម្អាត​បាត​អាង​វា​រី​អគ្គីសនី​សេ​សាន​ក្រោម​២ ។ ក្រោយ​ការកែច្នៃ​ឈើ​គ្រប់​ប្រភេទ​ត្រូវបាន​ដឹកជញ្ជូន​តាម​រថយន្ត​ខ្នាទត​ធំ​ ឆ្លងកាត់​ខ្នង​ទំនប់​វ៉ា​រី​អគ្គីសនី​នាំចេញ​ទៅ​ចែកចាយ​តាម​បណ្តា​ខេត្ត​និង​ប្រទេស​វៀតណាម​។​

​លោក លៀង សេង ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ស្ទឹងត្រែង​បាន​អះអាង​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​ទី​២៩​ខែ​ធ្នូ​២០១៧​ថា​ក្រុមហ៊ុន​សម្អាត​បាត​អាង​នៅ​មាន​ច្បាប់​សម្អាត​នៅឡើយ​ហើយ​នៅ​ចំណុច​អូរ​ភូមិសាស្ត្រញើុ​ន​វា​ជាប់​និង​បាត​អាង​នោះដែរ​។​

​ស្ថិត​ក្នុង​ករណី​ខាងលើ​កាសែត ឆន្ទៈ​ខ្មែរ​ ​និង​បន្ត​បន្ថែម​ព័ត៌មាន​នេះ នៅ​លេខ​បន្ទាប់​ដើម្បី​លំអិត​ទាំង​គោលដៅ និង​ឈ្មោះ​បុគ្គល​នៅ​ក្នុង​ការ​ពាក់ព័ន្ធ​ក្រោយ​រឿង​រាវ​នេះ​៕
​​ដោយ ៖ អឿ ស​ត្យា​

 

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.