តំណាក់កាល​ចុងក្រោយ​កាប់​អោយ​ខ្ទេច​ទោះ​មិន​គ្រប់​អាយុ​ក៍ដោយ​

ខេត្ត​រតនគិរី​៖   ប្រភព​ព័ត៌មាន​អោយដឹងថា តំណាល​ចុងក្រោយ​នៃ​វិនាសកម្ម​ព្រៃឈើ នឹង​ត្រូវអស់​ក្រោម​សកម្មភាព​កាប់ ទន្ទ្រាន​មិន​រើស​ប្រភេទ ។ កូនឈើ​អាយុកាល​ស្រស់​ខ្ចី​ចាប់ពី​ទំហំ​ខ្លឹម​ត្រឹម ៣០​សង់ទីម៉ែត្រ ឡើង​ត្រូវ​ផ្តួល រំលំ​កាត់​គល់ផ្លះ​មែ​ក​កាត់ចុងយ​កទាំង​ដើម​ដឹកជញ្ជូន​ឆ្លងកាត់​ទន្លេសេសាន​ឆ្ពោះ​ទៅ​កំពង់​ផែ​គោលដៅ​ស្រុកវើ​ុ​ន​សៃ​និង​បន្ត​ឡើង​រថយន្ត​ខ្នាត​ធំ​ឆ្ពោះទៅ​ទីផ្សារ​ប្រទេស​វៀតណាម​។​

​ប្រភព​ព័ត៌មាន​បន្ត​ថា​តំបន់​ព្រៃឈើ​កំពង់​រងគ្រោះ​រួម​មាន​ស្ថិតនៅ​តំបន់​ភូមិសាស្ត្រ​ញ៉ើន តំបន់ឩ​ទ្យាន​ជាតិ​វរៈជ័យ តំបន់​ព្រៃ​ការពារ​កន្ទុយ​នាគ និង​តំបន់​ព្រៃឈើ​មួយចំនួន ទៀត​មាន​ជាប់​ខេត្ត​ទាំង​២ ។ គម្រប​ព្រៃឈើ​ស្រស់ ដែល​ជា​គម្រប​ព្រៃឈើ​ចុងក្រោយ​បាន​រង​ការកាប់បំផ្លាញ​ក្រោយ​ជំនួញ​ដេញថ្លៃ​ស្របច្បាប់​និង​ប្រមូ​លុស​ច្បាប់​នាំចេញ​ទៅ​ប្រទេស​វៀតណាម​។​

​សកម្មភាព​នោះ​មាន​បុគ្គល​ម្នាក់​ឈ្មោះ ប៉ុល វិសាល ជា​អ្នក​រាប់​រង​ចាប់តាំងពី​កំពង់ផែ ស្រុក​វើន​សៃ បង្វែរ​ពី​ការ​ចូល​ឃ្លាំង លោក​ឧកញ៉ា​ទ្រី ភាព ឆ្ពោះ​ទៅ​គោលដៅ​ចំណុច​ស ក្នុង​ប្រទេ​សៀតណា​មតាម​ច្រកទ្វារ​អន្តរជាតិ  យ៉ា​ដាវ​ខេត្ត​រតនគិរី​។ ប្រភព​បន្តថា​លោក ប៉ុល វិសាល មានច្បាប់​ចេញថ្លៃ​ឈើ​ស្របច្បាប់​ពី​រដ្ឋបាល​ព្រៃឈើ​ប្រមាណ​ជា​១០០​មែត្រ​គូប​ប៉ុណ្ណោះ តែ​ការដឹកជញ្ជូន​ភាគច្រើន​សុទ្ធសឹង​ជា​ឈើ​ឈ​និង​ខុស​គោលដៅ​ច្បាប់ ។​

​តាមរយៈ​ការបញ្ជា​ប្រមូល​ទិញ​និង​កាប់​ព្រៃឈើ​ស្រស់​តំណាក់កាល​ចុងក្រោយ​នោះ មានការ​បង្ហើប​ពី​ជនជាតិ​វៀតណាម​ថា​នៅ​ប្រទេស​វៀតណាម​មិន​មាន​ព្រៃឈើ​នោះឡើយ ហើយ​ធនធាន​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​ទោះ​ប្រភេទ​ឈើ​អ្វី​ក៍​វៀតណាម​តម្រូវការ​ដែរ​អោយតែ​ដឹកជញ្ជូន​ដល់​ប្រទេស​គេ  គ្រាន់តែ​ជំហាន​ដំបូង រើស​យក​ប្រភេទ​ឈើ​ប្រណីត និង​បន្ទាប់​យក​ប្រភេទ​ឈើ​លេខ​១ ហើយ​និង​បន្ត​យក​ឈើ​ប្រភេទ​ផ្សេងៗ​ទៀត​ទាំងនេះ ហើយ​ដែល​ជា​ឱកាស​ឈ្មួញ​ប្រើប្រាស់​រូបភាព​ស្របច្បាប់​លួចលាក់​ប្រមូល​ដឹក​ជញ្ជូន​ខុសច្បាប់​ដូច​រូបភាព លោក ប៉ុល វិសាល បច្ចុប្បន្ននេះ​៕

​ដោយ​៖ រ៉ូ​សាលី​

 

Filed in: ខេត្ត​រតនៈគីរី, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.