​កាក់សំណល់​យុទ្ធ​ភ័ណ​សល់​ពី​សម័យ​សង្គ្រាម​រាប់​ពាន់​គ្រាប់​ត្រូវ​កម្ទេចចោល​

ខេត្ត​ក្រចេះ ៖ គ្រាប់​យុទ្ធ​ភ័ណ​មិនទាន់​ផ្ទុះ រួម​កាកសំណល់​រាប់ពាន់​គ្រាប់​ទៀត​ត្រូវ​បាន​កម្ទេច​ចោល​ក្រោយ​រុករក​និង​បោសសម្អាត​ដោយ​កម្លាំង​កងឯកភាព​កំចាត់​មីន​ទី​៥ ក្នុង​អំឡុង​រយៈពេល​១​ឆ្នាំ​។​

​តាម​ការអះអាង​ពី​ក្រុមការងារ​កងឯកភាព​កំចាត់​មីន​ទី​៥ មាន​មូលដ្ឋាន​នៅ​ខេត្ត​ត្បូងឃ្មុំ បាន​ដាក់​កម្លាំង​បែក​ចែក​ចំនួន​៥​ទៅ​តាម​បណ្តា​មូលដ្ឋាន​ស្រុក ទូទាំង​ខេត្ត​ខេត្តក្រចេះ​ដើម្បី សហការ​ជាមួយ​គណកម្មកា​រ​សកម្មភាព​កំចាត់​មីន​ថ្នាក់​ខេត្ត បាន​ចុះ​ប្រតិបត្តិ​ការរុករក​តំបន់​ងាយ​រងគ្រោះ​ដោយ​គ្រាប់​មីន និង កាកសំណល់​គ្រាប់មីន​មិន​ទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម​ដែល​ជា​ប្រភេទ​គ្រាប់បែក អំបែង​គ្រាប់​។​

​ការបញ្ជាក់​ដដែល​បានឲ្យដឹងថា​ក្នុង​សកម្មភាព​ប្រតិប​ត្តិ​ការបោសសម្អា​តរយៈ​ពេល​ពេញ​មួយ​ឆ្នាំ​ក្នុង​ឆ្នាំ​២០១៧​បាន​រកឃើញ​កា ក​សំណល់​គ្រាប់​យុទ្ធ​ភ័ណ​មិនទាន់​ផ្ទុះ​ជា​ង​2000​គ្រាប់ និង​បាន​កម្ទេច​ចោល​កាក់សំណល់​មិន​ទាន់​ផ្ទុះ​ជាង​3000​គ្រាប់ ចំនួន​គ្រាប់​ទាំង​នោះ​ក្រុម​ការងារ​បាន​ស្រាវជ្រាវ​ជ្រាវ​រកឃើញ​លើ​ស្រុក​ចំនួន​៥​រួមមាន ស្រុក ចិត្រ​បុរី​ស្រុក​ឆ្លូង​ស្រុក​សំបូរ​ស្រុក​ព្រែក​ប្រសព្វ​និង​ស្រុក​ស្នួល​។​

​ទន្ទឹម​ជាមួយនិង​ការរកឃើញ​កាក់សំណល់​មិន​ទាន់​ផ្ទុះ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​តាម​សហគមន៍​មូលដ្ឋាន​ក្នុង​ខេត្ត​នា​ពេល​ឆ្នាំកន្លងមក ក្រុមការងារ​កងឯកភាព​កំចាត់​មីន​ទី​5​ក៏​បាន​រកឃើញ​អំបែង​គ្រាប់​ប្រមាណ​ជាង​5000​អំបែង​បន្ថែមទៀត ដែល​ជា​អំបែង បំណែកៗ បែក​ចេញពី​គ្រាប់បែក និង​គ្រាប់​សំណល់​ផ្សេងៗ ហើយ​ក្រុម​ការងារ​បាន​យក​របស់​ទាំង​នោះ​មក​រក្សាទុក​នៅ​កន្លែង​។​

​ការអនុវត្ត​ការងារ​បាន​ល្អ​ប្រសើរ​ពេញ​មួយឆ្នាំ​ដោយ​មាន​ការសហការ​ល្អ​រវៀង​ក្រុមការងារ​កងឯកភាព​និង​អាជ្ញាធរ​ខេត្ត​ដែល​មាន​លោក វ៉ា ថន អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណកម្មាធិការ​សកម្ម​ភាពកំចាត​មីន​ខេត្ត រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ផ្ទាល់​ផងដែរ​។

​ជាមួយនិង​ការសហការ​ល្អ​ប្រសើរ​បែបនេះ នៅ​សាលប្រជុំ​សាលា​ខេត្តក្រចេះ គណកម្មាធិការ​សកម្ម​ភាព​កំចាត់​មីន​ខេត្ត បាន​បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០១៧ ដោយ​មាន​លោក​អភិបាលរង​ខេត្ត​ជា​ប្រធាន​ទទួលបន្ទុក បាន​កោត​ស​សើរ​ចំពោះ​ស្នាដៃ និង​ការខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​ទោះបី​គ្នា​តិច ប៉ុន្តែ​បាន​បំពេញការងារ​យ៉ាង​យកចិត្តទុកដាក់​លើ​បញ្ហា​គ្រាប់មីន និង​កាក​សំណល់​សល់​ពី​សង្គ្រាម ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​៕
​ដោយ​៖​កូន​កំសត់​

 

 

Filed in: ខេត្តក្រចេះ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!