នេះ​ជា​ម្ឈូស​លើក​ទី​១០៨​របស់​លោក​ឧត្តមសេនីយ៍ទោ ទូច ពលៈ ផ្តល់ជូន​ក្រុមគ្រួសារ​សព នៅក្នុង​ខេត្ត​កំពត​

កំពត ៖ លោក​ឧត្តមសេនីយ៍ទោ ទូច ពលៈ អនុប្រធាននាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​ទឹក នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​ទឹក កំពត​-​កែប និង​លោកស្រី នៅ​ព្រឹក​ថ្ងៃទី​២៧​ខែ​ធ្នូ ឆ្នាំ​២០១៧​បាន​នាំ​យកក្តា​ម្ឈូស​១ អង្ករ​១​បាវ​ទំងន់​៥០​គីឡូក្រាម និង​ថវិការ​១០​មឺ​ុ​នរៀល មក​ផ្តល់​ជូន​ដល់​ក្រុមគ្រួសារ​សព លោកយាយ អ៊ាប ស៊ា​ប អាយុ​៦៦​ឆ្នាំ ដែល​ជា​ស្ត្រី​ម៉េ​ម៉ា​យ ស្ថិតក្នុង​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​-​ខេត្ត​កំពត ដែល​ស្លាប់​ដោយ​រោគាពាធ​។​

​នេះ​ជា​លើក​ទី​១០៨​ហើយ ដែល​លោក​ឧត្តមសេនីយ៍ទោ ទូច ពលៈ និង​លោកស្រី បាន​ឧបត្ថម្ភ​សម្ភារៈ ថវិកា​និង​ម្ឈូស​ដល់​ក្រុមគ្រួសារ​សព​ក្រីក្រ ក្នុង​តំបន់​ខេត្ត​កំពត នា​ពេលកន្លងមក​។​

​ជាមួយនឹង​ការ​ផ្តល់​សម្ភារៈ ថវិកា​ព្រមទាំង​ក្តា​ម្ឈូស​នេះ ក្រុមគ្រួសារ កូនចៅ​នៃ​សព​លោកយាយ អ៊ាប ស៊ា​ប ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ដល់​ម្ចាស់​ទាន ដែល​បាន​ផ្តល់​សម្ភារៈ ថវិកា​និង​ម្ឈូស​ដល់​ក្រុមគ្រួសារ​សព​នាពេលនេះ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​៖ កន្លងមក​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ក៏ដូចជា​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ​គ្រប់​អង្គភាព​ទូទាំង​ខេត្ត​កំពត ពិសេស សាខា​កាកបាទក្រហមកម្ពុជា ក្នុង​ខេត្ត តែង​មាន​ប្រពៃណី​ក្នុង​កិច្ចការ​ជួយ​ទំនុកបំរុង​ដល់​ក្រុម​គ្រួសារ​ក្រីក្រ​និង​ជនរងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ ស្ថិត​តាម​តំបន់​នានា​ទូទាំង​ខេត្ត ដោយ​មិន​រើសអើង​ពណ៌​សម្បុរ ឬ​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។​

​ដោយឡែក ចំពោះ​ប្រធាន​អង្គភាព​វរ​ការពារ​ព្រំដែន​ទឹក កំពត​-​កែប រយៈពេល​កន្លងមក​ក៏​តែងតែ​ចុះ​ជួយ​អន្តរាគមន៍ ជួយ​ចែករំលែក​ដល់​ក្រុម​គ្រួសារ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ក្នុង​ហេតុការណ៍​ផ្សេងៗ ដូចជា​ខ្យល់ព្យុះ​-​ខ្យល់ក​ន្ទ្រា​ក់ គ្រោះទឹកជំនន់ និង​ភ្លើង​ឆេះ​ផ្ទះ​ជាដើម​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!