​លោក​សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​ដឹកនាំ​មន្ត្រី​រាជការ កងកំលាំងប្រដាប់អាវុធ​និង​សិស្សានុសិស្ស​ទូ​ទាំង​ក្រុង​បើក​យុទ្ធនាការ​ធ្វើ​អនាម័យ សម្អាត​បរិស្ថាន​

​ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ​លោក​សាន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែត បាន​ដឹកនាំ​មន្ត្រីរាជការ​គ្រប់​ស្រទាប់ កងកំលាំងប្រដាប់អាវុធ​គ្រប់​អង្គភាព​និង​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ទូ​ទាំង​ក្រុង​ប៉ោយ​ប៉ែត បាន​បើក​យុទ្ធនាការ​ធ្វើ​អនាម័យ សម្អាត​បរិស្ថាន ស្ថិត​តាម​ទីប្រជុំជន​និង​តាម​ដងផ្លូវ​គ្រប់​ទី​កន្លែង​នៃ​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែ​ត​ទាំងមូល​។​

​សូម​ជំរាប​ដែរ​ថា ៖ នៅក្នុង​យុទ្ធនាការ​ធ្វើ​នាម័យ សម្អាត​បរិស្ថាន​នោះ​ដែរ​លោក​សាន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត​បាន​ដឹកនាំ​ក្បួន​ដង្ហែ ដោយ​មាន​កាន់​ពិ​ដា​ពាក្យស្លោក​ដ៏​មាន​អត្ថន័យ​យ៉ាងជ្រា​ជ្រៅ​ដូចជា​«​តោះ​នាំគ្នា​សំ​អាតផ្ទះ​របស់​យើង ការពារ​បរិស្ថាន​គឺ​ការពារ​ជីវិត​យើង សូម​ទុកដាក់​សំរាម​ក្នុង​ធុងសំរាម​»​។​ល​។​

​ដោយឡែក ប្រជា​ការពារ​ភូមិ សិស្សានុសិស្ស​និង​យុវជន មាន​កាន់​ជា​អំបោស ត្រ​បៀត​និង​ថង់​យូ​ពណ៍​ខ្មៅ​សំរាប់​ចាប់​និង​រើស​នូវ​កាកសំណល់​តាម​ផ្លូវ​សាធារណៈ​។​

​ក្នុងនោះ​លោក​អភិបាលក្រុង​បាន​មានប្រសាសន៍​តាម​ឃោសនា​សព្ទ​ថា​៖​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​និង​បណ្តាល​ក្រុមហ៊ុន​ទាំងអស់​នៅ​ក្រុង​ប៉ោយប៉ែត​ទាំងមូល​រួមគ្នា​អនាម័យ សម្អាត​បរិស្ថាន​ឲ្យបាន​ល្អ ដើម្បី​ទីក្រុង​ស្អាត សូមឲ្យ​បងប្អូន​ទិញ​ធុងសំរាម​ដាក់​សំរាម​នៅ​តាម​មុខ​ផ្ទះ​ឲ្យបាន​គ្រប់ៗ​គ្នា​ដើម្បី​ឲ្យមាន​ការងាយស្រួ​ល​រថយន្ត​ដឹក​សំរាម​ទៅ​ចោល​ទាន់ពេលវេលា​។​

​ក្នុងនោះ លោក​អភិបាលក្រុង​បានបញ្ជាក់​ថា​៖​នាពេល​ខាងមុខ​នេះ​សាលាក្រុង​នឹង​ធ្វើ​ការកែលម្អ​ទីក្រុង​ដ៏​តូច​ច្រឡឹង​មួយ​នេះ​ឲ្យក្លាយ​ទៅ​ជា​ទីក្រុង​មួយ​ដ៏​ស្រស់ស្អាត​មិន​ឲ្យ​ចាញ់​ប្រទេស​ជិតខាង​ឡើយ បន្ទាប់ពី​ធ្វើ​ការសំអាត​អនាម័យ បរិស្ថាន​។​

​ជាងនេះទៅទៀត លោក​បាន​បញ្ជាក់បន្ថែម​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ថា​៖​នៅ​រៀងរាល់​ថ្ងៃ​ច័ន្ទ​លោក​បាន​បើក​វេទិការ​សាធារណៈ​មួយ​នៅក្នុង​វិទ្យុ FM​ក្នុង​ក្រុង​ប៉ោយប៉ែ​ត​រយះពេល​២​ម៉ោង ដែល​មាន​លោក​អភិបាលក្រុង​ជា​វាក្មិន ដើម្បី​ទទួល​រាល់​បណ្តឹង​និង​សូម​ណូម​ពរ របស់​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​អាជីវករ​ផង​ដែរ​។​

​ជាមួយគ្នានេះដែរ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ក្រុង​ប៉ោយប៉ែ​ត​ទាំងមូល​បាន​សម្តែង​នូវ​ការអបអរសាទរ​ជា​ខ្លាំង​ចំពោះ​ការដឹកនាំ​ក៏ដូចជា​ការប្តេជ្ញាចិត្តរ​បស់​លោក​អភិបាលក្រុង​ប៉ោយ​ប៉ែត​៕

 

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 7405 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.