​ក្រុមគ្រួសារ​ជនរងគ្រោះ ដែល​ត្រូវ​អ្នកមាន​លុយ​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ព្រំដី ប៉ះពាល់​ធ្ងន់ធ្ងរ មិនទាន់​មាន​ការដោះស្រាយ​ពី​អាជ្ញាធរខេត្ត និង​តុលាការ​ខេត្ត​ប៉ៃលិន​

ខេត្ត​ប៉ៃលិន ៖ ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ ម្នាក់ ឈ្មោះ អ៊ុយ ទិ​ត្យ ហៅ​ង៉ែត វណ្ណី អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បាន​សម្តែង​នូវ​ការ​អស់​សង្ឃឹម​យ៉ាង​ខ្លាំង ខណ​:​រង់ចាំ​រយ​:​ពេល​ជា​ច្រើន​ថ្ងៃ​ខែ​មក​ហើយ នៅតែ​មិន​ទាន់​ឃើញ​មាន​ការដោះស្រាយ​ពី​អាជ្ញាធរ​ខេត្ត ក៏​ដូចជា​ខាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បន្ទាប់​ពី​អ្នក​មាន​លុយ​ម្នាក់ ប្រើ​អំណាច យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ព្រំ​ដី​របស់​ខ្លួន ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផ្ទះ​អ្នកដទៃ ។

​បន្ទាប់​ពី​ទន្ទឹងរង់ចាំ​ដំណឹង​ស្ងាត់ឈឹង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ទើប​ជនរងគ្រោះ​បន្ត​ដាក់​ពាក្យបណ្តឹង​ទៅ​មហាអយ្យការ​អម​សាលាដំបូង​រាជធានី ឱ្យ​ជួយ​រក​យុត្តិធម៌ ហើយក៏​បាន​ចេញ​លិខិត​មក​ឱ្យ​ថ្នាក់ ក្រោម​ធ្វើ​ការដោះស្រាយ​ជា​បន្ទាន់​ផង​ដែរ ។ គេ​រង់ចាំ​មើល​ថា តើ​ថ្នាក់​ខេត្ត​នឹង​គិតគូរ​យ៉ាង ណា ដល់​ជនរងគ្រោះ ដែល​កំពុង​មាន​បញ្ហា​ប្រឈម​នឹង​ជម្ងឺ ព្រមទាំង​ធនាគារ​ជិត​រឹបអូស​យក​ផ្ទះ ។

​សូមបញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លងមក អាជ្ញាធរ​ភូមិ​ផ្សារ​ព្រំ នគ របាល​ប៉ុស្តិ៍​ស្ទឹង​កាច់ និង​មន្ត្រី​សុរិយោដី​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​សំណង់​អាគារ​រងគ្រោះ​ខាងលើ​ដែ ល​កំពុង​រង​ការបា​ក់ដី បន្ទាប់​ពី​ពលរដ្ឋ​១​គ្រួសារ ក្នុងចំណោម​៣​គ្រួសារ ដែល​សង់ផ្ទះ និង​ផ្ទះជួល​ជាប់ ៗ​គ្នា ស្ថិតនៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ  ព្រួយបារម្ភ​ពី​សុវត្ថិភាព ខណ​:​បុរស​មាន​លុ យ​ម្នាក់ ឈ្មោះ តូ សុភា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​លិឡៃ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ  បាន​យក​គ្រឿងចក្រ ទៅ​ជីក​កកាយ​ព្រំ​ដី​របស់​ខ្លួន ធ្វើឱ្យប៉ះពាល់​ដល់​គ្រឹះ​ផ្ទះ​ជនរងគ្រោះ បណ្តាល​ឱ្យ​ប្រេះស្រាំ និង​បាក់​ដី ពេល​មាន​ភ្លៀង​ធ្លាក់ ។ ម្យ៉ាងវិញទៀត ផ្ទះ និង​ផ្ទះជួល​ចំនួន​១៣​បន្ទប់ របស់​ជនរងគ្រោះ ដែល​ធ្លាប់​រក​ចំណូល​ប្រចាំថ្ងៃ ព្រោះ​មាន​ភ្ញៀវ​ខ្មែរ និង​ថៃ ស្នាក់នៅ ក៏​លែង​មាន​អ្នក​ណា​ហ៊ាន​ជួល​នៅ​ទៀត​ដែរ  ។

​បើ​តាម​ការរៀបរាប់​ពី​លោក អ៊ុយ ទិ​ត្យ ជា​ម្ចាស់ផ្ទះ​រងគ្រោះ​ខាងលើ​បាន​ឱ្យដឹងថា រហូតមកដល់​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ ស្ថានភាព​គ្រឹះ​ផ្ទះ​របស់​ខ្លួន បន្ត​ប្រេះស្រាំ កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ខណ​:​គ្មាន​ការដោះស្រាយ​ពី​អាជ្ញាធរ​ខេត្ត និង​ខាង​តុលាការខេត្ត​ប៉ៃលិន ហើយ​លើសពីនេះ ប្រាក់​ចំ ណូល​ប្រចាំថ្ងៃ ដែល​ទទួលបាន​ពី​ផ្ទះ​របស់​ខ្លួន ដើម្បី​ផ្គត់ផ្គង់​ជីវភាព និង​យក​ទៅ​បង់ការ​ប្រាក់​ឱ្យ​ខាង​ធនាគារ​ក៏​ចប់​ទាំងស្រុង​ដែរ ។ លោក​បន្ត​ទៀត​ថា បច្ចុប្បន្ន ដោយ​គ្មាន​លុយ​បង់​អត្រា​ការប្រាក់​ឱ្យ​អង្គការ និង​ធនាគារ គេ​បាន​ប្តឹង​លោក ដើម្បី​នឹង​រឹបអូស​យក​ផ្ទះ​របស់​ខ្លួន​ថែម​ទៀត ហើយ​ពិត​ជា​ធ្វើឱ្យ​ក្រុ ម​គ្រួសារ​ខ្លួន​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ។ ដូច្នេះហើយ ទើប​កាលពី​១​អាទិត្យ​កន្លងទៅនេះ បន្ទាប់​ខាង​លោក​បាន​ដាក់​ពាក្យបណ្តឹង​បន្ត​ទៅ​ថ្នាក់លើ ខាង​មហាអយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំ​ព​ញ បាន​ចេញ​លិខិត​ឱ្យ​ខាង​ថ្នាក់​ខេត្ត ដោះស្រាយ​ជាបន្ទាន់​ដាច់ខាត តែ​ស្ងៀមឈឹង​ដដែល ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក តូច សុ​ភក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន ឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​២៦ ខែ​ធ្នូ នេះ​ថា ខាង​លោក​មិនទាន់​បាន​ធ្វើ​ការដោះស្រាយ ជូន​ជនរងគ្រោះ​នៅឡើយ​ទេ ខណ​:​កំពុង​រង់ចាំ​របាយការណ៍​លំអិត ពី​ខាង​សុរិយោដី​ខេត្ត ហើយ​កាលពី​២​សប្តាហ៍​មុន​នេះ ខាង​លោក​ទើបតែ​ទទួលបាន​របាយការណ៍​ដែរ ។ ដូច្នេះ ខាង​លោក នឹង​រៀបចំ​ធ្វើ​ការដោះស្រាយ​ជូន​ក្រុមគ្រួសារ​រង់​គ្រោះ​ខាងលើ ព្រោះ​ខាង​លោក​បាន​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​កាលពី​ខែ​ឧសភា ឆ្នាំ​២០១៧ នេះដែរ ៕ នីយ៉ា​

 

Filed in: ខេត្តប៉ៃលិន, ព័ត៌មាន ដែលគួរចាប់អារម្មណ៍

Recent Posts

Bookmark and Promote!

© 0363 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!