ឯកឧត្តម​ឃួង ស្រេង​យកចិត្តទុកដាក់​អំពី​សុខភាព​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​និង​តាម​បណ្ដា​ខេត្ត

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​អាទិត្យ ៧​កើត ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៧​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ មូលដ្ឋាន​សម្រាប់​អ្នក​លក់​ឱសថ តាម​ឱសថស្ថាន​ជំនាន់​ទី​៣ រួមមាន​៖​អាជីវករ ពាណិជ្ជករ អ្នកគ្រប់គ្រង​ទូទៅ អ្នកលក់​ឱសថ និង​តំណាង​មូលដ្ឋាន​អាជីវកម្ម​លក់​ឱសថ អាហារ​បំប៉ន​សុខភាព និង​គ្រឿងសំអាង​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ៧១៨​នាក់ នៅ​សាល​មហោស្រព​ចេនឡា​។​

​ឯកឧត្តម អភិបាល ក៏​បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវ​គិតដល់​សុខភាព​ប្រជាពលរដ្ឋ​ជា​ចំបង ព្រោះ​ឱសថ ជា​អាវុធ​មុខ​ពីរ អាច​ព្យាបាល​អ្នកជំងឺ​ក៏​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ផងដែរ ។ ចំណែក​លោក​បណ្ឌិត​ឡី​សុភាព​ប្រធាន​សមាគម​អ្នកលក់​ឱសថ​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​វិនិយោគិន​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ដែល​បានអនុញ្ញាត​ឱ្យ​មាន​ការ​បើក​វគ្គ​បណ្តុះបណ្តាល​មូលដ្ឋាន​សម្រាប់​អ្នក​លក់​ឱសថ​តាម​ឱសថស្ថាន​នេះ​បន្តទៀត​ដើម្បី​ឱ្យ​សិក្ខាកាម​ទាំងអស់​ទទួលបាន​ចំណេះដឹង​បទពិសោធ​ន៏​ថ្មីៗ​ស្តីពី​ការប្រើប្រាស់​ឱសថ ការ​ទុកដាក់​ឱសថ និង​ច្បាប់​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ ដែល​ពាក់ព័ន្ធ​វេជ្ជសាស្ត្រ និង​ឱសថ​សាស្ត្រ​សម្រាប់​ជា​ទុន​ក្នុង​ការអនុវត្ត​ការងារ​បម្រើ​សុខភាព​ប្រជាជន​បាន​ល្អប្រសើរ​។​

​តាងនាម​ឱ្យ​គណៈ​គ្រប់គ្រង​វគ្គ​បណ្តុះបណ្តាល និង​សិក្ខាកាម​នៃ​វគ្គ​បណ្តុះបណ្តាល​ទាំង ៣​វគ្គ លោក​បណ្ឌិត ឡី សុភាព បាន​គោរព​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គណៈអធិបតី​ភ្ញៀវកិត្តិយស ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី អ្នកនាង​កញ្ញា ទាំងអស់ ដែល​បាន​ឆ្លៀតឱកាស និង​ចំណាយពេល​ដ៏​មាន​តម្លៃ​ចូលរួម ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​នា​ថ្ងៃនេះ ។​ឆ្លៀត​ឱកាស​នោះ លោក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​អ្នកលក់​ឱសថ​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​វិនិយោគិន ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ ដែល​បាន​គាំទ្រ និង​សហការ​ល្អ ជាពិសេស​ម្ចាស់​អាជីវកម្ម អ្នកគ្រប់គ្រង​ទូទៅ អ្នកលក់​ឱសថ និង​តំណាង​មូលដ្ឋាន​អាជីវកម្ម​លក់​ឱសថ អាហារ​បំប៉ន​សុខភាព និង​គ្រឿងសម្អាង ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួន ។​

​ជាងនេះទៅទៀត ឯកឧត្តម  ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ គាំទ្រ និង​អនុញ្ញាត​ឱ្យ​មាន​ការបើក​វគ្គ​បណ្តុះបណ្តាល​មូលដ្ឋាន សម្រាប់​អ្នក​លក់​ឱសថ តាម​ឱសថស្ថាន​នេះ​បន្ត​ទៀត ដើម្បី​ឱ្យ​សិក្ខាកាម​ទាំងអស់​ទទួលបាន ចំណេះដឹង​បទពិសោធន៍​ថ្មីៗ ស្តីពី​ការប្រើប្រាស់​ឱសថ ការ​ទុកដាក់​ឱសថ និង​ច្បាប់​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ​ដែល​ល​ពាក់ព័ន្ធ វេជ្ជសាស្ត្រ និង​ឱសថ​សាស្ត្រ សម្រាប់​ជា​ទុន ក្នុង​ការអនុវត្ត​ការងារ​បម្រើសេវា​សុខភាព​ប្រជាជន បាន​ល្អប្រសើរ ដើម្បីឲ្យ​វិស័យ​សុខាភិបាល​កម្ពុជា​កាន់​តែ​រីកចម្រើន​។​

​ជាទី​បញ្ចប់ ឯកឧត្តម ឃួ​ង ស្រេង ក៏​បាន​បញ្ជាក់​និង​អះអាង​ដែរ​ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេសជាតិ​មាន​សុខសន្តិភាព ការអភិវឌ្ឍ​មាន​គ្រប់​ទីកន្លែង លើ​គ្រប់​វិស័យ ទាំង​វិស័យ​សុខាភិបាល វិស័យ​បច្ចេកវិទ្យា វិស័យ​អប់រំ​គ្រប់ផ្នែក និង​គ្រប់​កម្រិត ។​នេះ​ការចូលរួមចំណែក​ដ៏​សកម្ម​ក្នុងកា​អភិវឌ្ឍ​ធនធាន​មនុស្ស​បម្រើ​អោយ​វិស័យ​សុខាភិបាល​សំដៅ​ពង្រឹង សេវាកម្ម​សុខាភិបាល អោយ​កាន់តែ​ប្រសើរ​ទាំង​ចំណេះដឹង​និង​ចំណេះធ្វើ​នៅតាម​បណ្តា​មូលដ្ឋាន​អាជីវកម្ម សេវា​សុខភាព​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ ៕

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.