​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​សិក្ខាសាលា​ស្តីពី​៖ «​អ្នកសារព័ត៌មាន និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​»

​ភ្នំពេញ​៖ នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នា​ព្រឹក​ថ្ងៃ​ចន្ទ ៨​កើត ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​និង​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧ បាន​បើក​សិក្ខាសាលា​ស្តីពី​៖ «​អ្នក​សារព័ត៍មាន និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​» មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ កងកម្លាំង​សមត្ថកិច្ច​មួយចំនួន និង​អ្នក​សារព័ត៍មាន តំណាង​អោយ​អង្គភាព​ជាច្រើន​ស្ថាប័ន ហើយ កម្មវិធី​សិក្ខាសាលា​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​បណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។

​លោក​បណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែង​និង​ពន្យល់​ធ្វើ​បទ​បង្ហាញ​ស្តីពី​៖ «​ទិដ្ឋភាព​ទូទៅ​នៃ​ច្បាប់ នៃ​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។ ក្នុងនោះ លោក ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​បាន​អញ្ជើញ​ឡើង​ធ្វើ​បទ​បង្ហាញ​ស្តីពី​៖ «​បទល្មើស​ពុករលួយ និង​អំណាច​សើ​ប​អង្កេត របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​សិក្ខាសាលា​នេះ មាន​អត្ថប្រយោជន៍​ខ្ពស់​ក្នុង​ការចូលរួម​ក្នុង​សមរភូមិ​ដើម្បី​លុបបំបាត់​នូវ​អំពើ​ពុករលួយ ក៏​ដូច​ជា​ការ​ជាប់ទោស​ទណ្ឌ​នៃ​ការប្រព្រឹត្ត​អំពើ​ពុករលួយ ខ​ណះ​ប្រទេស​ជាតិ​គ្រប់គ្រង​ដោយ​ច្បាប់ និង​តម្រូវ​អោយមាន​សិទ្ធ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​ស្មើៗ​គ្នា​៕

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.