រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ និង​ស្រុក​ពញាឮ ចុះ​ពិនិត្យ​មើល​ព្រំប្រទល់​រវាង​សង្កាត់​ពញា​ពន់ និង​ឃុំ​ឈ្វាំង​

ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី ២៣ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ ដែល​មាន​ការចូលរួម​ពី​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ និង​រដ្ឋបាល​ស្រុក​ពញាឮ ចុះ​ពិនិត្យិមើល​ព្រំប្រទល់​រវាង​សង្កាត់​ពញាព​ន់ និង​ឃុំ​ឈ្វាំង ក្រោម​ការអញ្ជើញ​ចូលរួម​ពី​លោក សុខ សម្បត្តិ អភិបាល​នៃ គណៈ​អភិបាលខេត្ត​ខណ្ឌ​ព្រែក និង​អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​ពញាឮ ព្រមទាំង​មន្ត្រី​ជាច្រើនរូប​ទៀត ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​ផ្លូវ​ព្រំប្រទល់​ឱ្យ​បានល្អ ពិសេស​សហការគ្នា​លើ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ដល់​ប្រជាពលរដ្ឋ ។​

នា​ឱកាស​នោះ​ដែរ លោក សុខ សម្បត្តិ អភិបាល​នៃ គណៈ​អភិបាលខេត្ត​ខណ្ឌ​ព្រែក​បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន ប្រជាពលរដ្ឋ​នៅក្នុង​សង្កាត់ និង​ឃុំ​ទាំង​២ ដែល​បាន​សហការ​ក្នុង​ការរស់នៅ​បាន​ល្អ បើទោះជា​ម្ខាង​កាត់​ចូល​រាជធានី​ភ្នំពេញ និង​ម្ខាង​ទៀត​នៅក្នុង​ទឹកដី​ខេត្ត​កណ្តាល​ក៏ដោយ ។ លោក​បន្តថា ផ្លូវ​ព្រំប្រទល់​រវាង​សង្កាត់​ទាំង​ពីរ​ខាងលើនេះ ជំហាន​ដំបូង រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ និង​ចាក់​ខ្សាច់​ភ្នំ​ក្រាល​ជួសជុល​ដំបូង​សិន ព្រោះ​ថវិកា​ខណ្ឌ​ឆ្នាំ​២០១៨ ត្រូវបាន​ដាក់​គម្រោង​អភិវឌ្ឍន៍ អស់ហើយ ហើយ​ផ្លូវ​នេះ​ដល់​ឆ្នាំ​២០១៩ ទើប​មាន​គម្រោង​ចាក់​ផ្លូវ​បេតុង ។​

លោក សុខ សម្បត្តិ បាន​បន្ថែមទៀតថា ការចុះ​ត្រួតពិនិត្យ​មើល​ផ្លូវ ព្រំប្រទល់​រវាង​សង្កាត់​ពញា​ពន់ និង​ឃុំ​ឈ្វាំង នេះ​ធ្វើឡើង​តប​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែល​មាន​ទីលំនៅ​តាម​បណ្តោយ​ព្រំប្រទល់​នេះ ដើម្បី​ងាយស្រួល​ដល់​ពួក គាត់​ធ្វើ​សំបុត្រ​ស្នាក់នៅ និង​បញ្ជូន​កូន​ទៅ​សាលារៀន ហេ​យិ​ងាយស្រួល​ដល់​ការអភិវឌ្ឍ​ខ្សែក្រវាត់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល និង​គ្រប់គ្រង​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ដល់​ប្រជាពលរដ្ឋ​រវាង​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ និង​ឃុំ​ឈ្វាំង ស្រុក​ពញាឮ ។​

គួរបញ្ជាក់​ថា កាលពី​ខែ​មិថុនា ឆ្នាំ​២០១៤ ខណ្ឌ​ព្រែក​ព្នៅ​បាន​បង្កើតឡើង មាន​ផ្ទៃដី ១១៥.៥​គីឡូម៉ែត្រ​ការ៉េ ព្រំប្រទល់​ខាងត្បូង​ជាប់​នឹង ខណ្ឌប្ញស្សីកែវ ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខាងលិច​ជាប់​នឹង​ស្រុក​អង្គស្នួល ខាងជើង​ជាប់​នឹង​ស្រុក​ពញាឮ និង​ខាងកើត​ជាប់​នឹង​ខណ្ឌប្ញស្សីកែវ ។​

លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ស្របពេល​ដែល​ប្រទេស​យើង​កំពុងុតែ​មាន​ការអភិវឌ្ឍជាប​ន្ត​បន្ទាប់នោះ តាម​ភូមិ សង្កាត់ ជាយ​រាជធានី​ភ្នំពេញ បាន​ប្រែក្លាយ​ពី​ផ្លូវដី​ក្រួស​ក្រហម ទៅ​ជា​ផ្លូវ​បេតុង​ខ្វែងខ្វាត់ ហើយ​យើង​នឹង​នៅតែ​មាន​ការរីក ចំរើន​ឥតឈប់ឈរ​ត​ទៅ​មុខ​ទៀត​ផងដែរ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​បន្ត​ស្ថាបនា​ផ្លូវ​បេតុង​ឱ្យបាន​គ្រប់​ភូមិ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ទាំងមូល ៕

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.