សម្តេច​តេជោ ហ៊ុន សែន ផ្តល់​អគារសិក្សា​ថ្មី​បន្ថែម​ដល់​វិទ្យាល័យ​ចំការ​ដូង​

ខេត្ត​កែប​៖ កាលពី​ព្រឹក​មិញ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​នូវ​អគារសិក្សា នៃ​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន​សែន ចរិយា​វង្ស ខេត្ត​កែប បានសម្រេច​ផ្តល់​អគារសិក្សា​ថ្មី​១​ខ្នង​ថែមទៀត ដល់ វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង ដែល​មាន​ទីតាំង​ស្ថិតនៅ ភូមិ​ភ្នំ​លា​វ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។​

អគារសិក្សា​១​ខ្នង​ថ្មី​នេះ មាន​កម្ពស់​៤​ជាន់ ៤០​បន្ទប់​, ទីចាត់ការ និង​បណ្ណាល័យ​១​ខ្នង​ន​មាន ៣​បន្ទប់​, អគារ​ស្នាក់នៅ​របស់​គ្រូ និង​សិស្ស ១​ខ្នង ២​ជាន់​២០​បន្ទប់​, ទីលាន​បាល់ទាត់ បាល់បោះ និង​អត្តពលកម្ម និង ផ្លូវ​បេតុង​ក្នុង​បរិវេន​សាលារៀន ព្រមទាំង Computer ៤០​គ្រឿង Printer ១០​គ្រឿង Copy ,Machine ២​គ្រឿង ផងដែរ​។​
​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន សែន​តែងតែ​យកចិត្តទុកដាក់​កសាង​សាលារៀន​ទាំង​នៅក្នុង​ទីក្រុង​និង​តាម​ជនបទ​ដើម្បី​អោយ​កូន​ក្មួយ​មាន​ឱកាស​សិក្សា​រៀនសូត្រ​។ សម្តេច​ទាំង​ទ្វេ​មិន​ទុក​អោយ​កូន​ក្មួយ​អត់​សាលារៀន​ឡើយ​៕

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.