គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បើក​កិច្ចប្រជុំ​ទប់ស្កាត់​បទល្មើស​និង​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​

ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​០៩​ព្រឹក​នេះ នៅ​សាលប្រជុំ​សាលាខណ្ឌ​ដូនពេញ​បាន​រៀបចំ​នូវ​កិច្ចប្រជុំ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ក្រោម​អធិបតីភាព លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដើម្បី​ឆ្លង​នូវ​របៀបវារៈ​ដូចខាងក្រោម​៖
១,​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ ០៣៥ ស​ណន ចុះ​ថ្ងៃ​ទី ២០ ខែតុលា ឆ្នាំ​២០១៧ ស្តី​ពី​ការកែតម្រូវ និង​ការធ្វើ​មោឃភាព​ទិន្នន័យ​នៃ​បញ្ជី​អត្រានុកូលដ្ឋាន​
២,​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ​០៤៤ ស​ណន ចុះ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្តី​ពី​ការពង្រឹង​ការផ្តល់​សេវា​តម្រូវការ​លើ​ឯកសារ​អត្តសញ្ញាណប័ណ្ណ និង​ឯកសារ​អត្រានុកូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ​
៣,​ផ្សព្វផ្សាយ ស្តីពី​ការសុំ​ធ្វើ​ឆាក​ខន​សឺ​ត នៅ​សួនច្បារ​មុខ​វត្តបុ​ទុម​វត្តី និង​នៅ​សួនច្បារ​សម្តេច ហ៊ុន សែន នៅ​ថ្ងៃ​ទី ៣០-៣១ ខែ​ធ្នូ ឆ្នាំ​២០១៧ របស់​ក្រុមហ៊ុន ហង្ស​មាស និង​ណាហ្គា​វើល​ដ៍​
៤,​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​គណៈកម្មការ​រៀបចំ​គម្រោង ឆ្នាំ​២០១៨ របស់​រដ្ឋបាល​ខណ្ឌដូនពេញ​
៥,​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​របាយការណ៍​ការអនុវត្ត​កិច្ចលទ្ធកម្ម​ឆ្នាំ​២០១៧ របស់​រដ្ឋបាល​ខណ្ឌដូនពេញ​
៦,​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​ផែនការ​លទ្ធកម្ម​សាធារណៈ ឆ្នាំ​២០១៨​របស់​រដ្ឋបាល​ខណ្ឌដូនពេញ​
៧,​ឆ្លង​សេចក្តីព្រាង​របាយ​ការណ៏​ស្តីពី​ការអនុវត្ត​ការងារ​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០១៧ របស់​រដ្ឋបាល​ខណ្ឌដូនពេញ​
៨,​ឆ្លង​សេចក្តីព្រាង​របាយ​ការណ៏​ស្តីពី​ការអនុវត្ត​ការងារ​ប្រចាំឆ្នាំ​២០១៧ របស់​រដ្ឋបាល​ខណ្ឌដូនពេញ​
៩,​ឆ្លង​សេចក្តីព្រាង​តារាង​បែងចែក​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០១៧ ដែល​បានមកពី​ការផ្តល់​សេវា​រដ្ឋបាល​សម្រាប់​ឧបត្ថម្ភ​ជូន​មន្ត្រីរាជការ បុគ្គលិក នៃ​រដ្ឋបាល​ខណ្ឌដូនពេញ​
១០,​ការងារ​ផ្សេងៗ​
-​ការរុះរើ​សំណង់​រំលោភ​ចិញ្ចើមផ្លូវ​លេខ ១៤៤​កែង​៥១ ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣
-​បញ្ហា​សុំ​ចូល​បម្រើ​ជា​មន្ត្រី​កិច្ចសន្យា​
-​បញ្ហា​សណ្តាប់ធ្នាប់​ជុំវិញ​ផ្សារ​រាត្រី ។​

លុះ​នៅ​រសៀល​ថ្ងៃ​ដ​ដែរ វេលា​ម៉ោង​៤ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ នៅ​សាលប្រជុំ​សាលាខណ្ឌ​ដូនពេញ ។​
​មាន​របៀបវារៈ​ដូចខាងក្រោម​៖
១. ការរៀបចំ​សន្តិសុខ សណ្ដាប់ធ្នាប់​លើ​ចិញ្ចើម​ផ្លូវ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​។​
២. ការរៀបចំ​អនាម័យ​បរិស្ថាន​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​។​
៣. ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​។​
៤. ការងារ​ទប់ស្កាត់ និង​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ៕

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!