ពិធី​សម្ពោធ​សមិទ្ធិផល នានា​នៅ​សាលាបឋមសិក្សា​ហ៊ុន សែន ១​មករា សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​

កំពត ៖ នៅ​ព្រឹក​ថ្ងៃ​២​កើត​ខែបុស្ស​ឆ្នាំ​រកា នព្វ​ស័ក​ ព​.​ស ២៥៦១​ត្រូវ​និង​ថ្ងៃទី​២០ ខែ​ធ្នូ គ​.​ស ២០១៧​នេះ នៅ​សាលា បឋមសិក្សា​ហ៊ុន​សែន​១​មករា ស្ថិតក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត មាន​រៀបចំ​ធ្វើ​ពិធី​សម្ពោធ​សមិទ្ធិផល​នានា​នៅក្នុង​សាលា​ដែល​បាន​កសាង​នា​ពេលកន្លងមក​និង​ជា​អំណោយ​ ​ពី​សម្បុរ​ស​ជន ​និង​មាតាបិតា​សិស្ស​ដែល​បាន​ចូលរួម​។ ​ពិធី​នេះ​ស្ថិតក្រោម​វត្តមាន លោកស្រី ចាន់ កញ្ញា អភិបាលរង​ក្រុង​កំពត លោកស្រី​ថេង សុខន តំណាង​ចៅសង្កាត់​អណ្តូង​ខ្មែរ លោក​ ​ស្រី​តំណាង​អង្គការ​KUCSS របស់​ក្រុមប្រឹក្សា​នៃ​សាកលវិទ្យាល័យ​កូរ៉េ​សំរាប់​សេវា​សង្គម និង​លោក​ប្រធានការិយាល័យ​អប់រំ​ក្រុង​កំពត លោក​ម៉ក់ ឆា​ឡែន នាយក​សាលា​បឋមសិក្សា​ហ៊ុន សែន ១​មករា និង​មាន​ការចូលរួម​ពី​តំណាង​មាតាបិតា​សិស្ស​ដ៍​ច្រើន​កុះករ​ផងដែរ​។​

​លោក​ម៉ក់ ឆា​ឡែន នាយក​សាលា​បាន​ឡើង​ធ្វើ​របាយការណ៍​សង្ខេប​អំពី​សមិទ្ឋិផល​នានា​នៅក្នុង​សាលា​ដែលបា​ន​កែលំអរ​និង​កសាង​ឡើង​វិញ​នា​ពេល​កន្លងមក​ថ្មីៗ​នេះ​ដូចជា​ចាក់​ផ្លូវ​បេតុង​ក្នុង​បរិវេណ​សាលា​បាន​ប្រវែង​១១២​ម៉ែត្រ​នា​ឆ្នាំ​២០១៦​កន្លងមក​និង​ថ្មីៗ​នេះ​បាន​ចាក់​ដី​បន្ថែម​ក្នុង​ទីធ្លា​សាលា​ឲ្យបាន​ខ្ពស់​ជាង​មុន​បន្ថែមទៀត ដើម្បី​កុំ​ឲ្យ​ទឹក​លិច​ក្នុង​បរិវេណ​សាលា​។

​ដោយ​លោក​បាន​បញ្ជាក់ថាៈ​នៅក្នុង​ទីធ្លា​បរិវេណ​បឋមសិក្សា​មួយ​នេះ​ដែល​កន្លង​មកឲ្យ​តែ​ឈាន​ចូល​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​សាលាបឋមសិក្សា​ហ៊ុន​សែន​១​មករា នេះ​តែងតែ​ទទួល​រងកម្ម​ជាងគេ​ទាំងអស់​សំរាប់​សាលា​ក្នុង​សង្កាត់​អណ្តូង​ខ្មែរ​ក្រុង​កំពត​មួយ​នេះ​។

​លោកនាយក​សាលា​បាន​បន្តទៀតថា​៖​ក្រោយ​ពី​ឃើញ​ទីធ្លា​សាលា​ជួប​ការលំបាក​សំរាប់​ក្មួយៗ​រត់​លេង​នៅ​ម៉ោង​សំរាក​ម្តងៗ​យើងខ្ញុំ​ជា​អ្នកគ្រប់គ្រង​សាលា​បាន​ធ្វើ​ការអំពាវនាវ​ដល់​អាជ្ញាធរ​ក្រុង សង្កាត់​និង​មាតាបិតា​សិស្ស​ដើម្បីឲ្យ​ចូលរួម​ចំណែក​កែលំអ​រ​ទីធ្លា​បរិវេណ​សាលាដ៍​កំសត់​មួយ​នេះ ។

​ពេល​នោះ​ក៍មាន​អាជ្ញាធរ​ភូមិ​សង្កាត់​និង​កា​រិលយ័​អប់រំ​ក្រុង​កំពត​ផង​ដែរ​បា​ន​យកចិត្តទុកដាក់​សហកា​រ​ល្អ​រហូត​ជួយ​អំពាវនាវ​ដល់​មាតា​បិតា​សិស្ស​បាន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​តាម​កំលាំង​សទ្ឋា​ជា​បន្តបន្ទាប់​មក​រហូត​សាលា​បាន​ចាក់​ដី​បន្ថែម​ក្នុង​ទីធ្លា​សាលា​និង​ចាក់​បេតុង​បន្ថែម​ទៀត​នៅក្នុង​ទីធ្លា​សាលា​នេះ​។

​ជាមួយគ្នានេះដែរ សាលា​បាន​ទទួល​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​អង្គការ KUCSS ក្រុមប្រឹក្សា​នៃ​សាកលវិទ្យាល័យ​កូរ៉េ​សំរាប់​សេវា​សង្គម បាន​ជួយ​បណ្តុះបណ្តាល​ទាំង​ភាសា​កូរ៉េ​ភាសា​អង់គ្លេស​និង សិល្បៈ​ផងដែរ​។

​លោកនាយក​សាលា​ក៏​បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​មាតាបិតា​អា​
​ណា​ព្យាបាល​សិស្ស​រួម​នឹង​សប្បុរសជន​នានា​និង​អង្គការ​ជា​ដៃគូ​ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​សា​លាប​ឋ​
​ម​សិក្សា​យើងខ្ញុំរ​ហូត​បាន​ធ្វើ​ពិធី​សម្ពោធ​សមិទ្ធិផល​នា​ថ្ងៃនេះ​។​

​ក្នុង​ឱកាស​នេះ​ដែរ​លោកស្រី ចាន់ កញ្ញា​អភិបាលរងក្រុង​កំពត​បាន​ថ្លែង​ការកោតសរសើរ​ដល់​តំណាង​អង្គការ​KUCSS  ក្រុមប្រឹក្សា​នៃ​សាកលវិទ្យាល័យ​កូរ៉េ សំរាប់​សេវា​សង្គម ដែល​បាន​គាំទ្រ​និង​ជួយ​ទាំង​ស្មារតី​និង​សម្ភារៈ​ដល់​សាលាបឋមសិក្សា​ហ៊ុន សែន ១​មករា​ក្នុង​ក្រុង​កំពត​យើងខ្ញុំ​នេះ ជាមួយគ្នានេះដែរ ជំនួស​មុខ​ឲ្យ​អាជ្ញាធរ​ក្រុង​កំពត​យើង​សូម​ថ្លែងអំណរគុណ​ដល់​ពុក​ម៉ែ​ពូ​មីង​អ៊ំ ជា​អាណាព្យាបាល​និង​មាតាបិតា​សិស្ស​រួម​និង​សប្បុរសជន​ជិត​ឆ្ងាយ​ផងដែរ​ដែល​បាន​ចូលរួម​ចំណែក​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី​និង​សម្ភារៈ​ដល់​សាលា​បឋម​សិក្សា​នេះ​នា​ពេល​កន្លង​មក​ធ្វើឲ្យ​សាលាបឋមសិក្សា​ហ៊ុន សែន ១​មករា​នេះ​ ​មាន​ទីធ្លា​ល្អ​ឡើងវិញ​ជា​បន្តបន្ទាប់​គួរឲ្យកត់សំគាល់​ នាពេល​បច្ចុប្បន្ន​រហូត​យើង​ធ្វើ​ពិធី​សម្ពោធ​នាពេល​នេះ​ផង​ដែរ​៕ ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!