ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

សម្ពោធ​អគារសិក្សា​មួយ​ខ្នង មាន ៥ បន្ទប់ អំណោយ​របស់​អង្គការ​មូលនិធិ​អប់រំ​ផ្កា​ចារ​

ខេត្ត​បាត់ដំបង ៖ កាលពី​ថ្ងៃ​ទី ២០ ធ្ន្ ឆ្នាំ ២០១៧ អគារសិក្សា​មួយ​ខ្នង ជា​អំណោយ​របស់​អង្គការ មូលនិធិ​អប់រំ​ផ្ការ​ចារ ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ ក្រោម​អធិបតីភាព ឯកឧត្ដម អ៊ឹង វី​រះ​ជាតិ រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ដ្រី និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជូ​យ​ស្រុក​ឯក​ភ្នំ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ។​

​អគារសិក្សា​នេះ មាន ៥ បន្ទប់ ជា​អំណោយ​របស់ អង្គការ​មូលនិធិ​អប់រំ​ផ្ការ​ចារ  និង សប្បុរសជន​អាមេរិក សាងសង់ នៅ​បរិវេណ​សាលាបឋមសិក្សា​ព្រែក​ស្នោ នៅ​ភូមិ​ព្រែក​ស្នោ ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ។​

​លោកស្រី ចិន្ដា ឈឺ នាយិការ​អង្គការ​មូលនិធិ​អប់រំ​ផ្កា​ចារ និង​លោក រ៉ា​ស់ ថេប​លីន (Mr RUSS TAPLIN) សប្បុរសជន​ជាតិ​អាមេរិក បាន​មានមតិ​សំណេះសំណាល​យ៉ាង​ស្និទ្ធស្នាល ជាមួយ ក្រុមប្រឹក្សា​ស្រុក អភិបាលរង​ស្រុក អធិការរង​ស្រុក និង​មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក ប្រធាន​អនុប្រធាន ការិយាល័យ មន្ដ្រីរាជការ​ជុំវិញ​ស្រុក មេឃុំ មេភូមិ លោកនាយក​សាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ចូលរួម​ចំនួន ៣០០​នាក់ និង​ប្រជាពលរដ្ឋ​ប្រហែល ៥០០ នាក់ ព្រមទាំង​ភ្ញៀវកិត្តិយស​ជាតិ និង​អន្ដរជាតិ ។​

​អគារសិក្សា​ថ្មី​នេះ នឹង​ត្រូវ​បាន​សិស្សានុសិស្ស​ទាំងអស់ នៅក្នុង​មូលដ្ឋាន​នេះ​បាន​រៀនសូត្រ និង ទទួលបាន​ចំណេះ ដឹង​ល្អ សម្រាប់​អនាគត​របស់​ពួកគេ ហើយ​សង្ឃឹមថា ប្អូនៗ​សិស្សានុសិស្ស នឹង​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ពីព្រោះ​ពួកគេ គឺ​ជា​ទំពាំង​ស្នង​ប្ញ​ស្សី និង​ជា សសរទ្រូង ប្រទេសជាតិ ៕

 

Filed in: ខេត្តបាត់ដំបង

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!